តើ​មាន​អព្ភូតហេតុ​អ្វី​កើត​ឡើង បើ​ផែនដី​គ្មាន​ខ្យល់​អ៊ុកស៊ីសែន?

ជាមួយនឹងការឡើងសីតុណ្ហភាពបន្ថែម រហូតដល់ ៥អង្សាសេ របស់ផែនដី នោះមនុស្សជាតិ អាចនឹងគ្មាន​ខ្យល់​បរិសុទ្ធ សម្រាប់​ដក​ដង្ហើម។ នេះជាការបញ្ជាក់ នៅក្នុងការសិក្សា​ស្រាវ​ជ្រាវ​មួយ ដែលចេញ​ផ្សាយ​ឲ្យ​ដឹង កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ ទន្ទឹម​នឹង​​សន្និសីទ​កំពូល ស្ដីពី​អាកាសធាតុ ​ក្នុង​រដ្ឋធានីប៉ារីស ប្រទេសបារាំង។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០២ ធ្នូ២០១៥
  • កែប្រែចុងក្រោយ: December 07, 2015
  • ប្រធានបទ: បរិស្ថាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យើងបានរកឃើញ ពីមហន្តរាយដ៏ខ្លាំងក្លាមួយបែបទៀត ដែលអាចកើតចេញ ពីការឡើងកម្ដៅនៅ​លើ​ផែនដី ហើយមានគ្រោះថ្នាក់ខ្លាំងជាង​មហន្តរាយ​ដទៃផ្សេង» នេះជាការពន្យល់របស់អ្នកស្រាវជ្រាវពីរូប មក​ពីសកលវិទ្យាល័យ «Leicester» របស់អង់គ្លេស ស្ដីពីការសិក្សាមួយ ដែលត្រូវបានយកមកចុះផ្សាយ ក្នុង​ព្រឹត្តិប័ត្រ «Mathematical Biology»។

គ្រោះមហន្តរាយ

ដោយប្រើប្រាស់របៀបគណនាមួយ តាមបែបគណិតសាស្ត្រ អ្នកស្រាវជ្រាវទាំងពីរបានអះអាងថា បើការ​ឡើង​កម្ដៅជាសកល មានការកើនឡើង រហូតដល់៦អង្សាសេ បើធៀបទៅនឹងមុនសម័យកាលឧស្សាហកម្ម (ដើមសតវត្សទី១៩) នោះខ្យល់អ៊ុកស៊ីសែន នឹងលែងកើតមានតទៅទៀត ពីរូបធាតុបៃតង។ ដើមឈើ ព្រៃ​ព្រឹក្សា ឬរូបធាតុបៃតងទាំងនោះ ត្រូវរស់អណ្ដែត​នៅក្នុងសារជាតិទឹក (ចំហាយ ពពក...) ដែលមានផ្ទុក​ខ្យល់​អុកស៊ីសែន​សេសសល់ ប្រមាណជា២ភាគបី នៅលំហប៉ុណ្ណោះ។

ខ្សោះអស់អ៊ុកស៊ីសែន

«បែបនេះបានសេចក្ដីថា ភាពខ្សោះអស់ខ្យល់អ៊ុកស៊ីសែន មិនមែនកើតឡើង តែនៅក្នុងសារជាតិទឹក​ធម្មតា​នោះទេ តែបើវានឹងកើតឡើង សូម្បីនៅក្នុងលំហអាកាស» នេះបើតាមការសិក្សាដដែលនោះ ដោយ​បញ្ជាក់​បន្ថែម​ថា៖ «ប្រសិនបើករណីបានកើតឡើងមែននោះ មហាវិនាសកម្មមួយ នឹងកើតមានឡើង ព្រោះមួយ​ផ្នែក​ធំ នៃមនុស្សសត្វក្នុងលោក នឹងស្លាប់បាត់បង់ជីវិត»។

កម្មវត្ថុនៃសន្និសីទ COP21 នៅប៉ារីស

សហគមន៍អន្តរជាតិ មកពីជុំវិញពិភពលោក បានមកជួបជុំគ្នា នៅក្នុងសន្និសីទស្ដីពីអាកាសធាតុ នៅ​រដ្ឋធានី​ប៉ារីស (ជាយក្រុង ផ្នែកខាងជើង) ហើយបានកំណត់ពីកម្មវត្ថុរួម របស់ពួកគេ ថានឹងមិនឲ្យសីតុណ្ហភាព​នៃ​ផែនដី នឹង​កើនឡើងលើស ២អង្សា ធៀបទៅមុនសម័យកាលឧស្សាហកម្ម នោះឡើយ។ តាំងពីឆ្នាំ១៨៥០ មក​ដល់​បច្ចុប្បន្ន សីតុណ្ហភាពនៃផែនដី បានកើនឡើងប្រមាណជា១អង្សាសេ។

បើសិន...

លោក «Sergei Petrovskii» ម្នាក់ ពីក្នុងចំណោមសមាជិកពីរនាក់ នៃការសិក្បានេះ បានថ្លែងថា៖ «បើការ​ឡើង​កំដៅនៅបន្តមាន រហូតដល់៦អង្សាសេនោះ យើងនឹងជួបនូវមហន្តរាយដ៏ធំមួយ»។ ប៉ុន្តែពួក​លោក​បាន​អះ​អាង​ថា ការគណនាតាមបែបគណិតសាស្ត្រខាងលើ មិនបានរាប់បញ្ចូល ពីតួលេខដែលបានមក ពី​ហេតុការណ៍​ធម្មជាតិផ្សេងទៀត ដូចយ៉ាងចរន្ដហូរចុះឡើង នៃទឹកសមុទ្រជាដើម ដែលអាចបង្កការប៉ះពាល់ ដូច​គ្នា​ដែរ ទៅដល់ការឡើងកម្ដៅ នៃផែនដី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...