ហេង សំរិន បង្រៀន​ ហ៊ុន សែន ពី​របៀប​«គូស»​ទម្លាក់ កឹម សុខា?

ការរៀបចំ ឲ្យមានការបោះឆ្នោត ទម្លាក់លោក កឹម សុខា ពីតំណែង ជាអនុប្រធានទីមួយ​នៃ​រដ្ឋសភា ប្រធាន​រដ្ឋសភា បាន​ធ្វើការ​បញ្ជាក់​ទៅ​គ្រប់​តំណាង​រាស្រ្ត ដែលមានវត្តមានទាំងអស់ ដែលមានភាពស្រពិចស្រពិល ឬ​មិន​ទាល់​យល់ ពី​សន្លឹក​ឆ្នោត​ឲ្យ​គូស លើ​ប្រអប់​តែ​មួយ គឺ ប្រអប់​ «ព្រម» ទើប​អាច​ទម្លាក់ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីតំណែង​ជា​មេដឹកនាំ​រដ្ឋសភា​បាន។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៣ វិច្ឆកា ២០១៥
  • កែប្រែចុងក្រោយ: November 06, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងកិច្ចប្រជុំពេញអង្គ របស់រដ្ឋសភាកម្ពុជា កាលពីថ្ងៃ៣០ ខែតុលា ឆ្នាំ២០១៥ កន្លងមកនេះ ក្រៅពីបង្រៀន​តំណាងរាស្រ្ត មកពីគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូបនោះ លោក ហេង សំរិន ប្រធានរដ្ឋសភា ក៏បាន​បង្រៀន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី គឺលោក ហ៊ុន សែន ដែលកំពុងមានវត្តមាន ក្នុងអង្គប្រជុំរដ្ឋសភានោះដែរ។ ហើយលោក ហេង សំរិន ក៏បានបង្រៀន លោក ង៉ួន ញ៉ិល អនុប្រធានទីពីរ នៃរដ្ឋសភា និងលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមតំណាងរាស្រ្ត មតិភាគច្រើន ដែល​មានសន្លឹកឆ្នោតក្នុងដៃ ឲ្យគូស លើប្រអប់សរសេរថា «ព្រម»។

លោក ហេង សំរិន បានប្រកាស ក្នុងអង្គប្រជុំសភាទាំងមូល ថាត្រូវគូសថា «ព្រម»។ ប៉ុន្តែគេមិនដឹងជាមកពីអ្វី ទើបបាន«នាំមាត់» ប្រធានរដ្ឋសភារូបនេះ ឲ្យច្រឡំនិយាយថា គូសលើប្រអប់«មិនព្រម»។ បន្ទាប់ភ្លាមៗ​នោះ​ដែរ លោកក៏បានព្យាយាម ធ្វើការបកស្រាយវិញដែរថា គូសលើប្រអប់«ព្រម» វិញ។

ក្នុងភាពមិនអស់ចិត្ត និងមន្ទិល លោក (ហេង សំរិន )បានធ្វើការពន្យល់ជាថ្មី ទៅកាន់​តំណាងរាស្រ្ត​ក្នុង​អង្គ​ប្រជុំ នៃរដ្ឋសភាទាំងមូលថា៖ «មិនព្រម មានន័យថា មិនដក (លោក កឹម សុខា) ហើយយើងមើលទៅ “ព្រម” ហ្នឹងហើយ បោះឲ្យចំ “ព្រម” ហ្នឹង។»

ឯអ្នកសារព័ត៌មាន ដែលកំពុងតែថតសម្លេង វីដេអូ និងរូបថតផងនោះ បានសម្តែងនូវការហូសចិត្ត ដែល​ប្រធាន​រដ្ឋសភារូបនេះ បាននឹងកំពុងបង្រៀនតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តី ឲ្យចេះគូសលើសន្លឹកឆ្នោត ដែល​មាន​ប្រអប់បី តែឲ្យជ្រើសរើសយកតែមួយ លើប្រអប់ដែលមាន​សរសេរ​ថា «ព្រម» ដែលមានតម្លៃស្មើ នឹង​ការ​ទាមទារ​​ឲ្យ​ទម្លាក់លោក កឹម សុខា ពីតំណែងជាអនុប្រធានទីមួយ នៃរដ្ឋសភា៕


សូមស្តាប់ និងទស្សនាការបង្រៀននេះ ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...