ស្ងាត់ៗ យ៉ោម បុប្ផា ភ្ជាប់​ពាក្យ​ជា​មួយ រៀល ខេមរិន្រ្ទ

ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលស្ងាត់ៗ អតីតទណ្ឌិត និងសកម្មជនតវ៉ាដីធ្លីដ៏ល្បីឈ្មោះ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានគេហៅថាលោកជំទាវ ព្រោះបានភ្ជាប់ពាក្យជាមួយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្ត ស្វាយរៀង លោក រៀល ខេមរិន្ទ្រ នៅថ្ងៃនេះ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 20, 2014
  • ប្រធានបទ: អីយ៉ាស!
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការភ្ញាក់ផ្អើល បាន​កើត​ឡើង​ពេញ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក បន្ទាប់​ពី​រូបថត​ក្នុង​ថ្ងៃ​ភ្ជាប់​ពាក្យ របស់​លោក រៀល ខេមរិន្ទ្រ តំណាង​រាស្រ្ត​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​សកម្មជន​ដី​ធ្លី​អ្នក​ស្រី យ៉ោម បុប្ផា ជា​ច្រើន​សន្លឹក ត្រូវ​បាន​យក​បង្ហោះ នៅ​ក្នុង​គណនី​មួយ។ មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​គេ​មិន​ដែល​ដឹង​ថា ចំណង​ស្នេហា​របស់​សកម្មជន ល្បី​ខាង​តវ៉ា​ទាំង​ពីរ​នាក់​នេះ ចាប់​ផ្តើម​តាំង​ពី​ពេល​ណា​មក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​ភ្ញាក់​ផ្អើល និង​ឃើញ​ច្បាស់​នៅ​ពេល​នេះ គឺ​ថា​អ្នក​ទាំង​ពីរ​បាន​រៀប​ពិធី​ភ្ជាប់​ពាក្យ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​សៅរ៍​ទី​២០ ខែ​ធ្នូ​នេះ តែ​ម្តង។

ពិធីភ្ជាប់ពាក្យរវាង​សកម្ម​ជន​ដីធ្លី មក​ពី​សហគមន៍​បឹង​កក់​អ្នកស្រី យ៉ោម បុប្ជា និង​លោក រៀល ខេមរិន្ទ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ភូមិ​បឹងកក់ រាជធានី​ភ្នំពេញ ដោយ​​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន ពី​ក្រុម​សកម្ម​ជន បណ្ដាញ​សង្គម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ជាង​១០០​នាក់។ ពិធី​ភ្ជាប់​នេះ ក៏​ទទួល​បាន​ការ​សាទរ​ពី​អង្គការ​សង្គម​ស៊ីវិល ប្រជា​ពលរដ្ឋ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ជា​ច្រើន​ផង​ដែរ។

អ្នកស្រី យ៉ោម បុប្ផា ជាសកម្មជនដែលតែងតែចេញមុខតវ៉ាដីធ្លី យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ និងធ្លាប់​ជាប់ពន្ធនាគារ​ព្រៃសរ ជាច្រើនខែ ទាក់ទងនឹងបទចោទ ញុះញ៉ង់ឲ្យប្រើអំពើហិង្សា ទៅលើអ្នករត់ម៉ូតូឌុប ក្បែរ​ផ្ទះរបស់អ្នកស្រី។ អ្នកស្រីបានលែងលះជាមួយស្វាមីមុន ដោយបន្សល់ទុកកូនប្រុសតូចមួយ រស់នៅជាមួយ​អ្នកស្រី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...