គ្រូ​ពេទ្យ​សិច​ស៊ី​មួយ​រូប ដើរ​ស្ទាប​«ផ្លោក»​ប្រុសៗ​តាម​ផ្លូវ!

នៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube) នារីរូប​ស្អាត​សិចស៊ី​វ័យ​ក្មេង​មួយ​រូប បានដើរសុំយុវជនទាំងអស់ នៅតាមផ្លូវ ដើម្បី«ស្ទាបផ្លោក» ផ្នែកមួយដែលលាក់ទុកយ៉ាង​អាថ៌កំបាំង នៅ​ក្នុង​ខោ។ ហេតុអ្វី​បាន​ជា​ស្រស់​ស្រីស្អាតរូបនេះ ធ្វើដូច្នេះ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២០ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 21, 2014
  • ប្រធានបទ: កើតរោគ?
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ត្រូវ​បាន​បង្ហោះ​កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​លើ​គេហទំព័រ​យូធូប។ វីដេអូ​នោះ (ដាក់​ជូន​ទស្សនា​នៅ​ខាង​ក្រោម) បាន​បង្ហាញ​ពី នារី​វ័យ​ក្មេង​មួយ​រូប ដែល​ស្លៀក​ពាក់​ជា​គ្រូ​ពេទ្យ​បញ្ចេញ​សាច់​ស​ខ្ចី ដើរ​សុំ​បុរស​ទាំង​ឡាយ​នៅ​តាម​ផ្លូវ ដើម្បី​ធ្វើការ​«ស្ទាប​ផ្លោក»​ដោយ​មិន​គិត​ថ្លៃ។ មនុស្ស​ប្រុស​ជា​ច្រើន បាន​សម្ដែង​នូវ​ការ​ភ្ញាក់​ផ្អើល ព្រោះ​ពួក​គេ​ពិត​ជា​មិន​ដែល​បាន​ស្មាន​ដល់ និង​មិន​អាច ឲ្យ​ស្រី​ម្នាក់​លូក​ស្ទាប​ប្រដាប់​«ពិសេេស»​របស់​ខ្លួន នៅ​កណ្ដាល​ចំណោម​យ៉ាង​ដូច្នេះ​ទេ។

តែក៏មានយុវជនមួយចំនួន មាន​បំណង​ចង់​សាកល្បង និង​ភ្លក្ស​រស​ជាតិ ពី​សំណើរ​ដ៏​ប្លែក​នេះ​ដែរ។

បុរសចំណាស់មួយរូបបានពោលឡើងថា៖ «ខ្ញុំមិនគិតថា ខ្ញុំគួរត្រូវធ្វើរឿងនេះ នៅមុនអាយុ៤០ឆ្នាំ»។ ចំណែក​បុរស​ម្នាក់ទៀត សួរទៅនាងកញ្ញារូបស្រស់ ដើម្បីចង់ដឹងថា តើនាងជា«គ្រូពេទ្យមែនទែន»ឬទេ? នារី​សិចស៊ី បាន​ឆ្លើយ​ទៅវិញ ធ្វើដូចធម្មតាថា៖ «ខ្ញុំគ្រាន់តែស្រីម្នាក់ ដែលចូលចិត្តស្ទាបផ្លោកដូច្នេះប៉ុណ្ណោះ»។

បើតាមគេហទំព័រវេជ្ជសាស្ត្រមួយ ឈ្មោះ Medical Daily បានសរសេរបញ្ជាក់ថា យុទ្ធនាការនេះបង្កប់ទៅ​ដោយ​អត្ថន័យដ៏សំខាន់មួយ។ នោះគឺចង់បំផុសមតិសាធារណៈជន ឲ្យយល់ដឹងកាន់តែខ្លាំង អំពីជំងឺ​«មហារីកផ្លោក​នោម» នៅក្នុងទិវាអន្តរជាតិស្ដីពីមនុស្សប្រុស កាលពីថ្ងៃពុធសប្ដាហ៍មុន។ អ្នករៀបចំកម្មវិធីនេះ បានជូនប្រាក់ ១០០ដុល្លារ ទៅមនុស្សប្រុសរូបណាក៏ដោយ ដែលយល់ព្រមឲ្យធ្វើការត្រួតពិនិត្យ«ផ្លោក» របស់គេ។ ហើយ​អ្នករៀបចំកម្មវិធី ក៏បានធ្វើជាអំណោយ នូវទឹកប្រាក់ដូចគ្នានេះ ទៅកម្មវិធី Movember នៅរៀងរាល់ពេល​ដែល​វីដេអូនេះ ត្រូវបានទស្សនានៅលើ យូធូប ១០០ ០០០ដង។

សូមបញ្ជាក់ជូនដែរថា កម្មវិធី Movember ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ របស់មូលនិធ Movember Foundation Charity ធ្វើឡើងនៅ​ក្នុងអំឡុងខែវិច្ឆិកា។ នៅពេលមានកម្មវិធីនេះ មនុស្សប្រុសទាំងអស់ អាចទុកពុកមាត់ ឬ​អាច​ធ្វើរឿងជានិមិត្តរូប​អ្វីផ្សេងទៀត ដើម្បីបំផុសឲ្យសាធារណៈជនទូទៅ យល់កាន់តែច្បាស់អំពីជំងឹ​របស់​មនុស្ស​ប្រុស ក្នុងនោះ មាន​ជំងឹមហារីកតម្រងនោម និងមហារីកផ្លោកនោម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...