ក្រសួង​មហា​ផ្ទៃ នឹង​ចាត់​វិធានការ​ទៅ​លើ​មេ​ក្លោង ប្រព្រឹត្ត​អំពើ​ហិង្សា

កាលពីថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយការកើតមានអំពើហិង្សា រវាងក្រុមអ្នកតវ៉ា និងកងសន្តិសុខខណ្ឌដូនពេញ ដោយចាត់វិធានការផ្លូវច្បាប់លើមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបង្ក​ឱ្យមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃទី១៥ ខែកក្កដានេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយការកើតមានអំពើហិង្សា រវាងក្រុមអ្នកតវ៉ា និងកងសន្តិសុខខណ្ឌដូនពេញ ដោយចាត់វិធានការផ្លូវច្បាប់លើមេក្លោង និងអ្នកពាក់ព័ន្ធ ដែលបង្ក​ឱ្យមានអំពើហិង្សា នៅទីលានប្រជាធិបតេយ្យ បណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់។


ឯកសណ្ឋានរបស់ក្រុមសន្តិសុខ ត្រូវបានក្រុមអ្នកតវ៉ា ដណ្ដើមយកមកដុតចោល។ (រូបថត MONOROOM.info/ C. Nita)

អំពើហិង្សា - សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កងសន្តិសុខ៣៨នាក់ បានរងរបួស ដោយ​​សារអំពើហិង្សា ដោយក្នុងនោះ៣នាក់ កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។ សេចក្តីប្រកាន់ព័ត៌មាន​ចោទប្រកាន់ទៅលើក្រុមអ្នកតវ៉ាបន្តថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ព្រមទាំងបង្កភាព​ភ័យខ្លាចដល់ប្រជាពលរដ្ឋទូទៅ។

សេចក្ដីប្រកាសដដែល បានអះអាងយ៉ាងដូច្នេះថា៖ «ប្រឈមមុខនឹងសកម្មភាពអនាធិបតេយ្យ​ ប្រកបដោយ​ចរិក​ហិង្សានេះ អាជ្ញាធរមានសមត្ថកិច្ចដោយប្រកាន់ខ្ជាប់នូវតួនាទី ភារកិច្ចកំណត់ដោយច្បាប់ បានចាត់តាំងអនុវត្ត​នូវ​វិធានការសមស្របចំពោះមេក្លោង និងបក្សពួកបង្កចលាចលអនាធិបតេយ្យ ឱ្យទទួលខុសត្រូវចំពោះទង្វើ​របស់ខ្លួន​តាមច្បាប់ជាធរមាន»។

ចំណែកឯ សមាគមអាដហុក និងអង្គការលីកាដូ ដែលមានជំនាញខាងសិទ្ធិមនុស្ស ក៏បានចេញសេចថ្លែងការណ៍​ដំណាលគ្នា ដោយថ្កោលទោសចំពោះការប្រើប្រាស់ អំពើហិង្សា រវាងកងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ខណ្ឌ​ដូនពេញ ដែលមាន ដំបងឈើគ្រប់ដៃ និង ក្រុមបាតុករមួយចំនួន នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដែលជាការធ្វើអោយ មានការប៉ះពាល់ដល់ សេរីភាពបញ្ចេញមតិដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញ។

សេចក្តីថ្លែងការណ៍ របស់លីការដូបានលើកឡើងថា អំពើហិង្សាដែលបានកើតឡើងកាលពីម្សិលម៉ិញនេះ បាន​កើត​ឡើង បន្ទាប់ពីមានការរឹតត្បិតយ៉ាងតឹងរ៉ឹង អស់រយៈពេលប្រាំមួយខែ ទៅលើសេរីភាពនៃការជូបជុំដោយអហិង្សា ដែលជារឿយៗ មានការបង្ក្រាបយ៉ាងហិង្សាទៅលើប្រជាពលរដ្ឋ ដោយក្រុមកងកម្លាំងរបស់អាជ្ញាធររដ្ឋ ជាពិសេស​ក្រុមកងសន្តិសុខខ័ណ្ឌ ដែលតែងតែឈរនៅជួរមុខក្នុងការបង្កអំពើហិង្សា។ រហូតមកដល់ថ្ងៃនេះ មិនទាន់មាន​សន្តិសុខ ឬអាជ្ញាធរដែលបញ្ជាឱ្យប្រើប្រាស់ហិង្សា បំបែកការប្រមូលផ្តុំដោយអហិង្សាណាមួយ ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសចំពោះមុខច្បាប់នៅឡើយ។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​របស់អង្គការ​លោកស្រី​ថា៖ «ការជួបជុំតូចមួយ ដែលនឹងត្រូវធ្វើឡើងដោយអហិង្សា ដែលបានប្រែក្លាយជាអំពើហិង្សាយ៉ាងលឿននេះ គឺជា​ការណ៍មួយ គួរឱ្យព្រួយបារម្ភជាទីបំផុត។ អង្គការ លីកាដូ សូមអំពាវនាវយ៉ាងទទូចថា ទោះជាអំពើហិង្សាត្រូវ​បាន​បង្កឡើងដោយភាគីណាក៏ដោយ ក៏សូមឲ្យមានការស៊ើបអង្កេតឱ្យបានពេញលេញ តម្លាភាព និងយុត្តិធម៌ ឱ្យបាន​កាន់តែឆាប់កាន់តែល្អ ហើយក៏សូមអំពាវនាវ សូមឲ្យមានការអត់ធ្មត់ពីគ្រប់ភាគីទាំងអស់។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...