សុខ សំអឿន៖ ក្រុម​សន្តិសុខ​ប្រើ​ហិង្សា ព្រោះ​រដ្ឋាភិបាល​អសមត្ថភាព

ចាប់តាំងពីដើមឆ្នាំ២០១៤មក ហិង្សា ទៅលើការជួបជុំរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ ពីសំណាក់«ក្រុមសន្តិសុខ» កើតមានជាបន្តបន្ទាប់។ បើទោះជាមានភស្ដុតាង បង្ហាញថាក្រុមសន្តិសុខស៊ីឈ្នួលទាំងនោះ បានប្រើប្រាស់​អំពើ​ហិង្សា វាយតប់បង្ករបួសស្នាមក៏ដោយ តែមិនមានក្រុមសន្តិសុខណាម្នាក់ ត្រូវបានចាប់មកផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឡើយ។ ផ្ទុយមកវិញបើ​បាតុករជាប្រជាពលរដ្ឋ ជាយុវជន ឬជាកម្មករ ធ្វើការការពារខ្លួន(ធម្មានុរូប) ដើម្បីគេចផុត​ពី​ការវាយរបស់ក្រុមសន្តិសុខទាំងនោះ បែរជាត្រូវបានចាប់ និងផ្តន្ទាទោសភ្លាមៗ។ តើនេះជាការអនុវត្តច្បាប់អ្វី សម្រាប់​សង្គមប្រជាធិបតេយ្យនៅកម្ពុជា?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់តាំងពីដើមឆ្នាំ២០១៤មក ហិង្សា ទៅលើការជួបជុំរបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករ ពីសំណាក់«ក្រុមសន្តិសុខ» កើតមានជាបន្តបន្ទាប់។ បើទោះជាមានភស្ដុតាង បង្ហាញថាក្រុមសន្តិសុខស៊ីឈ្នួលទាំងនោះ បានប្រើប្រាស់​អំពើ​ហិង្សា វាយតប់បង្ករបួសស្នាមក៏ដោយ តែមិនមានក្រុមសន្តិសុខណាម្នាក់ ត្រូវបានចាប់មកផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ឡើយ។ ផ្ទុយមកវិញបើ​បាតុករជាប្រជាពលរដ្ឋ ជាយុវជន ឬជាកម្មករ ធ្វើការការពារខ្លួន(ធម្មានុរូប) ដើម្បីគេចផុត​ពី​ការវាយរបស់ក្រុមសន្តិសុខទាំងនោះ បែរជាត្រូវបានចាប់ និងផ្តន្ទាទោសភ្លាមៗ។ តើនេះជាការអនុវត្តច្បាប់អ្វី សម្រាប់​សង្គមប្រជាធិបតេយ្យនៅកម្ពុជា?

សូមតាមដានកិច្ចសម្ភាសជាមួយលោក សុខ សំអឿន អ្នកជំនាញផ្នែកច្បាប់ដូចខាងក្រោម។

សន្តិសុខ«បីសាច» បានបោចសក់ក្បាល រួចឡើងជង្គង់ ទៅលើនរណា ដែលនៅទើសមុខ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ច្បាប់និងសិទ្ធិ - អតីតនាយកប្រតិបត្តិ អង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុខ សំអឿន និងជាអ្នកច្បាប់ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី១៧ ខែកក្កដានេះ បានថ្លែងបញ្ជាក់ពីកាតព្វកិច្ចករណីកិច្ច នៃក្រុមសន្តិសុខតាមខណ្ឌនីមួយៗក្នុងរាជធានី ក៏ដូចជាតាមបណ្តាខេត្តនានាទូទាំងប្រទេសថា ក្រុមទាំងនេះ​គ្មាន​សិទ្ធិ និងអំណាចពិសេសណាមួយនោះទេ។ ព្រោះមកទល់នឹងពេលនេះ ពុំឃើញមានច្បាប់ណាមួយ​ដែលបញ្ជាក់​ពីការបង្កើត«ក្រុមសន្តិសុខ»នោះឲ្យមានជារូបរាងនៅឡើយ។

លោកបានបន្តថា កំណើតដំបូងនៃក្រុមសន្តិសុខនោះ កើតចេញពីការស៊ីឈ្នួលរបស់ក្រុមនៃអ្នកបញ្ជា តាមមូលដ្ឋាន។ ក្រុមនេះមាននាទី គ្រាន់ដើម្បីយាម និងឃ្លាំមើលសុវត្តិភាពក្នុងភូមិ ឬតំបន់ (ចោរកម្ម ឬបទល្មើសផ្សេង) តាមរយៈ​នៃ​ការផ្តល់ព័ត៌មានប៉ុណ្ណោះ។ ជារួមក្រុមសន្តិសុខនោះ គ្រាន់តែជាប្រជាពលរដ្ឋធម្មតា ដែលត្រូវបានគេជួលមក ហើយ​គ្មានសិទ្ធិអ្វីទាំងអស់ ក្នុងការសម្រេច ឬបង្កការរំលោភទៅលើសិទ្ធិបុគ្គលដទៃណាមួយបានឡើយ។

លោក សំអឿន អ្នកច្បាប់ដ៏ល្បីឈ្មោះ បានថ្លែងបន្តថា បើក្រុមសន្តិសុខ ឬគេហៅម្យ៉ាងទៀតថា បញ្ជាការពារភូមិ ប្រព្រឹត្តបទល្មើសអ្វី ដែលរំលោភដល់សិទ្ធិបុគ្គល រំលោភច្បាប់ បុគ្គលនោះ រួមទាំងអ្នកជួល ឬអ្នកផ្តើមគំនិត អ្នកបញ្ជា​ត្រូវទទួលខុសត្រូវទាំងស្រុង។ ពិសេសជាងនេះរដ្ឋាភិបាល ក៏មានចំណែកក្នុងការទទួលខុសត្រូវ​នូវរាល់ទង្វើ​ទាំង​ឡាយរបស់ក្រុមសន្តិសុខទាំងនោះដែរ ព្រោះតែស្ថាប័នទាំងនោះ មិនបានអនុវត្តនូវតួនាទីរបស់ខ្លួន។

ក្នុងករណីក្រុមសន្តិសុខនោះ កាន់ដំបងដើរវាយ និងបំបែកការជួបជុំ ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋទូទៅ តាម​ទីសាធារណៈក្នុងចេតនាបង្កឡើងនូវ«ហិង្សា»។ «ហិង្សា»នេះគ្មានការគ្រប់គ្រងពីអាជ្ញាធរ ឬរដ្ឋាភិបាល ផ្ទុយមកវិញ​មានតែការបង្គាប់បញ្ជារបន្ថែម។ ឯកម្មភាព«ហិង្សា»ទាំងនេះ រិតតែកើតមាន ហើយរដ្ឋាភិបាលបែរជាបណ្តែត​បណ្តោយ​ឲ្យសកម្មភាពនេះ ចេះតែកើតមានជាបន្តបន្ទាប់។ ករណីនេះ ត្រូវបានអ្នកច្បាប់ខាងលើបញ្ជាក់ថា ព្រោះ​រដ្ឋាភិបាល«គ្មានសមត្ថភាព»។ ហើយគ្មានលិទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជា ព្រោះតែស្ថាប័នរដ្ឋ​ទាំងឡា​យ​មិន​ឯករាជ្យ និងអព្យាក្រិត្យ។

យ៉ាងណាក៏ដោយ ក្នុងរយៈជាងកន្លះឆ្នាំ ចាប់ពីខែវិច្ឆិកាចុងឆ្នាំ២០១៣ និងបន្តមកដើមឆ្នាំ២០១៤ រហូតពេលនេះ ក្រុម​សន្តិសុខទាំងនោះ ព្រមទាំងកម្លាំងចម្រុះរបស់រដ្ឋាភិបាល តែងតែបង្ក្រាបរាល់ការជួបជុំ ការទាមទាររបស់​ពលរដ្ឋ ក៏​ដូចជាកម្មករមួយចំនួនទៀត ដោយ«ហិង្សា»។ ការបង្ក្រាបនេះ បានបណ្តាលឲ្យបាតុករភាគច្រើនរងរបួលធ្ងន់ធ្ងរ និង​រហូតដល់បាត់បង់ជិវិតក៏មាន។

ពិសេសជាងនេះ ការបាត់បង់ជីវិតអ្នកលក់ដូរ ឬអ្នកធ្វើដំណើរដោយមិនដឹងរឿង ហើយអាជ្ញាធរ រដ្ឋាភិបាល ឬពី​តុលាការ រួមទាំងព្រះរាជអាជ្ញា(ដើមបណ្តឹងអាជ្ញា) មិនឃើញមានការចោទប្រកាន់ទៅលើជនដៃដល់ ឬបុគ្គលដែល​បញ្ជានោះ ដើម្បីភាពយុត្តិធម៌ដល់ជនរងគ្រោះនៅឡើយដែរ។ ករណីនេះត្រូវបានលោក សុខ សំអឿន បញ្ជាក់ថា បង្ហាញឲ្យឃើញថា អាជ្ញាធរ ឬរដ្ឋាភិបាលមានការរើសអើង បក្សពួកនិយម ធ្វើការលំអៀងទៅរកភាគីខ្លួន ឬកូនចៅ​ខ្លួន។ «បញ្ហាមកពីស្រុកយើងគ្រប់គ្រងដោយគណបក្សនយោបាយ ដែលធ្វើឲ្យមន្រ្តីរាជការមិនមានអព្យាក្រិត្យភាព។ ប្រសិនបើគាត់នៅបក្សណា គាត់លំអៀងទៅបក្សហ្នឹង។ (...) គ្រឹះលិទ្ធិប្រជាធិបតេយ្យ យើងមិនមាន ឬមិនទាន់​រឹងមាំ​នៅឡើយទេ។»៕

ខាងក្រោមនេះ ជារូបថតមួយចំនួន ស្ដីពីសមិទ្ធិផលនៃប្រតិបត្តិកាជាផ្លែផ្កា ររបស់ក្រុមសន្ដិសុខស៊ីឈ្នួល៖

សន្ទុះជើងរាប់ភ្លេច ដែលអ្នកស្រី ម៉ាលី ម៉ាលី ទទួល នៅក្នុងព្រឹត្តិការណ៍បំបែកនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

លោក ឡាយ សា​មាន អ្នកសារព័ត៌មានរបស់វិទ្យុសម្លេងប្រជាធិបតេយ្យ ដែលរងការវាយតប់ពីក្រុមសន្ដិសុខ រហូតបាក់ឆ្អឹងថ្ពាល់។ (រូបថត ហ្វេសប៊ុក)

អ្នកសារព័ត៌មានបរទេសមួយរូប ត្រូវបានក្រុមសន្តិសុខបិទមុខ វាយដំ។ (រូបថតហ្វេសប៊ុក)

ស្ត្រីម្នាក់ពីក្នុងស្ត្រីផ្សេងទៀត ដែលត្រូវបានវាយឲ្យរបួសនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ក្មេងប្រុសលក់ដូង ដែលត្រូវបានវាយឲ្យបែកក្បាល នៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...