អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន ពី​សុវត្ថិភាព​នៅ​ខេត្ត​ព្រះ​សីហនុ

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសកម្ពុជា បានធ្វើការព្រមានពលរដ្ឋ របស់ខ្លួនដែល​កំពុង​រស់នៅ ឬមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា គម្បីមានការប្រុងប្រយ័ត្នពីបញ្ហាសុតវត្ថិភាពផ្ទាល់ខ្លួន។ ការ​ព្រមានពីបញ្ហាសុវត្ថិភាព ក៏ព្រោះចំនួនបទល្មើសមានការកើនឡើង នៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេស​កម្ពុជា ពិសេសទៅលើជនរងគ្រោះ ជាពលរដ្ឋសហរដ្ឋអាមេរិក។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 15, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសកម្ពុជា បានធ្វើការព្រមានពលរដ្ឋ របស់ខ្លួនដែល​កំពុង​រស់នៅ ឬមានបំណងធ្វើដំណើរចូលមកប្រទេសកម្ពុជា គម្បីមានការប្រុងប្រយ័ត្នពីបញ្ហាសុតវត្ថិភាពផ្ទាល់ខ្លួន។ ការ​ព្រមានពីបញ្ហាសុវត្ថិភាព ក៏ព្រោះចំនួនបទល្មើសមានការកើនឡើង នៅតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ប្រទេស​កម្ពុជា ពិសេសទៅលើជនរងគ្រោះ ជាពលរដ្ឋសហរដ្ឋអាមេរិក។


ឆ្នេរអូឈើទាល នៅក្រុងព្រះសីហនុ។ (រូបថត MONOROOM.info/ D.KEO)

សន្តិសុខ - ការកើនឡើងបទល្មើស នៅពេលរាត្រី ដោយការចាក់នឹងកាំបិត បណ្តាលឲ្យពលរដ្ឋអាមេរិក ទទួល​រង​របួសធ្ងន់ ក្នុងប៉ុន្មានបទល្មើសចុងក្រោយនេះ ពីសំណាក់ក្រុមអ្នកលេង។ សកម្មភាពអ្នកជួញដូរគ្រឿងញៀន និង​លទ្ធភាព​កើតឡើង នូវបទល្មើសព្រហ្មទណ្ឌនាពេលរាត្រី នៅកន្លែងដែលគ្មានសុវត្ថិភាព គឺជាមូលហេតុដែល​សហរដ្ឋ​​អាមេរិក​ជំរុញពលរដ្ឋរបស់ខ្លួន គម្បីប្រុងប្រយ័ត្នពីករណីសុវត្ថិភាព។

តំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា គឺជាទីតាំងរសើបជាងគេ ដែលស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ រម្លឹកឲ្យពលរដ្ឋរបស់ខ្លួន ត្រូវមានការ​ប្រុងប្រយ័ត្នខ្ពស់។ សេចក្តីប្រកាសព័ត៌មានដដែល បានទទូចដល់ពលរដ្ឋសហរដ្ឋអាមេរិក ត្រូវជៀសវាងទៅកំសាន្ត​បារជាប់តំបន់ឆ្នេរអូឈើទាលនៅពេលយប់ ព្រោះស្ថានទូតសហរដ្ឋអាមេរិក វាយតម្លៃថា ជាពេលវេលាអាចមានបទ​ល្មើសព្រហ្មទណ្ឌប្រឆាំងជនបរទេស។

ចំពោះការព្រមាន ពីបញ្ហាសន្តិសុខនៅប្រទេសកម្ពុជា ពីសំណាក់ស្ថានទូតអាមេរិក ដែលតែងធ្វើឡើងជារឿយៗ លោក ខេង ទីតូ មន្រ្តីអ្នកនាំពាក្យរាជអាវុធហត្ថកម្ពុជា ធ្លាប់ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គ្មានអ្វីចំឡែក​នោះទេ កាលដែលសហរដ្ឋអាមេរិកព្រមានពីបញ្ហាសន្តិសុខ នៅប្រទេសកម្ពុជា ព្រោះប្រទេសមហាអំណាចមួយនេះ ក៏ធ្លាប់ព្រមានពីបញ្ហាសន្តិសុខ នៅប្រទេសផ្សេងៗទៀតដូចគ្នាដែរ។

បើតាមលោក ខេង ទីតូ បានពន្យល់ថា ក្នុងនាមប្រទេសមហាអំណាច សហរដ្ឋអាមេរិក ចង់បង្ហាញឲ្យពិភពលោក​បានដឹងថា ប្រទេសខ្លួន (សហរដ្ឋអាមេរិក) មានការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាសន្តិសុខរបស់ពលរដ្ឋរបស់ខ្លួន។ អ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជាដដែល បានបញ្ជាក់ថា៖ «នៅទីណា ក៏អាចមានបទល្មើសដែរ កុំថាឡើយ​ប្រទេស​កម្ពុជា បើសូម្បីតែនៅសហរដ្ឋអាមេរិក ក៏នៅមានបទល្មើសកើតឡើងដែរ»។

តែសម្រាប់លោក សន ជ័យ អ្នកសម្របសម្រួលកម្ពុជាបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម បានលើកឡើងថា គេមិនត្រូវប្រៀបធៀប តំបន់ទេសចរណ៍ប្រទេសកម្ពុជា ទៅនឹងប្រទេសដ៏ទៃនោះទេ ព្រោះឆ្នេរអូរឈើទាល​ជាតំបន់​ទេសចរណ៍ពិសេសមួយ សម្រាប់កំសាន្ត ហើយរដ្ឋាភិបាលត្រូវរក្សាសន្តិសុខតំបន់ឆ្នេរអូរឈើទាល ឲ្យមានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពដល់អ្នកមកកំសាន្ត។ លោក សន ជ័យ សង្កត់ធ្ងន់ថា៖ «បើសូម្បីតែតំបន់ទេសចរណ៍​គ្មាន​សុវត្ថិភាព ចុះតំបន់មិនមែនទេសចរណ៍?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...