បង្ក្រាប​អ្នក​តវ៉ា​នៅ​វត្ត​ភ្នំ៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថ្កោល​ទោស តែ​អាជ្ញាធរ​ថា​ជា​«កតព្វកិច្ច»

យ៉ាងហោចណាស់អ្នកភូមិបឹងកក់ចំនួន៩នាក់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជាជនបរទេស១នាក់បានរងរបួសធ្ងន់ និង​ស្រាល​បន្ទាប់ពីកងកម្លាំងសមត្ថកិច្ច បានធ្វើការបោសសម្អាត នៅបរិវេណរម្មណីយដ្ឋានវត្តភ្នំ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា​ឆ្នាំ២០១៣ ដោយអះអាងថានេះជាកាតព្វកិច្ចរបស់សមត្ថកិច្ច ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ តែក្រុមសិទ្ធិមនុស្សថា វាជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: September 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់អ្នកភូមិបឹងកក់ចំនួន៩នាក់ និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ជាជនបរទេស១នាក់បានរងរបួសធ្ងន់ និង​ស្រាល​បន្ទាប់ពីកងកម្លាំងសមត្ថកិច្ច បានធ្វើការបោសសម្អាត នៅបរិវេណរម្មណីយដ្ឋានវត្តភ្នំ កាលពីយប់ថ្ងៃទី២២ ខែកញ្ញា​ឆ្នាំ២០១៣ ដោយអះអាងថានេះជាកាតព្វកិច្ចរបស់សមត្ថកិច្ច ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ តែក្រុមសិទ្ធិមនុស្សថា វាជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ។


រូបភាពរបស់ក្រុមអ្នកធ្វើកូដកម្មអត់អាហារ ដើម្បីទារទាររកយុត្តិធម៌ក្នុងការបោះឆ្នោតកន្លងមក។ (រូបថត លើបណ្ដាញ​ហ្វេសប៊ុក)

តំណាងអ្នកភូមិបឹងកក់ ដែលបានស្ថិតនៅកន្លែងកើតហេតុផងនោះអ្នកស្រី ទេព វណ្ណី បានអះអាងថាក្រុមអ្នកភូមិ​មកតំបន់​វត្តភ្នំ គឺក្នុងបំណងបាតុកម្មបង្អត់អាហារដោយអហិង្សា បួងសួងសុំសន្តិភាព និងទាមទារឲ្យមានយុត្តិធម៌ ក្នុងការបោះឆ្នោត​ជាដើម។ លោកស្រីបន្តថា នៅម៉ោងប្រហែង៨កន្លះ យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៣ សមត្ថកិច្ចបានចាប់ផ្តើម​បិទផ្លូវនៅ​ជុំវិញបរិវេណវត្តភ្នំ និងផ្តាច់ចរន្តអគ្គីសនី។ សកម្មជនដីធ្លីរូបនេះបានបន្ថែមថា រហូតដល់ម៉ោង១០យប់ សមត្ថកិច្ច​ច្រើន​ជាង​៣០០នាក់ មានទាំងឯកសណ្ឋាន និងស្លៀកពាក់ជាស៊ីលវិលប្រដាប់ដោយ កាំភ្លើង ដំបងឆក់ ខែល និងដែកទីប បានផ្តើម​ធ្វើការវាយបង្រ្កាប ទៅលើក្រុមបាតុករដោយគ្នានញញើតដៃ និងមានការបាញ់គ្រាប់ឃ្លី មកលើក្រុមបាតុក​ពីចម្ងាយផង​ដែរ។

អ្នកស្រី ទេព វណ្ណី បានបញ្ជាក់ថា៖ «ពួកសមត្ថកិច្ច មិនត្រឹមតែចង់បង្រ្កាបពួកខ្ញុំ ឲ្យត្រឡប់ទៅផ្ទះនោះទេ ពួកគេគឺចង់​សម្លាប់​ពួកខ្ញុំនៅនឹងកន្លែងតែម្តង តែដោយមានការជួយពីប្រជាពលរដ្ឋ ដែលធ្វើដំណើរក្បែរនោះទើបពួកខ្ញុំអាចគេចខ្លួនរួច»។

នៅលើទំព័រហ្វេកបុកដែលគេបង្ហោះ និងចែករំលែកគ្នាជាបន្តបន្ទាប់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ នេះបានបង្ហាញឲ្យ​ឃើញថាមានសម្លេងមនុស្សស្រែកយំខ្លាំងៗ ខណៈកម្លាំងសមត្ថកិច្ច​ បានធ្វើបង្រ្កាបយ៉ាង«ចាស់ដៃ»លើក្រុមបាតុករ នៅ​បរិវេណរមណីយដ្ឋានវត្តភ្នំ។ សូម្បីតែអ្នកការសែត និងអ្នកឃ្លាំមើលសិទ្ធិមនុស្ស ក៏រងគ្រោះជាមួយគ្នានោះដែរ ដោយ​គេ​ឃើញថាក្រុមអ្នករងគ្រោះបានរត់ចែកផ្លូវគ្នា ដើម្បីគេចចេញពីដំបងឆក់របស់កងកម្លាំងសមត្ថកិច្ច។

ការបង្រាបក្នុងហេតុផលរក្សាសណ្តាប់ធ្នាប់សាធារណៈ ដោយកងកម្លាំងសមត្ថកិច្ច ទៅលើក្រុមអ្នកភូមិបឹងកក់ និងអ្នកភូមិ​បូរីកីឡា ដែលគេដឹងជាទូទៅថា ជាអ្នករងគ្រោះពីការរំលោភបំពានដីធ្លីនេះ ត្រូវបានក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សចាត់ទុក ថាជាទង្វើអមនុស្សធម៌ និងបានរំលោភធ្ងន់ធ្ងរលើសិទ្ធិមនុស្ស។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានធ្វើការថ្កោលទោសចំពោះ​ចំណាត់ការ​របស់សមត្ថកិច្ចកិច្ច ដោយលោកបានថ្លែងថា វាជាទង្វើអមនុស្សធម៌ ការដែលសមត្ថកិច្ចបង្រ្កាបទៅលើក្រុមអ្នកភូមិបឹងកក់ ដោយពួកគេគ្រាន់តែមកបូងសួងសុំសន្តិភាព និងបាតុកម្មអហិង្សា ទាមទារឲ្យមានយុត្តិធម៌ក្នុងការបោះឆ្នោតប៉ុណ្ណោះ។

ជាពិសេស លោក អំ សំអាត បានសម្តែងការសោកស្តាយចំពោះសមត្ថកិច្ចប្រដាប់ដោយដំបងឆក់ ខែល និងការបាញ់​«គ្រាប់ជំពាមកៅស៊ូរ» ទៅលើក្រុមបាតុករដែលមានតែដៃទទេ។

លោក ខេង ទីតូ អ្នកនាំពាក្សកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានពន្យល់ថា ក្នុងពេលដែលការបើក​ប្រជុំសភាលើកដំបូង​កំពុងតែរៀបចំធ្វើ សមត្ថកិច្ចមិនអនុញាត ឲ្យមានការប្រមូលផ្តុំគ្នានោះទេ ព្រោះដើម្បី«រក្សា»សណ្តាប់ធ្នាប់សាធារណៈ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការបោសសម្អាតនៅបរិវេណរមណីយដ្ឋានវត្តភ្នំ គឺជា«កាតព្វកិច្ច»របស់សមត្ថកិច្ចដែល​ត្រូវ​តែធ្វើ។

ចំពោះការរិះគន់របស់ក្រុមសិទ្ធិមនុស្ស ត្រូវបានលោក ខេង ទីតូ បញ្ជាក់ថា៖ «ការលើកឡើងរបស់ពួកសិទ្ធិមនុស្ស វាជា​សិទ្ធិ​របស់គេ គេចង់លើកយ៉ាងម៉េចក៏លើកទៅ ចំពោះសមត្ថកិច្ចមិនមានចេតនាប្រើអំពើហិង្សា លើប្រជាពលរដ្ឋនោះទេ»។

-----------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...