កឹម សុខា៖ ICC នឹង​សួរ ហ៊ុន សែន ថា​អ្នក​ណា​បាញ់ ជា វិជ្ជា ?

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះ គឺមានរយៈពេល១០ឆ្នាំហើយដែលលោក ជា វិជ្ជា អតីប្រធានសហជីព​សេរីកម្មករកម្ពុជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅកណ្តាលរាធានីភ្នំពេញ តែឃាតករនៅតែទាន់ត្រូវបាន​វែកមុខ។ សម្រាប់មេដឹកនាំគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់បានលើកឡើងថា កម្ពុជាដល់ពេល​ត្រូវបញ្ឈប់ការសម្លាប់មនុស្សក្រៅរង្វង់ច្បាប់ហើយ ដូច្នេះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងហៅរដ្ឋាភិបាល​លោក ហ៊ុន សែន ទៅសួរថា អ្នកណាសម្លាប់ ជា វិជ្ជា និងជនរងគ្រោះផ្សេងទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះ គឺមានរយៈពេល១០ឆ្នាំហើយដែលលោក ជា វិជ្ជា អតីប្រធានសហជីព​សេរីកម្មករកម្ពុជា ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់នៅកណ្តាលរាធានីភ្នំពេញ តែឃាតករនៅតែទាន់ត្រូវបាន​វែកមុខ។ សម្រាប់មេដឹកនាំគណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់បានលើកឡើងថា កម្ពុជាដល់ពេល​ត្រូវបញ្ឈប់ការសម្លាប់មនុស្សក្រៅរង្វង់ច្បាប់ហើយ ដូច្នេះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នឹងហៅរដ្ឋាភិបាល​លោក ហ៊ុន សែន ទៅសួរថា អ្នកណាសម្លាប់ ជា វិជ្ជា និងជនរងគ្រោះផ្សេងទៀត។


លោក សម រង្ស៊ី នៅក្នុងក្បួនដង្ហែរំលឹកខួបការបាញ់សម្លាប់មេដឹកនាំសហជីពកាលពី១០ឆ្នាំមុន លោក ជា វិជ្ជា។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - ក្នុងពេលចូលរួមរម្លឹកខួប១០ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅមុខវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នេះ លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ទៅកាន់អ្នកសារព័ត៌មាន និងមហាជនថា៖ «កុំតក់ស្លុតឲ្យសោះ ទាំងសហជីព និងកម្មករ យើងជិតបានសម្រេចគោលដៅហើយ។ ចុងក្រោយ​នេះអំពើឃោឃៅរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងធ្វើឲ្យភ្ញាក់ផ្អើលដល់ពិភពលោកហើយ ដូច្នេះគាត់រត់មិន​រួច​ពីការផ្តន្ទាទោស ពីសហគមន៍អន្តរជាតិនោះទេ(...)។ យើងកំពុងប្តឹងទៅ(ICC) អំពីករណីទាំងអស់នេះ ហើយឲ្យ​លោក ហ៊ុន សែន ឆ្លើយមក អ្នកណាអ្នកបញ្ជាឲ្យបាញ់កម្មករ។»

ជាមួយគ្នានោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ក៏បានលើកឡើងដែរថា ទឹកដីកម្ពុជាជោកជាំ​ដោយ​ឈាមកម្មករ ឈាមអ្នកស្នេហាយុត្តិម៌ ដែលបណ្តាលមកពីអំពើព្រៃផ្សៃ របស់អ្នកគ្រប់គ្រងអំណាចបច្ចុប្បន្ន។ ប្រធាន​គណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «ខ្ញុំសូមឲ្យខ្មែរទាំងអស់គ្នាត្រូវតែរួបរួមគ្នា ដើម្បីបញ្ចប់នូវអំពើហិង្សា ក្នុងប្រទេស​កម្ពុជា ជាពិសេស ហិង្សានយោបាយ ហិង្សាមកលើអ្នកស្នេហាយុត្តិធម៌ អ្នកហ៊ានចេញតវ៉ា ត្រូវគេបាញ់សម្លាប់ ដូច្នេះ​យើងត្រូវបញ្ចប់វប្បធម៌និទណ្ឌភាព(វប្បធម៌រួចទោស) អ្នកសម្លាប់លោក ជា វិជ្ជា និងអ្នកផ្សេងទៀតរកមុខអត់​ឃើញ។»

ការលើកឡើងរបស់លោក សម រង្ស៊ី និងលោក កឹមសុខា ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទាក់ទងមន្រ្តី​អ្នក​នាំពាក្យ​រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយទេ។ ចំពោះសំណុំរឿងលោក ជា វិជ្ជា មន្រ្តី​ក្រសួង​មហាផ្ទៃ កន្លងមកបានថ្លែងការពារស្ថាប័នខ្លួនថា ក្រសួងមហាផ្ទៃ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត មិនទាន់បិទ​សំណុំ​រឿង​នេះទេ ហើយកំពុងបន្តនីតិវិធីស៊ើបអង្កេត ខណៈសំណុំរឿងដ៏រសើបនេះ បានអូសបន្លាយពេល​១០ឆ្នាំ​ហើយ។

ជុំវិញការប្រើអំពើហិង្សា និងការបាញ់សម្លាប់ អ្នកសិល្បៈ អ្នកសារព័ត៌មាន ប្រធានសហជីព និងអ្នកនយោបាយ​ដែលមិនគាំទ្រ ឬហ៊ានរិះគន់រដ្ឋាភិបាល ជាបន្តបន្ទាប់ ត្រូវបានអ្នកតាមដានសា្ថនការណ៍នយោបាយ និងសង្គម​កម្ពុជាលើកជាចម្ងល់ថា តើសមត្ថកិច្ចគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អសមត្ថភាព ឬក៏មាន​ជាប់ពាក់ព័ន្ធនឹងបទល្មើសទាំងនោះ ? ព្រោះរហូតមកដល់ពេលនេះ ភាគច្រើន សំណុំរឿងរសើបៗ​ដែល​ពាក់ព័ន្ធ​នឹងជនរងគ្រោះទាំងនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបំបែក ខណៈជនរងគ្រោះ និងសង្គមទាំងមូល​កំពុង​ស្រេក​ឃ្លានយុត្តិធម៌៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...