ស្តេវ៉ាត ដោនីង ថា​ គាត់​នឹង​នៅ​បន្ត​ជា​មួយ​លីវើភូល

ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង (Stewart Downing) បាននិយាយថា គាត់នឹងនៅបន្តជាមួយក្លិបហង្សក្រហមលីវើភូល (Liverpool) ជាបន្តទៀត បើទោះបីជាមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវចាកចេញ នៅថ្ងៃជិតបិទទ្វារដោះដូរកីឡាករ ខណៈដែលក្រុមញញួរយក្ស វែសហេម (West Ham) កំពុងតែចាប់អារម្មណ៏ក៏ដោយ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង (Stewart Downing) បាននិយាយថា គាត់នឹងនៅបន្តជាមួយក្លិបហង្សក្រហមលីវើភូល (Liverpool) ជាបន្តទៀត បើទោះបីជាមានពាក្យចចាមអារ៉ាមថា គាត់នឹងត្រូវចាកចេញ នៅថ្ងៃជិតបិទទ្វារដោះដូរកីឡាករ ខណៈដែលក្រុមញញួរយក្ស វែសហេម (West Ham) កំពុងតែចាប់អារម្មណ៏ក៏ដោយ។


ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនីង។ (រូបថត liverpoolfc.com)

ក្លិបញញួរយក្ស បានរាយការណ៏ថា ពួកគេនឹងពិចារណានាំយកកីឡាករអន្តរជាតិអង់គ្លេស វ័យ២៨ឆ្នាំ ទៅចូលរួមក្រុម​នៅរដូវកាលថ្មីនេះ ខណៈដែលលោកគ្រូបង្វឹក សាម អាឡាដាយ (Sam Allardyce) មានគម្រោងចង់ពង្រឹងក្រុម នៅក្នុង​កីឡាដ្ឋានអ័បតុនផាក (Upton Park) បន្ថែមទៀត។

វែសហេម បានទិញយកកីឡាកររបស់ក្រុមលីវើភូល បាន១រូបហើយ ពោលគឺគេបានទិញខ្សែប្រយុទ្ធអេនឌី ខារ៉ូល (Andy Carroll) ក្នុងតម្លៃបំបែកកំណត់ត្រាថ្លៃបំផុតរបស់ក្លិប ហើយពេលនេះ ពួកគេចង់នាំយកដោនីង ទៅកាន់ភាគខាងលិច​ទីក្រុងឡុងដ៏ម្នាក់ទៀត។

ទោះបីជាយ៉ាងណា លោកអាឡាដាយ បានលើកឡើងថា ក្លិបគាត់ប្រហែលជាគ្មានថវិការ​គ្រប់គ្រាន់ដើម្បីទិញ ​ដោនីង ទៀតនោះទេ ហើយពេលនេះ ដោនីងក៏បានចេញមកបញ្ចប់ភាពមន្ទិលសង្ស័យរបស់គាត់ដែរ ដោយគាត់បាននិយាយថា អនាគតរបស់គាត់ នឹងបន្តនៅក្នុងកីឡាដ្ឋានអេនហ្វៀល (Anfield) ទៀត។

ដោនីង បាននិយាយ នៅក្នុងទីក្រុងចាកាតា ខណៈដែលក្រុមធ្វើដំណើរទៅប្រកួតជាមួយក្រុមឥណ្ឌូនេស៊ីថា៖ «ខ្ញុំនឹងនៅ​ជាមួយក្លិបបន្តទៀត។ ខ្ញុំពេញចិត្ត ជាពិសេសកាលពីរដូវកាលមុន។ ខ្ញុំគិតថា ខ្ញុំកំពុងតែរីកចំរើនជាមួយក្រុម។ ខ្ញុំសង្ឃឹមថា វានឹងរីកចំរើនបន្ថែមទៀត ហើយខ្ញុំនឹងខំហ្វឹកហាត់ឲ្យបានដិតដល់។»

ខ្សែបម្រើជំនាញជើងឆ្វេងរូបនេះ បានបន្តថា៖ «ខ្ញុំចង់នៅបន្តទៀត។ វាជាហេតុផលមួយ ដែលខ្ញុំមកកាន់ទីនេះ។ ខ្ញុំមក​ទីនេះ ដើម្បីលេងឲ្យក្រុមទទួលបានជោគជ័យ ហើយចង់ឲ្យក្រុមជោគជ័យជារៀងរហូត។»

ដោនីង បានផ្ទេរពីក្រុមអាស្ទុន វីឡា (Aston Villa) មកកាន់លីវើភូល (Liverpool) កាលពី២ឆ្នាំមុន ក្នុងតម្លៃប្រមាណ​២០​លានផោន ប៉ុន្តែលេងពុំបានល្អ ដូចអ្វីដែលលីវើភូលចង់បាននោះទេ ដោយកាលពីរដូវកាលមុន កីឡាកររូបនេះ រកគ្រាប់​បាល់បញ្ចូលទីបានតែ៥គ្រាប់ និងជួយបញ្ជូនឲ្យមិត្តរួមក្រុមទាត់ចូលទីបានតែ ៩លើកតែប៉ុណ្ណោះ នៅគ្រប់កម្មវិធីប្រកួត​ទាំងអស់៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...