ញាតិ​អ្នក​ភូមិ​បឹង​កក់​ប្រឆាំង​អ្នក​ភូមិ​គ្នា​ឯង ជា​«វិធីសាស្ត្រ»​នៃ​អ្នក​នយោបាយ?

ជម្លោះដីធ្លីតភាគ របស់អ្នកភូមិនៅតំបន់បឹងកក់រាជធានីភ្នំពេញ បានឈានមកដល់របត់មួយថ្មីទៀត បន្ទាប់ពីក្រុមបំបែកខ្លួនថ្មី ដឹកនាំដោយអ្នកស្រី ថុល ស្រីពៅ អ្នកស្រី ហេង មុំ និងលោក ឌួង សុគា បានយកញាតិប្រកាសឈប់ទទួលស្គាល់អ្នកស្រី ទេព វន្នី ជាតំណាងរបស់ខ្លួន ទៅដាក់នៅតាមស្ថានទូតនៃប្រទេសធំៗ និងស្ថាប័នអន្តរជាតិមួយចំនួន។ មនោរម្យព័ងអាំងហ្វូបានសុំប្រតិកម្ម ពីមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការខាងជម្លោះដីធ្លីមួយចំនួន ទាក់ទងនឹងបញ្ហានេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: July 09, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជម្លោះដីធ្លីតភាគ របស់អ្នកភូមិនៅតំបន់បឹងកក់រាជធានីភ្នំពេញ បានឈានមកដល់របត់មួយថ្មីទៀត បន្ទាប់ពីក្រុម​បំបែក​​ខ្លួនថ្មី ដឹកនាំដោយអ្នកស្រី ថុល ស្រីពៅ អ្នកស្រី ហេង មុំ និងលោក ឌួង សុគា បានយកញាតិប្រកាសឈប់ទទួលស្គាល់​អ្នកស្រី ទេព វន្នី ជាតំណាងរបស់ខ្លួន ទៅដាក់តាមស្ថានទូតនៃប្រទេសធំៗ និងស្ថាប័នអន្តរជាតិមួយចំនួន។

មនោរម្យព័ងអាំងហ្វូ​បានសុំប្រតិកម្ម ពីមន្ត្រីអង្គការសង្គមស៊ីវិលធ្វើការខាងជម្លោះដីធ្លីមួយចំនួន ទាក់ទងនឹងបញ្ហានេះ។


អ្នកស្រី ទេព វន្នី ផ្ដល់កិច្ចសម្ភាសទៅអ្នកកាសែត។ រូបថត MAGNUM/John Vink

ញាតិដែលបានយកទៅដាក់ដល់ស្ថាប័នអន្តរជាតិ ដូចជាធនាគារពិភពលោក សហគមន៍អឺរ៉ុប និងស្ថានទូត​ប្រទេស​មួយ​ចំនួន ប្រចាំនៅកម្ពុជានោះ បានបដិសេធឈប់ទទួលស្គាល់អ្នកស្រីទេព វន្នី ជាតំណាងដែលពួកខ្លួន​ធ្លាប់​បានបោះឆ្នោត​ផ្ដល់សេចក្ដីទុកចិត្ត និងថែមទាំងបានចោទប្រកាន់អ្នកស្រី ទេព វន្នី ថា បានយកអ្នកភូមិបឹងកក់ប្រមាណជាពីររយគ្រួសារ ជាឈ្នាន់ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។

ក្រោយមានព្រឹត្តិការណ៍ដ៏កួឲ្យកត់សម្គាល់នេះមក មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញនូវប្រតិម្មផ្សេងៗគ្នា។ តែពួកគាត់ភាគច្រើនសុទ្ធតែបានអះអាងដូចគ្នាថា នេះជាទង្វើបែបវិធីសាស្ត្ររបស់អ្នកនយោបាយ។ វិធីសាស្ត្ររបៀបនេះ ដែលអ្នកតាមដានព្រឹត្តិការណ៍ទាំងនោះ បានអះអាងថា មិនមែនជារឿងថ្មីចម្លែកនោះទេ ប្រសិនបើអ្នកនយោបាយ មាន​បំណង់ចង់បំបែកកម្លាំង និងបន្សាបនូវការតវ៉ារបស់សហគមន៍បឹងកក់។ វាក៏អាចជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែរ ខណៈ​អ្នកស្រី ទេព វន្នី បានចូលរួមធ្វើបាតុកម្មយ៉ាងខ្លាំងក្លា ក្នុងរដូវឃោសនាបោះឆ្នោតនេះ ហើយបានប៉ះពាល់យ៉ាងខ្លាំង ទៅ​ដល់គណបក្សកាន់អំណាច។

មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូរ (Licadho)លោក អំ សំអាត នៅតែទទូចសុំ ឲ្យអ្នកភូមិបឹងកក់ទាំងអស់ រួបរួម​និង​មានទំនុកចិត្តគ្នា ទើបអាចចៀសផុតពីការកេងចំណេញ ពីសំណាក់អ្នកនយោបាយ និងជនឱកាសនិយមមួយចំនួន ដែល​ប៉ងបំបាត់សំឡេងតវ៉ា របស់សហគមន៍អ្នកបឹងកក់នោះ។ មន្រ្តីរូបនេះចាត់ទុកថា ក្រុមទាំងពីរ សុទ្ធតែជាជន​រងគ្រោះដីធ្លី​ដូចគ្នា ថ្វីបើពួកគេបែកបាក់គ្នាជាបក្ខពួកពីរក៏ដោយ។ លោកសុំឲ្យរដ្ឋាភិបាលគួរតែព្យាយាម ពន្លឿនការងាររបស់ខ្លួន ក្នុង​ការរកដំណោះស្រាយ ជូនអ្នកភូមិបឹងកក់ទាំងនោះ ដើម្បីបង្ហាញពីឆន្ទៈក្នុងការអនុវត្តគោលនយោបាយ ដីធ្លីរបស់​គណបក្ស​ខ្លួន។

ឯលោក សៀ ភារម្យ នាយកលេខាធិការដ្ឋាន ក្រុមការងារពិសេសសិទ្ធិលំនៅឋាន ក៏បានចាត់ទុកថា រឿងទាំងនេះ​ជាល្បែង​នយោបាយដែរ។ លោកបន្តរថាអ្នកភូមិបឹងកក់ កំពុងរងគ្រោះពីរដង ក្នុងបញ្ហាបណ្តេញចេញពីដីធ្លី និងបញ្ហានយោបាយ។

សូមអានឡើងវិញ នូវការរំឮកខ្លីៗ ស្ដីពីព្រឹត្តិការណ៍ចុងក្រោយ របស់អ្នកភូមិនៅតំបន់បឹងកក់។

ចំណែកអនុប្រធានផ្នែកច្បាប់ និងសិទ្ធិមនុស្សនៃសមាគមអាដហុក (Adhoc) លោក ណៃ វ៉ង់ដាឯណោះវិញ បានបន្ថែម​ពី​លើនេះថា លោកចង់អោយកងកម្លាំងសមត្ថកិច្ច ជៀសវាងអោយបាន នូវការប្រើហិង្សាជាមួយក្រុមបាតុករ ដែលភាគច្រើន​ជាស្ត្រីភេទ។

ក្រុមសង្គមស៊ីវិល និងអង្គការជាតិ និងអន្តរជាតិទាំងនោះ បានធ្វើការរិះគន់បន្ថែម​ទៅលើបណ្តាស្ថានីទូរទស្សន៍ក្នុង​ស្រុក​មួយចំនួនធំ ថាមិនមានភាពឯករាជ្យ មាននិន្នាការនយោបាយទៅរកបក្សកាន់អំណាច។ កាលពីមុនពេលអ្នក​បឹងកក់​តវ៉ា មិនមានទូរទស្សន៍ណាចាក់បញ្ចាំងនោះទេ ដល់ពេលដែលអ្នកភូមិនទាំងនោះបែកបាក់គ្នា និងរិះគន់សហគមន៍គ្នាឯង ស្រាប់តែឃើញមានទូរទស្សន៍ជាច្រើនរួមទាំងវិទ្យុផង ធ្វើការផ្សព្វផ្សាយស្ទើរគ្រប់ប៉ុស្ដិ៍៕

-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...