All Articles of MONOROOM.info

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ [...]

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

រស់​នៅ​ជា​មួយ​ខ្លា​«៧​ក្បាល» នៅ​ក្នុង​ផ្ទះ​តែ​មួយ (pic & vdo)

មិនមានអ្វីពិសេសទេ ព្រោះថាជាគ្រួសារមួយនេះ ក៏ដូចគ្រួសារដទៃទៀត នៅប្រទេសប្រេស៊ីលដែរ។ ប្រសិនបើអ្នក​ដទៃ​ចូលចិត្តចិញ្ចឹម សត្វឆ្កែត្រជៀកបះ ឈីវ៉វ៉ នោះ គ្រាន់តែសម្រាប់គ្រួសារនេះ បានយកមកចិញ្ចឹម ព្រមទាំងឲ្យ​រស់​នៅជាមួយ នូវសត្វខ្លាចំនួន៧ក្បាល។ នេះជាសេចក្ដីរាយការណ៍របស់គេហទំព័រ ឌឺហូហ្វីតោនប៉ុស្ដ៍ (The Huffington Post)។


មេគ្រួសារ លោក អារី និងសមាជិកគ្រួសាររបស់គាត់ រួមទាំងខ្លាផង។ (រូបថត Barcroft Media)

រស់ជាមួយខ្លា - ខ្លាទាំងប្រាំពីរក្បាល រស់នៅក្នុងគ្រួសារនេះ ហើយចូលរួមយ៉ាងសកម្ម នៅក្នុងការរស់នៅប្រចាំថ្ងៃ របស់​រាល់សមាជិកនៃគ្រួសារនេះ ដូចជានៅក្នុងអាងហែលទឹក ឬរត់ប្រលែងគ្នា ឬទស្សនាទូរទស្សន៍នោះជាដើម។

[...]
អ្នក​ទោស​ប្រហារ​ជីវិត ដែល​«ស្លាប់​ពិបាក»​ជាង​គេ ធ្វើ​ឲ្យ​ផ្អើល​អាមេរិក

អ្នក​ទោស​ប្រហារ​ជីវិត ដែល​«ស្លាប់​ពិបាក»​ជាង​គេ ធ្វើ​ឲ្យ​ផ្អើល​អាមេរិក

អ្នកទោសដែលតុលាការសម្រេចផ្ដន្ទាទោស ដោយទោសប្រហារជីវិត ចូសេហ្វ វូដ (Joseph Wood) ត្រូវបានសម្រេច​ប្រហារជីវិត កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ នៅរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក ជាមួយនឹងនិតិវិធី​មួយដែលខុសពីធម្មតា។ អ្នកទោសរូបនេះ ទទួលចាក់ថ្នាំសម្លាប់រហូតដល់ទៅ១៥ដង និងបានប្រើរយៈពេល​ដល់​ទៅ​ជិត២ម៉ោង ខណៈកន្លងមកអ្នកទោសប្រហាជីវិតជាទូទៅ បានស្លាប់តែក្នុងរយៈពេលជាង១០នាទីប៉ុណ្ណោះ។


គ្រែមួយប្រភេទ សម្រាប់ប្រហារជីវិតអ្នកទោស នៅសហរដ្ឋអាមេរិក។ (រូបភាពឯកសារ)

ទោសប្រហារជីវិត - មេធាវីរបស់ជនមានទោស លោក ដាលី ប៊េឆ (Dale Baich) បានសរសេរនៅក្នុង​សេចក្ដី​ប្រកាសព័ត៌មានមួយថា៖ «វិធីសាស្ត្រក្នុងការប្រហារជីវិត នៅរដ្ឋអារីហ្សូណា បានចែងថា [...]

មនុស្ស​ស្និត​នឹង​រាជវង្ស​អង់គ្លេស ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី

មនុស្ស​ស្និត​នឹង​រាជវង្ស​អង់គ្លេស ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី

អតីតទីប្រឹក្សា របស់ព្រះអង្គម្ចាស់ហ្វីលីព (Philip) ស្វាមីរបស់ព្រះមហាក្សត្រី នៃប្រទេសអង់គ្លេស នឹងត្រូវចូលខ្លួន ទៅឲ្យតុលាការ​កាត់ទោស ចាប់ផ្ដើមពីថ្ងៃច័ន្ទស្អែកនេះទៅ។ បុរសចំណាស់រូបនេះ ត្រូវបានចោទប្រកាន់ ពីបទ​បំពារ​បំពាន លើរូបរាងកាយកុមារីអាយុ១២ឆ្នាំមួយរូប នៅពេលដែលលោកបានធ្វើការបម្រើព្រះញាតិវង្ស កាលពីដើម​ទស្សវត្តឆ្នាំ៧០។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

សេពសន្ធវៈលើអនិតិជន - ប្រព័ន្ធយុត្តិធម៌នៅបស្ចឹមលោក ពិតជាមិនអាចត្រូវលេងសើចជាមួយបានទេ បើទោះ​ជាហេតុការណ៍ បានកន្លងទៅជិត៥០ឆ្នាំ ទៅហើយក្ដី។ លោក ប៊េនចាមេន ហើរមេន (Benjamin Herman) ដែល​ពេលនេះមានអាយុ៧៩ឆ្នាំ [...]

វេជ្ជបណ្ឌិត​ឆ្លង​មេរោគ អេបូឡា បាន​មក​ដល់​អាមេរិក​ហើយ

វេជ្ជបណ្ឌិត​ឆ្លង​មេរោគ អេបូឡា បាន​មក​ដល់​អាមេរិក​ហើយ

វេជ្ជបណ្ឌិតអាមេរិកាំងមួយរូប ក្នុងចំណោមពីររូប ដែលបានទទួលផ្ទុកមេរោគអេបូឡា (Ebola) នៅពេលវេជ្ជបណ្ឌិត​រូប​នោះ ពិនិត្យព្យាបាលអ្នកជម្ងឺនៅប្រទេសនីហ្សេរីយ៉ា ត្រូវបានដឹកមកដល់សហរដ្ឋអាមេរិកហើយ ដើម្បីទទួលការ​ព្យាបាល។ នេះបើតាមការអះអាង របស់អង្គការស្ម័គ្រចិត្ត ដែលវេជ្ជបណ្ឌិតរូបនោះ បានធ្វើការជាមួយ។


អ្នកជំងឹ អេបូឡា មួយរូបកំពុងទទួលការព្យាបាល។ (រូបថត ឯកសារ)

មេរោគ - យន្ដហោះឯកជនដែលបំពាក់ដោយសម្ភារៈពិសេស ដើម្បីដាក់វេជ្ជបណ្ឌិត ខេន ប្រេនលី (Kent Brantly) ដាច់ដោយឡែកនោះ បានមកដល់ព្រលានយន្ដហោះ នៃបន្ទាយយោធា ដូបាំង (Dobbins) ក្នុងរដ្ឋអាត្លង់តា សហរដ្ឋ​អាមេរិក កាលពីថ្ងៃសៅរ៍ទី០២ ខែសីហាម្សិលម៉ិញនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់អង្គការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...