ងប់នឹងរឿងភាគខ្លាំងពេក បែរជាមកចាក់សម្លាប់សង្សាឯង ហើយកាត់នាងជាដុំៗ
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣ កញ្ញា អលីហ្សាបេត ថូម៉ាស (Elizabeth Thomas) យុវតីអាយុ១៧ឆ្នាំ កំពុងគេងសម្រាកក្នុងបន្ទប់ ដែលជាលំនៅដ្ឋានឪពុកម្ដាយរបស់នាង ក្នុងក្រុង អូសតេដ (Oxted - ភាគកណ្ដាលនៃចក្រភពអង់គ្លេស)។ រំពេចនោះ ស្ទេវេន ម៉ៃ (Steven Miles) កាលនោះអាយុ១៦ឆ្នាំ សង្សារបស់យុវតីតាំងពី៤ខែមកហើយ បានហក់ចូលមកក្នុងបន្ទប់របស់នាង ហើយបានបង្កហេតុការណ៍ដ៏រន្ធត់មួយឡើង។
យុវជនដែលមានកាន់កាំបិតនៅនឹងដៃ បានចាក់ អេលីហ្សបេត ថូម៉ាស ចំក្បាល និងពីក្រោយខ្នង តែមិនទាន់ស្លាប់ភ្លាមទេ។ ឃើញយុវតីជាសង្សាវ័យក្មេង ដួលដេកទៅនៅនឹងដីប៉ុណ្ណេះហើយ ស្ទេវេន ម៉ៃ បានបន្ថែមទម្ងន់ទៅលើទង្វើដ៏ឃោឃៅរបស់ខ្លួន ឲ្យកាន់តែធ្ងន់ធ្ងរទៀត។
ជាមួយនឹងរណា និងសម្ភារៈផ្សេងទៀត ដែលសុទ្ធជារបស់ឪពុករបស់ខ្លួន យុវជនបានកាត់ខ្លួនប្រាណនាង អេលីហ្សាបេត ជាកង់ៗ ក្នុងនោះមានដៃ [...]