ពេជ្រ សោភា មិន​ខ្វល់​នឹង​ការ​រិះគន់ ថា​ចម្លង​«Style»​តាម​តារា​ផ្សេង

ព្រមជាមួយនឹងការសរសើរ កញ្ញា ពេជ្រ សោភា ក៏ត្រូវបានទស្សនិកជនរិះគន់ផងដែរ ចំពោះការដែល​តារា​ល្បី​ក្នុង​វិស័យ​ចម្រៀង និងជាគ្រូបង្វឹកក្នុងកម្មវិធីឌឹវយ្សរូបនេះ យកស្តាយស្លៀកពាក់តាមតារាចម្រៀងកូរ៉េ​នាង​ស៊ីអ៊ិល។ នៅ​ចំពោះ​ការ​រិះគន់​ទាំង​នោះ តារា​ចម្រៀង​របស់​ផលិតកម្មហង្សមាស បានឆ្លើយតបវិញ ថានាងមិនខ្វល់ទេ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០២ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 04, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀង ពេជ្រ សោភា របស់​ផលិតកម្ម​ហង្សមាស បាន​ស្លៀក​សំលៀកបំពាក់​មួយ​ឈុត ដូចគ្នា​​ទៅ​នឹង​តារា​ចម្រៀង​កូរ៉េ នាង ស៊ីអ៊ិល (CL) ក្នុង​ក្រុម 2NE1។ រូបថត​របស់ ពេជ្រ សោភា និង​នាង CL ត្រូវ​​បាន​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេសប៊ុក កាត់​មក​ដាក់​ទន្ទឹម​គ្នា ហើយ​ចែកចាយ​គ្នា ដោយ​នាំ​គ្នា​ដាក់​ពិន្ទុ​ថា​​តើ​មួយ​ណា​ស្អាតជាង?

ចំពោះ​ការ​យក​ស្តាយ (Style) ស្លៀកពាក់ តាម​តារា​កូរ៉េ​ដ៏​ល្បីឈ្មោះ​នោះ ពេជ្រ សោភា ក៏​ត្រូវ​ទទួល​រង​ការ​រិះគន់ ពី​ទស្សនិកជន​មកវិញ​ផង​ដែរ។ កន្លងមក មិនមែន​តែ​តារា​ចម្រៀង របស់​ផលិតកម្ម​ហង្សមាស​តែ​ម្នាក់​នេះ​ទេ ដែល​តែងតែ​ចម្លង​ស្តាយ​ស្លៀកពាក់ ឬ​ម៉ូត​សក់​តាម​តារា​បរទេស តែតារាខ្មែរ​មួយ​ចំនួន​ទៀត ក៏​ធ្លាប់​​រង​ការ​​រិះគន់​​​យ៉ាង​ចាស់ដៃ ពីសំណាក់ទស្សនិកជន និង​ប្រិយមិត្ត​អ្នក​ស្រឡាញ់​សិល្បៈ​ផងដែរ។

ស្រង់សម្តី ដោយគេហទំព័រក្នុងស្រុកមួយ កញ្ញាពេជ្រ សោភា បាននិយាយយ៉ាងដូច្នេះថា ត្រឹមស្លៀក​សម្លៀក​បំពាក់ ចំឡងពីគេ ក៏កញ្ញាមានក្ដីសុខណាស់ទៅហើយ ព្រោះនាងធ្វើបានត្រឹមប៉ុណ្ណឹង ម្យ៉ាងចំណូលមាន​កម្រិត មិនអាចទិញសម្លៀកបំពាក់ថ្លៃ Original បាន។ យ៉ាងណាក៏ដោយ អ្វីដែលសំខាន់នោះ  ពេជ្រ សោភា ជា​អ្នក​ស្លៀក​សម្លៀកបំពាក់ និងធ្វើឲ្យនាងមានក្ដីសុខ មិនមែនអ្នករិះគន់នាង មានក្ដីសុខទេ។

គ្រូបង្វឹករបស់កម្មវិធីប្រលងចម្រៀងដ៏ល្បីរូបនេះ បន្តថា«មនុស្សម្នាក់ៗ មិនអាចមានតារា ក្នុងចិត្តទេឬ ? តើ​អ្នកធ្លាប់ស្រមៃ ចង់ស្លៀកពាក់អ្វីតាមតារា ក្នុងចិត្តរបស់អ្នកឬទេ ? ខ្ញុំក៏ដូចគ្នា ខ្ញុំស្រមៃចង់ស្លៀកពាក់ តាម​តារា​​ក្នុងចិត្តរបស់ខ្ញុំ ពិសេសខ្ញុំស្រឡាញ់ការច្នៃម៉ូដ ដែលប្លែកៗ ព្រោះសម្លៀកបំពាក់ស្អាត ធ្វើឲ្យយើង​កាន់​តែ ស្រស់ស្អាត។»

កញ្ញា ពេជ្រ សោភា ប្រហែលមិនយល់ អ្វីទៅជាតារា និងអ្វីទៅដែលហៅថា អ្នកគាំទ្រតារានោះទេ។ នេះបើ​តាម​ការលើកឡើង របស់គ្រូបង្រៀនសិល្បៈខ្មែរមួយរូប នៅទីក្រុងប៉ារីស ប្រទេសបារាំង តបនឹងការលើក​ឡើង​​របស់​កញ្ញាខាងលើ។ គ្រូសិល្បៈរូបនោះ បាននិយាយថា៖ «នៅលើឆាក នាង ពេជ្រ សោភា ជាតារា និង​ត្រូវ​តាំង​ខ្លួន​ជាតារា មិនមែនមកធ្វើខ្លួនជាអ្នកគាំទ្រតារាផ្សេង ហើយឡើងមក"កាច់រាង"នៅលើឆាក ក្រោម​ក្រសែ​​ភ្នែក​​រាប់​​សិប​របស់អ្នកគាំទ្ររបស់នាងនោះទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...