All Articles of MONOROOM.info

ក្រុង​ព្រះ​សីហនុ៖ ពលរដ្ឋ​ឆ្នេរ​អូ​ឈើ​ទាល និង​កំលាំង​នគរបាល កំពុង​ប្រឈម​មុខ​គ្នា

ក្រុង​ព្រះ​សីហនុ៖ ពលរដ្ឋ​ឆ្នេរ​អូ​ឈើ​ទាល និង​កំលាំង​នគរបាល កំពុង​ប្រឈម​មុខ​គ្នា

នៅព្រឹកថ្ងៃទី ១៨ វិច្ឆិកា​នេះ​វេលា​ម៉ោង ១០:០០ ប្រជា​ពលរដ្ឋ​ដែល​រង​ការ​បណ្តេញ​ចេញ ពី​លំនៅ​ដ្ឋាន នៅ​ឆ្នេរ​អូឈើទាល បាន​ប៉ះ​ទង្គិច​គ្នា​ជា​មួយ​កង​កម្លាំង​នគរបាល បន្ទាប់​ពី​ពួក​គេ​បាន​មក​បោះ​តង់​ស្នាក់​នៅ នៅ​លើ​តំបន់​ឆ្នេរ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ ពុំ​មាន​បង្ករ​ជា​របួស​ស្នាម ទៅ​ភាគី​ណា​មួយ​ឡើយ។ តែ​បន្ទាប់​ពី​​នោះ​មក អភិបាល​រង​ក្រុង​ព្រះ​សីហនុ បាន​ចុះ​មក​ធ្វើការ​សម្រប​សម្រួល និង​ឲ្យ​ប្រជា​ពលរដ្ឋ​រើ​ចេញ​ពី​ទី​នោះ ជា​បណ្តោះ​អសន្ន​សិន​ដើម្បី​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​មិន​បាន​ចេញ​ពី​ទី​នោះ​ទេ ពោល​គឺ​ពួក​គេ​នៅ​ដេក​ចាំ​នៅ​លើ​តំបន់​ឆ្នេរ​នោះ​បន្តទៀត។

ចំណែកឯកងកំលាំង​ប្រមាណ​ជា​៣៥​នាក់ ដែល​​ត្រូវ​បាន​ដាក់​ពង្រាយ ក៍​នៅ​ឈរ​ជើង​នៅ​ទី​នោះ​ដែរ មិន​ទាន់​ចេញ​ទៅ​ណា​ដែរ ប៉ុន្តែ​បាន​ធ្វើការ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ មិន​ឲ្យ​បោះ​តង់​បន្ថែម​ទៀត។

[...]
តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង នៅ​ចុង​ឆ្នាំ​២០១៤

តម្លៃ​អង្ករ​ក្រអូប​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង នៅ​ចុង​ឆ្នាំ​២០១៤

ប្រធានក្រុមហ៊ុនខ្មែរហ្វូតគ្រុប លោក​ឧកញ៉ា គឹម សាវុធ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នា​ថ្ងៃ​ទី១៨ ខែ​វិច្ឆិកា​នេះ ក្នុង​ឱកាស​លោក​ចូល​រួម ក្នុង​ពិធី​បុណ្យ​អង្ករ​កម្ពុជា លើក​ទី២ ក្នុង​ឆ្នាំ​២០១៤​នេះ​ថា ដើម្បី​រក្សា​ទី​ផ្សារ​អង្ករ​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ កម្ពុជា​បាន​ទម្លាក់​តម្លៃ​អង្ករ​របស់​ខ្លួន។ ការ​ទម្លាក់​នូវ​តម្លៃ​អង្ករ​នេះ ត្រូវ​បាន​ប្រធាន​ក្រុមហ៊ុន​អ្នក​នាំ​អង្ករ​ចេញ​រូប​នេះ​ពន្យល់​ថា ដោយ​សារ​តែ​តម្លៃ​អង្ករ​របស់​ប្រទេស​ថៃ ត្រូវ​បាន​ទម្លាក់​មុន ដូច្នេះ​កម្ពុជា​ក៏​ត្រូវ​ទម្លាក់​ដែរ​ដើម្បី​រក្សា​ទីផ្សារ។

លោកបន្ថែមថា៖ «អ្នក​នាំ​ចេញ​យើង​ក្នុង​ឆ្នាំ២០១៤​នេះ សឹង​តែ​រក​ប្រាក់​ចំណេញ​អត់​បាន​ទេ ដោយ​សារ​ថៃ​គាត់​ទម្លាក់ អញ្ចឹង​បើ​សិន​យើង​មិន​ទម្លាក់​តាម យើង​បាត់​ទី​ផ្សារ។ ជួន​កាល​រឿង​លុយ​ចំណេញ​ជា​រឿង​មួយ រឿង​ទី​ផ្សារ​ជា​រឿង​សំខាន់ [...]

ចាប់​«ចៀម​ញី»​រំលោភ ព្រោះ​ពេល​ប្រលង​ជិត​ចូល​មក​ដល់

ចាប់​«ចៀម​ញី»​រំលោភ ព្រោះ​ពេល​ប្រលង​ជិត​ចូល​មក​ដល់

ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បាន​កើត​ឡើង នៅ​ក្នុង​អន្តេវាសិកដ្ឋាន ហ្វ្រេនណូ នៃ​រដ្ឋ​កាលីហ្វ័នី សហរដ្ឋ​អាមេរិក កាល​ពី​ចុង​សប្ដាហ៍​មុន។ យុវនិស្សិត​មួយ​រូប​អាយុ​២៣​ឆ្នាំ ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​នគរបាល​បាន​ឃើញយុ​វជន​នោះ កំពុង​ប្រព្រឹត្តិ​អំពើ​អាណាចារ​ដ៏​ហួស​និស្ស័យ ​ទៅ​លើ​សត្វ​ចៀម​ញី​មួយ​ក្បាល ដែល​ចិញ្ចឹម​ដោយ​កសិដ្ឋាន​មួយ​នៅ​ក្បែរ​នោះ។

បណ្ដាញទូរទស្សន៍ ABC News បាន​ផ្សាយ​ឲ្យ​ដឹង​ថា សម្លេង​រំខាន​ដ៏​ចម្លែក និង​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​បាន​កើត​ឡើង នៅ​កណ្ដាល​យប់​ថ្ងៃ​នោះ បង្ក​ឲ្យ​និស្សិត​ដែល​ស្នាក់​ក្នុង​អន្តេវាសិកដ្ឋាន​គេង​មិន​លក់ និង​បង្ខំ​ឲ្យ​ពួក​គេ​ចាំ​បាច់​ត្រូវ​ទូរស័ព្ទ​ហៅ​នគរបាល។ នៅ​ពេល​ដែល​ភ្នាក់ងារ​នគរបាល​បាន​មក​ដល់ ស្រាប់​តែ​ពួក​គេ​បាន​ប្រទះ​ឃើញ នូវ​ផ្ទាំង​ទស្សនីយ​ភាព​ដ៏​កម្រ​មួយ ដែល​កើត​ឡើង​នៅ​ក្បែរ​នោះ៖ យុវជន​មួយ​រូប ដែល​មាន​ខោ​ខ្លី​ធ្លាក់​មក​នៅ​ត្រឹម​ជង្គង់ [...]

ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង

ព្រះ​សង្ឃ លួន សុវ៉ាត សង្ឃឹម​ស្ថាន​ទូត​បរទេស ពេល​សវនាការ​នៅ​សាលា​ដំបូង

ព្រឹត្តិការណ៍បង្កឲ្យ​មាន​ការ​ចាប់​អារម្មណ៍ នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ ជា​ការ​ដង្ហែ​ដាក់​ញត្តិ នៅ​តាម​ស្ថានទូត​បរទេស​សំខាន់ៗ​នានា ដឹក​នាំ​ដោយ​ព្រះ​សង្ឃ លួន សុវ៉ាត។ ការ​ដង្ហែ​ញត្តិ​របស់​ព្រះ​សង្ឃ​អង្គ​នេះ បាន​រៀបចំ​ឡើង បន្ទាប់​ពី​ព្រះ​អង្គ​បាន​ទទួល​ដីការ របស់​ព្រះ​រាជ​អាជ្ញា​រង សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ កាល​ពី​ថ្ងៃ​ទី២២ ខែ​តុលា កន្លង​មក បង្គាប់​ព្រះ​អង្គ​ដែល​ល្បី​ព្រះ​នាម ខាង​ការ​ទាម​ទារ​សិទ្ធិ​សេរីភាព ឲ្យ​ចូល​សវនាការ​នៅ​ម៉ោង ៨​ព្រឹក ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ខាង​មុខ។

ម្ចាស់ពានរង្វាន់សិទ្ធិមនុស្ស ពី​សហគមន៍​អ៊ឺរ៉ុប​អង្គ​នេះ បាន​បង្ហាញ​ជំនឿ​ថា បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប ដែល​បាន​ស្គាល់​ព្រះ​នាម​របស់​ព្រះ​អង្គ អាច​នឹង​ជួយ​ជម្រុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស។

ព្រះសង្ឃ លួន សុវ៉ាត ដែលត្រូវបានគេស្គាល់ថា [...]

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

ស៊ូប៊ែឌី អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ឈប់​ប្រើ​តុលាការ

អ្នករាយការណ៍ពិសេស របស់​អង្គការ​សហ​ប្រជា​ជាតិ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ស៊ូរិយ៉ា ស៊ូប៊ែឌី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ ពី​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​គោរព​ច្បាប់​ទម្លាប់ និង​គោលការណ៍​នៃ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ ដោយ​មិន​ត្រូវ​ឲ្យ​​រង​សម្ពាធ​ពី​មជ្ឈដ្ឋាន​ណា​មួយ​ឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទើប​នឹង​ទទួល​បាន​នេះ លោក ស៊ូប៊ែឌី បាន​ថ្លែង​ប្រកាស​ថា៖ «ខ្ញុំ​ខ្វល់​ខ្វាយ​ណាស់ ដែល​បាន​ឃើញ​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​ប្រើ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​អំណាច​និតិ​ប្រតិបត្តិ»។

ការថ្លែងរបស់លោក បានធ្វើឡើងបន្ទាប់ពី ព្រឹត្តិការណ៍ចាប់ចងជាច្រើន បានកើតឡើងក្នុងរយៈពេលប្រមាណ​ថ្ងៃចុង​ក្រោយ​នេះ ទៅលើ​សកម្មជន​ការពារ​ដីធ្លី នយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...