ចាប់«ចៀមញី»រំលោភ ព្រោះពេលប្រលងជិតចូលមកដល់
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 19, 2014
- ប្រធានបទ: ហួសនិស្ស័យ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដែលនឹកស្មានមិនដល់មួយ បានកើតឡើង នៅក្នុងអន្តេវាសិកដ្ឋាន ហ្វ្រេនណូ នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក កាលពីចុងសប្ដាហ៍មុន។ យុវនិស្សិតមួយរូបអាយុ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីនគរបាលបានឃើញយុវជននោះ កំពុងប្រព្រឹត្តិអំពើអាណាចារដ៏ហួសនិស្ស័យ ទៅលើសត្វចៀមញីមួយក្បាល ដែលចិញ្ចឹមដោយកសិដ្ឋានមួយនៅក្បែរនោះ។
បណ្ដាញទូរទស្សន៍ ABC News បានផ្សាយឲ្យដឹងថា សម្លេងរំខានដ៏ចម្លែក និងដ៏គួរឲ្យភ័យខ្លាចបានកើតឡើង នៅកណ្ដាលយប់ថ្ងៃនោះ បង្កឲ្យនិស្សិតដែលស្នាក់ក្នុងអន្តេវាសិកដ្ឋានគេងមិនលក់ និងបង្ខំឲ្យពួកគេចាំបាច់ត្រូវទូរស័ព្ទហៅនគរបាល។ នៅពេលដែលភ្នាក់ងារនគរបាលបានមកដល់ ស្រាប់តែពួកគេបានប្រទះឃើញ នូវផ្ទាំងទស្សនីយភាពដ៏កម្រមួយ ដែលកើតឡើងនៅក្បែរនោះ៖ យុវជនមួយរូប ដែលមានខោខ្លីធ្លាក់មកនៅត្រឹមជង្គង់ កំពុងប្រព្រឹត្តិ«កាម»យ៉ាងត្រេកត្រអាល ទៅលើសត្វចៀមមួយក្បាល នៅកណ្ដាលចំណោមសត្វពាហនៈជាច្រើនដទៃទៀត។
នៅក្នុងអំឡុងពេលនៃការឃាត់ខ្លួន យុវជនម្នាក់នោះ បានពន្យល់ថា នៅពេលដែលការប្រលងរបស់ខ្លួន កាន់តែខិតជិតមកដល់ ខ្លួនគេមានភាពតប់ប្រមល់ក្រៃលែង។ ដូច្នេះដើម្បីបន្ធូរអារម្មណ៍ យុវជននេះបានសម្រេចចិត្តសេពគ្រឿងស្រវឹងជោគខ្លួន។ ប៉ុន្តែសុរាមិនពិតជា បានជួយបន្ធូរភាពតប់ប្រមល់ ឲ្យយុវជនម្នាក់នេះបានទេ។ អញ្ចឹងការយល់ឃើញរបស់យុវជនមួយទៀត គឺសម្រេចចូល ទៅក្នុងកសិដ្ឋានចិញ្ចឹមសត្វនៅក្បែរនោះ ហើយស្វែងរកគោញីមួយក្បាល ដើម្បីបន្ធូរភាពមួម៉ៅក្ដៅក្រហាយចុងក្រោយរបស់ខ្លួន ចោលចេញ។
លុះចូលទៅដល់ យុវនិស្សិតរកគោញីមិនបាន តែបែរជាប្រទះឃើញសត្វចៀមញីមួយក្បាលទៅវិញ។ យុវជនបានសារភាពទៀតថា៖ «គោ ឬចៀម វាដូចតែគ្នាទេ»។
យុវជនត្រូវបានដោះលែងមកវិញ និងត្រូវរងចាំថ្ងៃឡើងសវនាការ ក្នុងករណីនេះ។ ចំណែកឯសត្វចៀមញីរងគ្រោះវិញ ត្រូវបានបញ្ជូនទៅឲ្យពេទ្យសត្វពិនិត្យព្យាបាល តែមិនមានហេតុភេទអ្វី គួឲ្យកត់សម្គាល់ទេ។ សំនុំរឿងនេះ បានបង្កការភ្ញាក់ផ្អើលដល់និស្សិតជាច្រើននាក់ នៅក្នុងអន្តេវាសិកដ្ឋាន។ ខ្លះទៀតបានយករឿងនេះមកនិយាយលេង ហើយផ្ទុះសំណើចទៅតាមន័យរៀងៗខ្លួន ដោយបង្កើតជាគណនីទ្វីសធើមួយ នៅទីនេះ៕