ត្រី​ដូហ្វាំង ចង់​បៀតបៀន​កេរ្ដិ៍​ខ្មាស ស្រី​ស្អាត? (vdo)

យើងស្គាល់គ្រប់គ្នាថា ត្រីដូហ្វាំងបង្ហាត់ហើយ គឺជាប្រភេទសត្វ ដែលគោរពមិត្តភាពណាស់។ តែអ្វីដែលបានកើតឡើង សម្រាប់អ្នកសម្ដែងស្រី ដែលជ្រមុជទឹកជាមួយត្រីមួយក្បាលនេះ វាបានទៅហួសពីការស្មាន របស់មនុស្សផងទាំងឡាយ ព្រោះវាបានបៀតបៀនកេរ្ដិ៍ខ្មាស របស់នាង។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកណា​មួយ​មិន​ដឹងថា ត្រី​ដូហ្វាំង​បង្ហាត់​ហើយ ជា​សត្វ​ដែល​ចូលចិត្ត​លេង និង​គោរព​មិត្តភាព។ ប៉ុន្តែ​​មនុស្ស​​ច្រើន​ណាស់ មិន​បាន​ដឹង​ថា សត្វ​ត្រី​ប្រភេទ​នេះ ក៏​អាច​មាន​ចរិក​កោង​កាច​សាហាវ ហើយ​ពេល​ខ្លះ​បាន​​ធ្វើ​​ខ្លួន​វា ជា​«ព្រាននារី»​នោះ​ផង​ទៀត។

អ្នកសម្ដែង​ជា​មួយ​ត្រី មួយ​រូប​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ជូរចត់​នេះ ជាមួយ​នឹង​ត្រី​ដូហ្វាំង ដែល​នាង​តែង​​សម្ដែង​ជា​មួយ​នៅ​ចំពោះ​ទស្សនិកជន៖ នោះគឺ​ត្រី​មួយ​ក្បាល​នេះ បាន​បៀត​បៀន​កេរ្ដ៍ខ្មាស​របស់នាង។ ហើយ​​ឈុត​ឆាកនេះ ត្រូវ​បាន​ថត​ជាប់ រួចយកទៅផ្សាយព្រោងព្រាត ពាស​ពេញ​ពិភព​​អ៊ិនធើណែត បង្ក​ការ​ចាប់​អារម្មណ៍​ក្រៃលែង។

តារាជ្រមុជទឹក បានរងគ្រោះនឹងច្រមុះរបស់ត្រីដូហ្វាំង ដែលចេះតែយកមកត្រដុស ជាមួយផ្នែកខាងក្រោម​នៃដងខ្លួនរបស់នាង រហូតបុរសដែលជ្រមុជទឹកជាមួយ បង្ខំចិត្តត្រូវធ្វើអន្តរាគមន៍ បណ្ដេញ«ព្រាននារី»​ក្បាល​រឺងនេះ​ឲ្យ​ដោះលែង ដៃគូររបស់ខ្លួន។

បើតាមអ្នកជំនាញ បាននិយាយអះអាងថា ត្រីដូហ្វាំងជាប្រភេទសត្វដែលចូលចិត្តរួមសង្វាស ហើយវាអាច​បញ្ចេញកាយវិការគ្រោះថ្នាក់ភ្លាមៗ នៅពេលណាដែលតណ្ហាវាឡើង។ គេធ្លាប់បានឃើញ កាយវិការ​របស់​សត្វត្រីបែបនេះ ជាច្រើនដងរួចមកហើយ ហើយវាថែមទាំងអាចប្រព្រឹត្តិ «ការរំលោភបូក» ទង្វើដ៏អាក្រក់ដូច​មនុស្ស នោះទៀតផង៕

សូមទស្សនាវីដេអូ ដែលបង្ហាញពីសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ប្រព្រឹត្តិដោយត្រីដូហ្វាំង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...