All Articles of MONOROOM.info

ខ្សែ​ប្រយុទ្ធ​អាសឺណល ម៉ារ៉ូណេ ឆាម៉ាក ផ្ទេរ​ទៅ​កាន់​ក្រុម គ្រីស្តាល់ផាឡេស

ខ្សែ​ប្រយុទ្ធ​អាសឺណល ម៉ារ៉ូណេ ឆាម៉ាក ផ្ទេរ​ទៅ​កាន់​ក្រុម គ្រីស្តាល់ផាឡេស

កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក (Marouane Chamakh) ទីបំផុតបានបញ្ចប់ភាពខកចិត្តរយះពេល៣ឆ្នាំ ជាមួយ​នឹង​ក្រុមកាំភ្លើងធំ អាសឺណល (Arsenal) ហើយ បន្ទាប់ពីគាត់បានផ្ទេរទៅកាន់ក្រុមព្រីមែលីក (Premier League) ថ្មី ឥន្ទ្រី គ្រីស្តាល់ ផាឡេស (Crystal Palace) ជាផ្លូវការ កាលពីថ្ងៃច័ន្ទ។


កីឡាករអន្តរជាតិម៉ារ៉ុក ម៉ារ៉ូណេ ឆាម៉ាក ពេលនៅលេងឲ្យក្រុម អាសឺណល។ (រូបថត Getty Images)

ឆាម៉ាក វ័យ២៩ឆ្នាំ បានចុះកិច្ចសន្យារយះពេល១ឆ្នាំ ជាមួយនឹងក្រុមរបស់លោក អ៊ីយ៉ាន់ ហូលីវ៉េ (Ian Holloway) ហើយ​គាត់នឹងពាក់អាចលេខ២៩ ដែលអាចនឹងបង្ហាញខ្លួនលើទីលានប្រកួតលើកដំបូង ខណៈដែលក្រុមគ្រីស្តាល់ ផាឡេស ត្រូវប៉ះក្រុមមាន់ខ្នាយមាស [...]

ដោនណីង ចង់​លេង​បាល់​ទាត់​ពិភពលោក បន្ទាប់​ពី​ផ្ទេរ​ទៅ​ក្រុម​វែសហេម

ដោនណីង ចង់​លេង​បាល់​ទាត់​ពិភពលោក បន្ទាប់​ពី​ផ្ទេរ​ទៅ​ក្រុម​វែសហេម

ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង (Stewart Downing) របស់ក្រុមហង្សក្រហម លីវើភូល (Liverpool) នឹងផ្ទេរទៅកាន់​ក្រុមញញួរយក្ស វែសហេម (West Ham) ជាផ្លូវការ នៅថ្ងៃអង្គារ៏នេះ ក្នុងតម្លៃខ្លួន ៦លានផោន (៩.២៧ លានដុល្លា) ហើយ​គាត់សង្ឃឹមថា នឹងជួយឲ្យគាត់ជាប់ក្នុងក្រុមជម្រើសជាតិអង់គ្លេស ដើម្បីលេងបាល់ទាត់ពិភពលោកឆ្នាំក្រោយ។


ខ្សែបម្រើស្លាប ស្តេវ៉ាត ដោនណីង នៅពេលលេងឲ្យក្រុម លីវើភូល។ (រូបថត Julian Finney / Getty Images)

កីឡាករវ័យ២៩ឆ្នាំ បានធ្វើតេស្តពិនិត្យសុខភាព កាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីក្រុមលីវើភូល យល់ព្រមខាតបង់ក្នុងតម្លៃ ១៤លានផោន ខណៈដែលក្លិបហង្សក្រហម បានទិញគាត់មកពីក្រុម អាស្តុន វីឡា (Aston Villa) កាលពី២ឆ្នាំមុន ក្នុងតម្លៃ​រហូតដល់ ២០លានផោន។

ដោនណីង [...]

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ចល័តទ័ព៖ ស ខេង ថា​ដើម្បី​សន្តិសុខ​ជាតិ ខណៈ​កឹម សុខា ថា​រដ្ឋាភិបាល​​«ទាល់​ច្រក»

ភ្នំពេញ៖ ពាក្យសម្ដីឆ្លើយឆ្លងគ្នា តាមបណ្ដាញផ្សព្វផ្សាយ នៃមេដឹកនាំនយោបាយ ទាក់ទងនឹងការចល័តទ័ព​មកកាន់​រាជធានីភ្នំពេញ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ជាពិសេសអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា។ រដ្ឋាភិបាលតែង​តែការពារខ្លួនថា ជាការចល័តទ័ពដើម្បីសុវត្ថិភាពសង្គម និងសន្តិសុខជាតិ ខណៈដែលគណបក្ស​សង្គ្រោះជាតិ ចាត់ទុកថា​នេះជាការគម្រាមមួយ និងទាមទារឲ្យរដ្ឋាភិបាល«ចាំផ្ទះ» បញ្ឈប់នូវសកម្មភាពនេះជា​បន្ទាន់។


រថពាសដែក ដែលត្រូវបានគេ យកមកពង្រាយ នៅជុំវិញច្រកចូលសំខាន់ៗនៃរាជធានីភ្នំពេញ។ (រូបថត siv channa)

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសិទកាសែតកាលពីព្រឹកថ្ងៃទី១២ខែសីហា បានលើកមក​និយាយថា ការចល័តទ័ព ការគំរាមកំហែងគ្រប់រូបភាព [...]

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

អ្នក​ភូមិ​បឹងកក់​ជម្រុញ​តុលាការ​កំពូល​ជំនុំ​ជម្រះ​ករណី យ៉ោម បុប្ផា

នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣នេះ អ្នកភូមិបឹងកក់ប្រមាណជាជិតមួយរយនាក់ បានធ្វើការប្រមូលផ្តុំគ្នា នៅមុខ​តុលាការកំពូល ដោយស្រែកទាមទារតវ៉ាឲ្យតុលាការជាន់ខ្ពស់នេះ ធ្វើការជំនុំជម្រះក្តីករណីអ្នកស្រី យ៉ោម បុប្ផា ឲ្យបាន​ឆាប់។


ការតវ៉ារបស់អ្នកភូមិបឹងកក់ នៅមុខតុលាការកំពូល ថ្ងៃទី១២ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិបឹងកក់បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងកំឡុងពេលតវ៉ា ថាអ្នកភូមិបឹងកក់ បាន​ដាក់ញ្ញត្តិទៅតុលាការកំពូលតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣ ក្នុងគោលបំណងពន្លឿន តុលាការ ដោះស្រាយ​ករណី​នេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមអ្នកភូមបឹងកក់មិនទាន់ឃើញមានការឆ្លើយតប ឬក៏មានចំណាត់ការណាមួយ ពីភាគីតុលាការកំពូលនៅឡើយទេ ហេតុដូចនេះក្រុមអ្នកភូមិ [...]

កាវ៉ានី រិះ​គន់​គ្រូ​បង្វឹក​លីវើភូល ដែល​និយាយ​ពី​ភក្តីភាព​ជា​មួយ ល្វីស ស្វារែស

កាវ៉ានី រិះ​គន់​គ្រូ​បង្វឹក​លីវើភូល ដែល​និយាយ​ពី​ភក្តីភាព​ជា​មួយ ល្វីស ស្វារែស

ខ្សែប្រយុទ្ធ អេឌីនសិន កាវ៉ានី (Edinson Cavani) របស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ជឿថា ក្លិប​ហង្សក្រហម លីវើភូល (Liverpool) កំពុងតែដាក់គំនាបមិនយុត្តិធម៌ ទៅលើខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ដោយរារាំងមិត្តរួមក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយរបស់គាត់ មិនឲ្យចាកចេញពីក្លិប។


កីឡាករមិត្តភ័ក្រទាំងពីរ សប្បាយចិត្តនៅពេលលេងជុំគ្នា ក្នុងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ។ (រូបថត Reuters)

គ្រូបង្វឹកក្រុមលីវើភូល លោកប្រិនដេន រ៉ដចឺស (Brendan Rodgers) បាននិយាយយ៉ាងច្បាស់ហើយថា គាត់មិនអាច​អនុញ្ញាតឲ្យកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេនៅក្នុងក្រុម ចាកចេញពីក្លិប នៅក្នុងរដូវក្តៅនេះនោះទេ បើ​ទោះ​បីជាអតីតកីឡាករក្រុម អាស្សាក (Ajax) បានលើកឡើងថា វាជាការបំពានកិច្ចសន្យារបស់គាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...