សម្ភាសជនរងគ្រោះថ្ងៃទី៣០មីនា១៩៩៧៖ ការឈឺចាប់ និងយុត្តិធម៌
បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លងអស់១៧ឆ្នាំហើយ ក៏មែនពិត តែភាពឈឺចាប់ និង ការបន្សល់នូវស្នាមរបួស នៅតែជាការចងចាំ របស់ជនរងគ្រោះដែលរួចរស់ជីវិតពីព្រិត្តិការណ៍នោះ។ ខាងក្រោមនេះកិច្ចសម្ភាសរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួមក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាកម្មយ៉ាងរង្គាល។




