All Articles of MONOROOM.info

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក​កាល់តិច ថា​កូដកម្ម​នឹង​មិន​បញ្ចប់ បើ​គា្មន​ដំណោះ​ស្រាយ

បុគ្គលិក នៅតាមគ្រប់ក្រុមហ៊ុនកាល់តិច នៅរាជធានីភ្នំពេញ បានចាប់ផ្តើមនាំគ្នាធ្វើកូដកម្ម តាំងពីថ្ងៃទី១២ ខែឧសភា​នេះមក ដើម្បទាមទារប្រាក់ខែ១៦០ដុល្លា ប្រាក់ដំណាច់ឆ្នាំ និងលក្ខខណ្ឌមួយចំនួនទៀត។ បុគ្គលិកទាំងនោះ រក្សា​គោលជំហរថា ប្រសិនបើមិនមានការចរចាព្រៀងព្រៀងគ្នានោះទេ ពួកគេនឹងបន្តធ្វើមិនបញ្ឈប់ឡើយ។


បុគ្គលិករបស់ក្រុមហ៊ុនកាល់តិច អង្គុយធ្វើបាតុកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ១២ ឧសភា ២០១៤
--------------------------

ប្រាក់ខែកម្មករ - [...]

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

ប្រយោជន៍​៣​យ៉ាង ដែល​គួរ​តែ​ញុំា​អាហារ​«ល្វីង»​ជា​រៀង​រាល់​ថ្ងៃ

បន្លែឬផ្លែឈើចត់ ដែលអាចជួយដល់រាងកាយបាន ត្រូវមនុស្សមួយចំនួនបំភ្លេចចោល ដោយសារពួកគេ បង្វែរញុំា​តែបន្លែ ឬផ្លែឈើមានរសជាតិឆ្ងាញ់ ឬរសជាតិប្លែក។ ការធ្វើបែបនេះ នឹងធ្វើឲ្យរាងកាយខ្វះនូវសារធាតុសប្បូរបែប ដើម្បីរុញច្រានដល់ការលូតលាស់រាល់សេរីរាង្គ ក្នុងរាងកាយ។ ខាងក្រោមនេះ នឹងបង្ហាញជូនលោកអ្នកថា អាហារ​ល្វីងដែលលោកអ្នកមិនចូលចិត្តនោះ បែរជាមានប្រយោជន៍ច្រើនយ៉ាង ដល់សុខភាពទៅវិញ។


ផ្លែឈើ ឬគ្រឿងអន្លក់ ចម្រុះគ្រប់រស់ជាតិ ដែលផ្ដល់ប្រយោជន៍ដល់សុខភាព។ (រូបភាពឯកសារ)

សុខភាព - វាជារឿងមួយល្អណាស់ ប្រសិនជាអ្នកនឹងជ្រើសរើសយកអាហារ មកញុំាដើម្បីសុខភាពល្អ ច្រើនជាង​ការជ្រើសរើសប្រភេទអាហារសម្រាប់តែញុំាដើម្បីចម្អែតក្រពះ។ ការបរិភោគអាហារល្អៗ [...]

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលបណ្ដោះអាសន្នថៃ បានថ្លែងព្រមាននៅថ្ងៃអាទិត្យ ថាការគម្រាមរបស់ក្រុមប្រឆាំង ដែលមានបំណងចង់​បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត នៅក្នុងឱសានវាទមួយផុតកំណត់នៅថ្ងៃចន្ទទី១២ ខែឧសភានេះ នឹងដាក់ស្ថានការណ៍របស់ប្រទេសថៃ ឲ្យធ្លាក់ទៅក្នុងវិបត្តិនៃអំពើហិង្សាកាន់តែខ្លាំងឡើង។


បាតុករ នៃក្រុមប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ។ (រូបភាព Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------

នយោបាយថៃ - ក្រុមប្រឆាំងរដ្ឋាភិបាល ដែលបានចុះទៅតាមដងផ្លូវ តាំងពីជាង៦ខែមកហើយនោះ មិនបាន​រាថយ​សោះឡើយ ពីគំនិតរបស់ពួកគេថា [...]

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ក្រុង​ហាណូយ និង​ម៉ានីល បន្ត​​ក្ដៅ​ក្រហាយ​​ក្រុង​ប៉េកាំង នៅ​ជំនួប​​អាស៊ាន

ប្រទេសវៀតណាម និងហ្វីលីពីន បានបរិហារទីក្រុងប៉េកាំង ទាក់ទងនឹងចរិករំលោភបំពាន នៅក្នុងសមុទ្រចិន​ខាង​ត្បូង កាលពីថ្ងៃអាទិត្យទី១១ ខែឧសភានេះ នៅក្នុងជំនួបកំពូលអាស៊ាន ដែលបានប្រារព្ធធ្វើជាលើកទីមួយ នៅក្នុង​ប្រទេសភូមា។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៤
-----------------------------------

ជម្លោះដែនទឹក - ការប្រឈមមុខគ្នា រវាងនាវាចម្បាំងចិន និងវៀតណាមនៅក្បែរនឹងប្រជុំកោះប៉ារ៉ាសែល [...]

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រដ្ឋាភិបាល​អនុម័ត​សេចក្តី​«ព្រាង»​គោល​នយោបាយ​ជាតិ ស្តី​ពី​លំនៅឋាន

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តសេចក្តីព្រាងគោលនយោបាយជាតិស្តីពីលំនៅឋាន ដើម្បីជួយដល់​ពលរដ្ឋងាយរងគ្រោះ និងក្រីក្រ ខណៈដែលគេប៉ានប្រមាណថា កម្ពុជាអាចត្រូវការលំនៅដ្ឋាន​ថ្មី១.១លាន​បន្ថែម​ទៀត​នៅក្នុងឆ្នាំ ២០៣០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានបច្ចុប្បន្ន។


តំបន់ប៊ុលឌីង«ស» នៅនឹងច្រមុះរបស់រាជធានីភ្នំពេញ។ (រូបភាពឯកសារ)

ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៤
------------------

លំនៅដ្ឋាន - សេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ របស់គណៈ​រដ្ឋមន្ត្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...