រដ្ឋាភិបាលចាំ​ផ្ទះ​ថៃ ព្រមាន​​ពី​​អំពើ​ហិង្សា​​ផ្ទុះ​ឡើង​ខ្លាំង បើ​ក្រុម​ប្រឆាំង​ឈ្នះ

រដ្ឋាភិបាលបណ្ដោះអាសន្នថៃ បានថ្លែងព្រមាននៅថ្ងៃអាទិត្យ ថាការគម្រាមរបស់ក្រុមប្រឆាំង ដែលមានបំណងចង់​បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត នៅក្នុងឱសានវាទមួយផុតកំណត់នៅថ្ងៃចន្ទទី១២ ខែឧសភានេះ នឹងដាក់ស្ថានការណ៍របស់ប្រទេសថៃ ឲ្យធ្លាក់ទៅក្នុងវិបត្តិនៃអំពើហិង្សាកាន់តែខ្លាំងឡើង។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 12, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលបណ្ដោះអាសន្នថៃ បានថ្លែងព្រមាននៅថ្ងៃអាទិត្យ ថាការគម្រាមរបស់ក្រុមប្រឆាំង ដែលមានបំណងចង់​បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត នៅក្នុងឱសានវាទមួយផុតកំណត់នៅថ្ងៃចន្ទទី១២ ខែឧសភានេះ នឹងដាក់ស្ថានការណ៍របស់ប្រទេសថៃ ឲ្យធ្លាក់ទៅក្នុងវិបត្តិនៃអំពើហិង្សាកាន់តែខ្លាំងឡើង។


បាតុករ នៃក្រុមប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ។ (រូបភាព Reuters)

ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៤
----------------------

នយោបាយថៃ - ក្រុមប្រឆាំងរដ្ឋាភិបាល ដែលបានចុះទៅតាមដងផ្លូវ តាំងពីជាង៦ខែមកហើយនោះ មិនបាន​រាថយ​សោះឡើយ ពីគំនិតរបស់ពួកគេថា នឹងបង្កើតឲ្យមាននូវក្រុមប្រឹក្សាប្រជាជនបណ្ដោះអាសន្នមួយ មិនចេញពីការ​បោះ​ឆ្នោត ប៉ុន្តែមានបន្ទុកក្នុងការធ្វើ«កំណែទម្រង់» ទៅលើប្រព័ន្ធនយោបាយរបស់ប្រទេសថៃ។ ក្រុមប្រឆាំងដែល​ដឹកនាំ​ដោយលោក សូថេប ថងស៊ូបាន បានដាក់កំហិតជាថ្មី ផុតកំណត់ក្នុងថ្ងៃចន្ទទី១២ ខែឧសភានេះ ទៅលើ​រដ្ឋាភិបាល​បណ្ដោះអាសន្នសព្វថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក យីងឡាក់ ស៊ីណាវ៉ាត្រា ទើបនឹងត្រូវបានតុលាការធម្មនុញ្ញថៃ ដកចេញពីតំណែងកាលពីសប្ដាហ៍មុន។

ប្រធាននាយកដ្ឋាស៊ើបអង្កេតពិសេស របស់ក្រសួងយុត្តិធម៌ថៃ លោក ថារិត ប៉េនឌិត បានថ្លែងនៅល្ងាច​ថ្ងៃ​អាទិត្យ​ទី១១ ខែឧសភានេះថា «បង្កើតរដ្ឋាភិបាល ដែលមិនចេញពីការបោះឆ្នោត ជាអំពើខុសច្បាប់ និងបង្កើតឲ្យមានតែ​អំពើហិង្សាប៉ុណ្ណោះ»។

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃ ដែលពាក្យឯកសណ្ឋានមានពណ៌ក្រហម បានប្រមូលគ្នារាប់ពាន់នាក់មកធ្វើបាតុកម្ម កាលពីថ្ងៃសៅរ៍កន្លងមកនេះ នៅរាជធានីបាងកក ដើម្បីព្រមានទៅក្រុមប្រឆាំងដូចគ្នា ថា«សង្គ្រាមស៊ីវិល» នឹង​អាច​កើតមានឡើង ប្រសិនណាមានការទម្លាក់រដ្ឋាភិបាលចាំផ្ទះសព្វថៃ ដែលកំពុងបន្តការងារ និងតំណែងពី​រដ្ឋាភិបាល​របស់លោកស្រី យីងឡាក់។ ក្រុមអ្នកគាំទ្រទាំងនេះ រួមទាំងគណបក្សភឿថៃផង បានចោទប្រកាន់ក្រុម​«អ្នករាជា​និយម» និងក្រុម«អ្នកអន្ទ្រើស»ថៃ ថាបានឃុបឃិតគ្នា ដើម្បីឲ្យមានការដកដំណែងរបស់លោកស្រី យីងឡាក់ ដោយ​តុលាការធម្មនុញ្ញ កាលពីថ្ងៃពុធទី ៧ ខែឧសភា។

ក្រុមប្រឆាំងថៃ បានបរិហារថា ប្រព័ន្ធនយោបាយរបស់ប្រទេសថៃ ត្រូវបានរួមរិតដោយអំពើពុករលួយ បន្ទាប់ពីការ​ចូលមកកាន់អំណាចជាច្រើនឆ្នាំ របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានជាបងប្រុសរបស់លោកស្រី យីងឡាក់។ ក្រុមនេះបានប្រកាសមិនទទួលស្គាល់នាយករដ្ឋមន្ត្រីចាំផ្ទះ ដែលធ្លាប់ជាអតីត​ឧបនាយករដ្ឋមន្ត្រីរបស់​លោកស្រី យីងឡាក់ និងបដិសេធការបោះឆ្នោត ដែលនឹងគ្រោងរៀបចំធ្វើ នៅថ្ងៃទី២០ ខែកក្កដាខាងមុខ។ ពួកគេ​បានទាមទារឲ្យ«ព្យួរ»នូវស្ថាប័នប្រជាធិបតេយ្យទាំងឡាយ (រដ្ឋសភា ព្រឹទ្ធសភា ...) ជាមុនសិន មុននឹងរៀបចំឲ្យ​មាន​ការបោះឆ្នោត នៅ១៨ខែខាងមុខ ហើយចង់ឲ្យមានការបង្កើតក្រុមប្រឹក្សាប្រជាជនមួយឡើង ដើម្បីដឹកនាំប្រទេស នៅ​ក្នុងអំឡុងពេលនេះ។

លោក ថាក់ស៊ី ស៊ីណាវ៉ាត្រា ត្រូវបានបណ្ដេញចេញពីអំណាច ដោយសាររដ្ឋប្រហារមួយ នៅឆ្នាំ២០០៦ ហើយបាន​រត់ភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីតុលាការនៅក្នុងប្រទេសថៃ បានកាត់ទោសលោក ពីបញ្ហាហិរញ្ញវត្ថុ​ដ៏ចម្រូង​ចម្រាស់។ ការកាត់ទោស ដែលសម្រាប់លោក ថាក់​ស៊ីន វាជាឆាកល្ខោនដែលមានចរិក«នយោបាយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...