All Articles of MONOROOM.info

ស៊ុន ចាន់ថុល សន្យា​ធ្វើ​កំណែ​ទម្រង់ ទាក់​ទាញ​អ្នក​វិនិយោគ​អាមេរិក

ស៊ុន ចាន់ថុល សន្យា​ធ្វើ​កំណែ​ទម្រង់ ទាក់​ទាញ​អ្នក​វិនិយោគ​អាមេរិក

ដើម្បីលើកទឹកចិត្ត និងជំរុញអ្នកវិនិយោគទុនអាមេរិក ឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែច្រើន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានធានាអះអាង​ចំពោះមុខអ្នកវិនិយោគទុន ទាំងនោះថា ក្រសួង​ពាណិជ្ជកម្មកម្ពុជា នឹងធ្វើការកែទម្រង់ស៊ីជម្រៅ ដោយផ្តោតសំខាន់ការលុបបំបាត់អំពើពុករលួយ និងលើកកំពស់​អភិបាលកិច្ចល្អរបស់ក្រសួង។


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា។ (រូបថត wikipedia)

ពាណិជ្ជកម្ម - រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា លោក ស៊ុន ចាន់ថុល បានពន្យល់ប្រាប់ក្រុមហ៊ុនធំៗ យ៉ាងតិច​ចំនួន​៥០របស់សហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងតែធ្វើការកំណែទម្រង់​ពិសេសមួយ [...]

ហ៊ុន សែន៖ រូបមន្ត​ពីរ​ភាគ​បី ជា​ការ​បំផ្លាញ​អធិបតេយ្យ​កម្ពុជា

ហ៊ុន សែន៖ រូបមន្ត​ពីរ​ភាគ​បី ជា​ការ​បំផ្លាញ​អធិបតេយ្យ​កម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានការពារម៉ឺងម៉ាត់ ចំពោះរូបមន្តហាសិបបូកមួយ ជាការចង់បាន​របស់​គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ការទាមទាររូបមន្តពីរភាគបី របស់គណបក្សសង្រ្គោះជាតិ ថានឹងនាំ​ឲ្យ​មានការបំផ្លិចបំផ្លាញអធិបតេយ្យភាពជាតិកម្ពុជា ។


លោក ហ៊ុន សែន ថ្លែងក្នុងថ្ងៃសម្ពោធផ្សារទំនើបជប៉ុន។ (រូបថតហ្វេសប៊ុក)

ការបោះឆ្នោត - លើទឹកដីខេត្តកំពង់ឆ្នាំង ក្នុងទិវាមច្ឆជាតិ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៤នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាលោក បានប្រាប់ដល់លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) រដ្ឋមន្រ្តីក្រសួងការបរទេស​ជប៉ុន ក្នុងជំនួបនៅថ្ងៃម្សិលមិញ រួចហើយថា ការទាមទារសំឡេងពីរភាគបី ដើម្បីបង្កើតគណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត [...]

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។


លោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ (រូបថត scmp.com)

ការបោះឆ្នោត - ក្នុងសន្និសីទការសែត នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុន​បន្ត​គាំទ្រ​ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសការកែទម្រង់ ដែលអាចនាំប្រទេសកម្ពុជា [...]

វ៉ាឌី ភាលីង វិល​មក​សង្វៀន​សិល្បៈ​វិញ តាម​រយៈ​ផលិតកម្ម​មួយ

វ៉ាឌី ភាលីង វិល​មក​សង្វៀន​សិល្បៈ​វិញ តាម​រយៈ​ផលិតកម្ម​មួយ

ក្រោយពីលេចលឺដំណឹងថា តារាសាច់សខ្ចី កញ្ញា វ៉ាឌី ភាលីង ត្រៀមវិលរកអាជីពដើម ជាអ្នកចម្រៀងវិញនោះ  ឥលូវ​នេះ​ដំណឺងនោះ បានក្លាយជាការពិតមែន។ បើសូម្បីរូបកញ្ញាផ្ទាល់ ក៏ទទួលស្គាល់យ៉ាងពេញទំហឹង គឺកញ្ញា​បាន​ចូល​ចាប់ផ្តើមអាជីពនេះជាថ្មី ក្នុងផលិតកម្មចម្រៀង ដាយអ៊ឺមេន ញូសិក (Diamond Music)។


កញ្ញា វ៉ាឌី ភាលីង (រូបកណ្ដាល)។ (រូបថតហ្វេសប៊ុក)

តារា - អតីតតារាចម្រៀងស្រី និងជាសមាជិកក្រុមចម្រៀងរៃមាស តោមាស កញ្ញា វ៉ាឌី ភាលីង ថ្មីៗនេះ លេចឮ​ដំណឹង​មកថា វ៉ាឌី ភាលីង បានវិលមកប្រកបអាជីពចាស់ជាអ្នកចម្រៀង ក្រោយពីដកខ្លួនពីសង្វៀនសិល្បៈចម្រៀង​ជិត៣ឆ្នាំ មកហើយនោះ។

ដំណើរវិលរកឆ្នាំងចាស់នេះ ត្រូវបានគេដឹងថា តារាចម្រៀងសាច់សខ្ចី [...]

ខាត់ សុឃីម ចំណាយលុយសង់ផ្ទះល្វែង ទុក​ជួល​ឲ្យកម្មករ និស្សិត?

ខាត់ សុឃីម ចំណាយលុយសង់ផ្ទះល្វែង ទុក​ជួល​ឲ្យកម្មករ និស្សិត?

ដោយមើលឃើញថា ក្នុងមួយឆ្នាំៗមានសិស្សនិស្សិត និងកម្មករជាច្រើននាក់ ធ្វើចំណាកស្រុកពីស្រុកកំណើត មក​រាជធានីភ្នំពេញ ទើបអ្នកនាង ខាត់ សុឃីម និងស្វាមីមានគម្រោងសាងសង់ផ្ទះ៤ល្វែង សម្រាប់ជួល។


នាង ខាត់ សុឃឹម និងកូនស្រីអាយុជិតពីរខែរបស់នាង នៅស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន។ (រូបថត MONOROOM.info/ Samneang)

តារា - តារាចម្រៀង និងតារាកំប្លែងអាយ៉ៃឆ្លងឆ្លើយ អ្នកនាង ខាត់ សុឃីម ជាតារាមួយរូបដែលគេទទួលស្គាល់ថា ជាតារាដែលទទួលបានភាពជោគជ័យទាំងព្រម ទាំងអាជីពជាអ្នកសិល្បៈ និង មុខរបរសំអាងការនិង ភ្លេងសម័យ។ ឥលូវតារាដែលមានប្រជាប្រិយភាពផ្នែកចម្រៀងអាយ៉ៃរូបនេះ រួមទាំងស្វាមីលោក អ៊ិន សុផាណូ បានចំណាយលុយ​រាប់ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះ ៤ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...