បក្សសង្រ្គោះជាតិ៖ កម្ពុជាមិនត្រូវទទួលសំណើ ជនភៀសខ្លួនអូស្រ្តាលី
ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជាមិនទាន់បញ្ជាក់ពីគោលជំហរជាផ្លូវការនៅឡើយនោះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានរិះគន់គម្រោងទទួលយក ជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានស្នើឡើង ដោយរដ្ឋាភិបាលប្រទេសអូស្រ្តាលី ទាំងប្រទាំងប្រទើស។

ជនភៀសខ្លួនតាមទូក ឆ្ពោះទៅកាន់កោះអូស្ត្រាលី។ (រូបថត ABC News)
សិទ្ធិ - «ប្រទេសកម្ពុជា មិនគួរទទួលយកជនភៀសខ្លួន ដែលប្រទេសអូស្ត្រាលី ច្រានចោលនោះទេ ពីព្រោះ ប្រទេស កម្ពុជា មានជនភៀសខ្លួនផ្ទៃក្នុង កាន់តែច្រើនឡើងៗហើយ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើសង្រ្គាម ប្រឆាំងនឹងប្រជារាស្រ្តខ្លួនឯង ដើម្បីរឹបអូសយកដីធ្លីពីជនជាតិខ្មែរ ទៅប្រគល់ឲ្យក្រុមហ៊ុនបរទេស តាមរយៈសម្បទាន [...]



