Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ព្រឹទ្ធសភា នៅ​តែ​ប្រជុំ​ពិនិត្យ ច្បាប់​បី​ទាក់​ទង​តុលាការ​ដ៏​ចម្រូង​ចម្រាស់

ព្រឹទ្ធសភា នៅ​តែ​ប្រជុំ​ពិនិត្យ ច្បាប់​បី​ទាក់​ទង​តុលាការ​ដ៏​ចម្រូង​ចម្រាស់

ព្រឹទ្ធិសភាកម្ពុជា បានកំពុងបើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិនិត្យ និងឲ្យយោបល់ ជាមួយនឹងការប្រថាប់ត្រា ទៅលើ​សេចក្ដីព្រាងច្បាប់ចំនួនបី ពាក់ព័ន្ធនឹងស្ថាប័នតុលាការ បើទោះជាអវត្តមានសមាជិកព្រឹទ្ធសភា មកពីគណបក្ស​ប្រឆាំង និងការស្នើសុំពន្យាពេល នៃការពិនិត្យច្បាប់នេះ ពីក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិក៏ដោយ។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធច្បាប់កម្ពុជា - នៅថ្ងៃទី១២ ខែមិថុនានេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរបស់ខ្លួន ដើម្បីពិនិត្យផ្តល់យោបល់ និងការប្រថាប់ត្រាលើច្បាប់បីពាក់ព័ន្ធនឹងតុលាការ បន្ទាប់ពីរដ្ឋសភាបានដាក់​មកក្នុង​ដើម​ខែមិថុនានេះ។

[...]
ជំនួប​ក្រុម​បច្ចេកទេស​ពីរ​បក្ស នឹង​ដាក់​បញ្ចូល គ.ជ.ប ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ

ជំនួប​ក្រុម​បច្ចេកទេស​ពីរ​បក្ស នឹង​ដាក់​បញ្ចូល គ.ជ.ប ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ

ដូចអ្វីដែលបានគ្រោងទុក ទើបតែពីរថ្ងៃប៉ណ្ណោះ បន្ទាប់ពីមានការប្រកាសជាផ្លូវការ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទីថ្ងៃទី១០ ខែមិថុនា ថានឹងផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ និងវិទ្យុសម្រាប់គណបក្សប្រឆាំង និងការដាក់​បញ្ចូលស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ទៅក្នុងរដ្ឋធម្មនុញ្ញ ក្រុមការងារបច្ចេកទេសមកពីគណបក្សទាំងពីរ បាន​មក​ជួបគ្នាជាថ្មី ដើម្បី​ទម្លាយភាពជាប់គាំងខាងនយោបាយ ដែលកើតមានជិតមួយឆ្នាំមកហើយ។


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិនយោបាយ - ក្នុងវិមានសរ នៃវិមានព្រឹទ្ឋសភា ក្រុមការងារបច្ចេកទេសនៃគណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្គ្រោះជាតិ [...]

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

យ៉ា ណាវុធ៖ ពលករ​-​កម្មករ​កម្ពុជា ត្រូវ​បាន​ដឹក​ចេញ​ពី​ថៃ ​ដូច​«សត្វ»

បើគិតពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៤ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ កម្មករកម្ពុជាខុសច្បាប់ជិត​៨ពាន់​នាក់ ត្រូវរបបយោធាថ្មី ដែលកំពុងគ្រប់គ្រងប្រទេសថៃបច្ចុប្បន្ន ចាប់បញ្ជូនឲ្យត្រលប់មកប្រទេសកម្ពុជាវិញ តាម​ខេត្​តជាប់ព្រំដែន ជាបន្តបន្ទាប់និងយ៉ាងគំហុក។ មន្ត្រីសង្គមស៊ីវិល ដែលធ្វើការក្នុងផ្នែកនេះ បាននិយាយថា ការបញ្ជូន​ពលករខ្មែរត្រឡប់មកវិញ ត្រូវបានធ្វើដូច«សត្វ»។


ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)

វិបត្តិការងារ - លោក យ៉ា ណាវុធ ប្រធានអង្គការការ៉ាមកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលជួយជ្រោមជ្រែង និងជួយការពារសិទ្ធិរបស់ពលករចំណាកស្រុក បានវាយតម្លៃថា បើទោះជាសកម្មភាពបញ្ជូនកម្មករកម្ពុជា [...]

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

របប​យោធា​ថៃ ចង់​ធ្វើ​ឲ្យ​រាស្ត្រ​ថៃ «សប្បាយ» !

ជាមួយនឹងម្ហូបចំណីឲ្យទទួលទានដោយមិនគិតថ្លៃ ភ្លេងតន្ត្រី និងអ្នករាំស្រស់ឆើតឆាយ ... របបយោធាថ្មីនៅថៃ ដែល​បានធ្វើរដ្ឋប្រហារ និងកាន់កាប់អំណាចតាំងពីថ្ងៃទី២២ ខែឧសភាមកនោះ បានកំពុង​ព្យាយាមបញ្ចុះបញ្ចូលទឹកចិត្ត របស់ប្រជាពលរដ្ឋថៃ តាមរយៈយុទ្ធនាការមួយ ដែលរបបនេះហៅថា «ដើម្បីសុភមង្គលរបស់ប្រជាជន»។


អ្នកចម្រៀង និងតន្ត្រីកងទ័ពថៃ ចេញធ្វើប្រតិបត្តិការ«ដើម្បីសុភមង្គលរបស់ប្រជាជន»។ (រូបថត AP)

នយោបាយថៃ - និយាយទៅ «ប្រជាជនថៃមិនសូវបានសប្បាយចិត្តទេ តាំងពី៩ឆ្នាំកន្លងមក។ ខ្ញុំក៏អញ្ចឹងដែរ។ ប៉ុន្តែ​តាំងពីថ្ងៃទី២២ ខែឧសភាមក សុភមង្គលបានត្រឡប់មកវិញ»។ នេះជាការថ្លែងកាលពីពេលថ្មីៗ របស់អគ្គ​មេបញ្ជាការ​កងទ័ពថៃ លោក ប្រាយុទ [...]

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

មូរ សុខហួរ ស្រែក​ថា ចោរ​«ប្លន់»​បដា​ក្រដាស! (vdo)

ការប្រឈមមុខគ្នារយៈពេលខ្លី រវាងលោកស្រី មូរ សុខហួរ និងកងសន្តសុខថែរក្សាសណ្តាប់ធ្នាប់ខណ្ឌ បានកើត​ឡើងនៅព្រឹក​ថ្ងៃ​ទី១១ ខែមិថុនានេះទៀត ក្រោយពីសន្តិសុខម្នាក់ បានឆក់យកបដាក្រដាសពីលោកស្រី។ ទង្វើរបស់​សន្តិសុខ​​រូប​នោះ បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត មណ្ឌលបាត់ដំបង របស់គណបក្សសង្គ្រោះជាតិរូបនេះ បាន​ចោទសន្តិសុខ​ទាំងនោះ ថាជា«ចោរ»។


លោកស្រី មូរ សុខហួរ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត មកពីគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ បានប៉ះទង្គិចគ្នាជាថ្មីទៀត ជាមួយក្រុមសន្តិសុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...