សង្គ្រាមសំដី៖ នគរបាលអាមេរិក បាញ់សម្លាប់ជនគ្មានជម្រក (vdo)
ជនរងគ្រោះ គ្មានជម្រកត្រឹមត្រូវ ជាជនអាមេរិកស្បែកខ្មៅមួយរូប ដែលមានសតិមិនធម្មតា បានព្យាយាមឆក់យកអាវុធ ពីនគរបាលម្នាក់ ដែលកំពុងបង្ខំឲ្យជននេះ ក្រាបជាប់នឹងដី។ នៅក្នុងវីដេអូ គេបានស្ដាប់ឮនគរបាលស្រែកឡើងថា៖ «ទម្លាក់អាវុធចោលៗ» មុននឹងឭសូរ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ បានផ្ទុះឡើង ហើយបន្ទាប់មកសម្លេងអ្នកនៅក្បែរនោះ ស្រែកឲ្យរកជំនួយជាបន្ទាន់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០១ ខែមីនានេះ នៅក្នុងសង្កាត់ក្រីក្រ ស្គីតរ៉ូវ (Skid Row) ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីកណ្ដាលក្រុង ឡូសអែជឺឡេស ដែលសម្បូរទៅដោយ ជនគ្មានជម្រករស់នៅ តាមចិញ្ចើមថ្នល់ ឬនៅតាមសួនច្បារ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា យ៉ាងហោចណាស់ នគរបាលម្នាក់ បានបាញ់ ទៅលើជនគ្មានជម្រកស្បែកខ្មៅនេះ។ បន្ទាប់ពីហេតុការណ៍នេះ ប៉ុន្មានម៉ោង ជនរងគ្រោះត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងមន្ទីរពេទ្យ កន្លែងដែលគេបានបញ្ជូនជននេះ [...]