បើករថយន្ដដឹកទំនិញបុកចូលផ្សារាត្រី នៅប៊ែរឡាំង ស្លាប់១២នាក់
អ្នកនាំពាក្យរបស់នគរបាលរដ្ឋធានី ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានឲ្យដឹងថា អ្នកបើកបររថយន្ដដឹកទំនិញ ត្រូវបានចាប់ខ្លួនភ្លាមៗ នៅបន្ទាប់ពីរថយន្ដដឹកទំនិញមួយគ្រឿងនេះ បានបើកបំបុកចូលក្នុងហ្វូងមនុស្ស នៃផ្សារាត្រីមួយកន្លែង សម្រាប់បុណ្យណូអែល បង្កឲ្យមានមនុស្សស្លាប់ និងរបួសច្រើននាក់ ក្នុងយប់ថ្ងៃចន្ទទី១៩ ចូលមកថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០១៦។ នគរបាលបានបន្ថែមថា មនុស្សម្នាក់ទៀត ត្រូវបានរកឃើញស្លាប់ នៅក្បែរបុរសម្នាក់មុន (ដែលត្រូវបានចាប់ខ្លួន) នៅក្នុងរថយន្ដនោះជាមួយគ្នា។
យ៉ាងណាក៏ដោយ នគរបាលរដ្ឋធានីបានបញ្ជាក់នៅមុននេះ ថាការស៊ើបអង្កេតកំពុងប្រព្រឹត្តិទៅ ដើម្បីព្យាយាមស្វែងយល់ឲ្យច្បាស់ ថាតើបុរសដែលត្រូវបានឃាត់ខ្លួន ពិតជាអ្នកកាន់ចង្កូតរថយន្ដដឹកទំនិញ ដែលពាក់ស្លាកលេខ មកពីប្រទេសប៉ូឡូញ នោះមែន ឬយ៉ាងណា។ ប៉ុន្តែនៅពេលក្រោយមក ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបញ្ជាក់ថា បុរសនោះ [...]