គ្មានសម្ដី ហ៊ុន សែន សមត្ថកិច្ចកម្ពុជាចាប់ ឈូក បណ្ឌិត មិនបាន!
បើសិនជាគ្មានសម្ដីបញ្ជា របស់នាយករដ្ឋមន្ត្រីបីទសវត្សន៍ លោក ហ៊ុន សែន កាលពីថ្ងៃចន្ទទេ តើអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មានសមត្ថភាព ក្នុងការនាំខ្លួនទណ្ឌិត ឈូក បណ្ឌិត មកផ្ដន្ទាទោសបានឬទេ? មិនមាននរណា អាចឆ្លើយជំនួសក្រុមសមត្ថកិច្ចបានទេ នៅពេលដែលទណ្ឌិតមួយរូប ដែលរស់នៅក្រៅឃុំរាប់ឆ្នាំ ទើបតែចូលខ្លួនមកសារភាព នៅចំពោះមុខសមត្ថកិច្ច កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនោះ។
លោក ឈូក បណ្ឌិត បានចូលមកសារភាព នាវេលាម៉ោង ប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៨ ខែសីហា នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ហើយត្រូវបានមន្ត្រីនគរបាលរាជធានី ធ្វើការបញ្ជូនខ្លួន នៅម៉ោង១៣ និង៣០នាទី ឆ្ពោះទៅកាន់សាលាដំបូង ខេត្តស្វាយរៀង ជាបន្តទៅទៀត ដើម្បីចាត់ការតាមច្បាប់។ នេះបើតាមការអះអាងរបស់លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានី ដែលថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងរសៀលថ្ងៃដដែល។
លោក ជួន សុវណ្ណ បាននិយាយថា៖ «មិនមានការចាប់ខ្លួនទេ [...]