ឧត្តមស្នងការរង ផ្នែកសិទ្ធិមនុស្ស អ.ស.ប នឹងមកទស្សនកិច្ចនៅកម្ពុជា
ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងមកបំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) គឺជាមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែលមកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១០ មក។
លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ (រូបថត អ.ស.ប)
សិទ្ធិមនុស្ស -សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី២៥ [...]