ឧត្តម​ស្នងការ​រង ផ្នែក​សិទ្ធិ​មនុស្ស អ.ស.ប នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) គឺជាមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែល​មកបំពេញទស្សនកិច្ច នៅប្រ​ទេស​កម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១០ មក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) គឺជាមន្ត្រីសិទ្ធិមនុស្ស ជាន់ខ្ពស់បំផុតមួយរូប របស់អង្គការសហប្រជាជាតិ ដែល​មកបំពេញទស្សនកិច្ច នៅប្រ​ទេស​កម្ពុជា រាប់ចាប់តាំងពីឆ្នាំ ២០១០ មក។


លោកស្រី ហ្វ្លាវា ផាន់សៀរី ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ។ (រូបថត អ.ស.ប)

សិទ្ធិមនុស្ស -សេចក្ដីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការផ្នែកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានចេញផ្សាយឲ្យដឹងនៅថ្ងៃទី២៥ ខែមេសានេះថា លោកស្រីឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹង​មក​បំពេញ ទស្សនកិច្ចនៅប្រទេសកម្ពុជាពីថ្ងៃទី ២៨ ខែ មេសា ដល់ថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ ខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោកស្រី នឹងពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា និង កិច្ចខិតខំប្រឹងប្រែងដែលកំពុងធ្វើ ដើម្បីធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សបានប្រសើរឡើង ដោយរួមមានទាំងជំនួយ​ពី​ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ផាន់សៀរី គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល​កម្ពុជា រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជាមួយ​តំណាងសង្គមស៊ីវិលផងដែរ។

សេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ដែរថា លោកឧត្តមស្នងការរង នឹងទៅមើលពន្ធនាគារ និង មន្ទីរឃុំខ្លួនផ្សេង​ទៀត​ នៅក្នុងប្រទេសកម្ពុជា ដែលពន្ធនាគារទាំងនោះ បានទទួលជំនួយបច្ចេកទេសពីការិយាល័យ ឧត្តមស្នងការ​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ក៏ដូចជា កន្លែងតាំងទីលំនៅថ្មីសម្រាប់ប្រជាសហគមន៍ អ្នកដែល​ត្រូវ​បាន​គេបណ្តេញចេញពីដីធ្លីរបស់ខ្លួន។

នៅមុនពេលបញ្ចប់ដំណើរទស្សនកិច្ច លោកស្រីនឹងធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃសុក្រ ទី ២ ខែឧសភា នៅ​វេលា​ម៉ោង ៣រសៀល នៅការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ផ្ទះលេខ១០ ផ្លូវ៣០២ សង្កាត់​បឹងកេងកង១ រាជធានីភ្នំពេញ។

សូមបញ្ជាក់ដែរថា នៅខែកុម្ភៈកន្លងទៅ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិដែល​មានទីស្នាក់ការធំ នៅទីក្រុងហ្សឺណែវប្រទេសស្វីស និងរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដោយ​ពន្យារពេលនូវវត្តមានរបស់ការិយាល័យ​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជា រហូតដល់ចុងឆ្នាំ ២០១៥។

ការិយាល័យ​សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣ មុនការ​ចាកចេញរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNTAC) នៅឆ្នាំ១៩៩៤។ ហើយ​កម្ពុជា គឺជាប្រទេសទីមួយហើយ ដែលបានទទួលនូវវត្តមានរបស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិនេះ ចាប់ពីពេលនោះមក៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...