ខៀវ កាញារិទ្ធ៖ ពេល​បី​ឆ្នាំ ដើម្បី​បង្កើត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន

ចុងក្រោយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកខៀវ កាញារិទ្ធ បានអះអាងជាថ្មីថា យ៉ាងហោចណាស់​ក៏ត្រូវការពេល​បីឆ្នាំដែរ ដើម្បីបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យលេចចេញជារូបរាង ខណៈច្បាប់នោះមិនទាន់ធ្វើ​សេចក្តីព្រាង​នៅឡើយ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចុងក្រោយនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មានលោកខៀវ កាញារិទ្ធ បានអះអាងជាថ្មីថា យ៉ាងហោចណាស់​ក៏ត្រូវការពេល​បីឆ្នាំដែរ ដើម្បីបង្កើតច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឲ្យលេចចេញជារូបរាង ខណៈច្បាប់នោះមិនទាន់ធ្វើ​សេចក្តីព្រាង​នៅឡើយ។


លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ច្បាប់ - ក្នុងឱកាសចូលរួមក្នុងកម្មវិធីមួយ នៅពេលចុងក្រោយនេះលោកខៀវ កាញារិទ្ធ បានលើកឡើងថា ច្បាប់​ស្ដីពីសិទ្ធិទទួលព័ត៌មាន គ្រោងនឹងរៀបចំសេចក្ដីព្រាង និងសរសរជាគោលនយោបាយនៅខែឧសភា ឆ្នាំ ២០១៤ ដើម្បីជំរុញឲ្យច្បាប់នេះ ចាប់ផ្ដើមអនុវត្តឲ្យបានឆាប់រហ័ស នៅមុនការបោះឆ្នោតសកលអាណត្តិទី៦។

ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលគេដឹងថា នឹងត្រូវបង្កើតឡើងក្រោមការសហការជាមួយអង្គការយូណេស្កូ និង​ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ត្រូវបានលោកខៀវ កាញារិទ្ធ អត្ថាធិប្បាយថា ច្បាប់នេះមានជាប់ពាក់ព័ន្ធច្រើន ជាមួយច្បាប់ផ្សេងទៀត។ ដូច្នេះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នឹង​ត្រូវធ្វើការសិក្សាស្វែងយល់ និងពិគ្រោះយោបល់ ឲ្យបានល្អិតល្អន់ ជាមួយរដ្ឋបាលថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងភាគី​ពាក់ព័ន្ធផ្សេងទៀត។

ប្រធានគណៈកម្មាធិការកិច្ចការបរទេស ទំនាក់ទំនងអន្តរជាតិ ឃោនាការ និងព័ត៌មាននៃរដ្ឋសភាលោកឈាង វុន ធ្លាប់បានរិះគន់លោក ខៀវ កាញារិទ្ធ នៅក្នុងរដ្ឋសភាកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ថា៖ «ច្បាប់ស្តីពីសិទ្ធិទទួល​ព័ត៌មានគេនិយាយយូរហើយ តាំងពីអាណត្តិទីពីរ ឬអាណត្តិទីបីមក តាមខ្ញុំចាំ ជាងដប់ឆ្នាំហើយ មកទល់ឥឡូវធ្វើ​មិនទាន់ចេញ។ (…) ធ្វើច្បាប់មួយនេះ បីឆ្នាំយូរពេកហើយ។ យើងមិនអាចរុញបន្តពីមួយអាណត្តិ ទៅមួយអាណត្តិ​ទេ។»

» អានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

គណបក្សជំទាស់ អង្គការសង្គមស៊ីវិល ម្ចាស់ជំនួយបរទេស ស្ថាប័នសារព័ត៌មានឯករាជ្យ និងភាគីពាក់ព័ន្ធផ្សេងទៀត បានទន្ទឹងរង់ចាំ មើលច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន លិចចេញជារូបរាង ជាច្រើនឆ្នាំមកហើយ ព្រោះច្បាប់នេះត្រូវ​បាន​គេដឹងថានឹងដើរតួនាទីសំខាន់ ក្នុងការជំរុញលិទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស តម្លាភាពសង្គម អភិបាលកិច្ច​ល្អជាដើម ឲ្យមានភាពប្រសើរឡើង។

និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ ដែលជាការសែតឯករាជ្យលោកកៃ គឹមសុង បានពន្យល់ថា ការប្រើពេលវេលាបីឆ្នាំ​យូរណាស់ ព្រោះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវបានភាគីពាក់ព័ន្ធទន្ទឹងរង់ចាំច្រើនឆ្នាំមកហើយ។ និពន្ធនាយក​រូប​នេះ បញ្ជាក់ថា៖ «បើស្អែកបាន កាន់តែល្អ។ តើមានឧបសគ្គអ្វី បានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បង្កើតយូរម្លេះ? ឥឡូវ​អ្នកសារព័ត៌មាន កំពុងមានឧបសគ្គ ក្នុងការបំពេញការងារ។ តែទោះយូរ ឬឆាប់យើងចង់បានច្បាប់ល្អ ដែល​ទទួលបានទាំងអស់គ្នា។ យើងក៏មិនចង់បានច្បាប់ឆាប់ពេក តែគ្មានគុណភាព៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...