Posts in ‘នយោបាយ’ Category

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

«បញ្ហា​ព្រំដែន ជា​កាតព្វកិច្ច​រដ្ឋាភិបាល ដែល​ត្រូវ​ដោះ​ស្រាយ»

ចំពោះបញ្ហាព្រំដែនដ៏រស៊ើបនេះ កំពុងក្លាយជាប្រធានបទមួយ ដែលគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានចោទគណបក្សសង្គ្រោះជាតិថា ជាការធ្វើឡើង ដើម្បីកេងចំណេញនយោបាយប៉ុណ្ណោះ។ ឯគណបក្ស​សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងនោះ ក៏បានលើកឡើងវិញដែរថា បើគិតថា ជាការចំណេញផ្នែក​នយោបាយមែននោះ តោងគណបក្សប្រជាជនកម្ពុជាខ្លួនឯង ដែលមានសិទ្ធិ និងអំណាចពេញទី ក្នុងការ​ដោះ​ស្រាយ គួរតែអាចបង្ហាញសកម្មភាព ដោះស្រាយបញ្ចប់ ដើម្បីទាញយកប្រជាប្រិយភាព ឲ្យបានកាន់តែ​ច្រើន​ទៅ។

យ៉ាងណាក៏ដោយ ក៏ដំណោះស្រាយព្រំដែន ជាមួយប្រទេសវៀតណាម ដោយរដ្ឋាភិបាលកម្ពុជា មិនទទួល​បានការជឿទុកចិត្ត ពីពលរដ្ឋមួយភាគ (រួមទាំងពលរដ្ឋរងគ្រោះផង) និងមន្ត្រីគណបក្សប្រឆាំងនោះឡើយ។ ជាពិសេស នៅពេលដែលរដ្ឋាភិបាលខ្លួនឯង បានអះអាងថា ខ្លួនបានផ្ញើរកំណត់ទូត ពីវិវាតរឿងព្រំដែន ទៅ​កាន់ប្រទេសវៀតណាម ចំនួនយ៉ាងហោច១០ដងហើយ តែផ្ទុយទៅវិញ កំណត់ទូតចំនួន ៨ដង មិនត្រូវ​បាន​ប្រកាស ជាសាធារណៈទេ។

[...]
ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​អមតៈ បើ​តាម CPP

បន្ទាប់ពីលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ជាប់ឆ្នោត​ កាលពីថ្ងៃ​សៅរ៍ ​ជា​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​នោះមក ភ្លាមៗនៅពាក់កណ្ដាលអាធ្រាត ថ្ងៃដដែល សេចក្ដីថ្លែងការណ៍មួយរបស់គណបក្សនេះ បានបញ្ជាក់​ឲ្យ​ដឹងសារជាថ្មី ពីជំហរជា​ឱឡារិក​ថា លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ ​ជា​នាយក​រដ្ឋមន្រ្តី​ដដែល និង​ជា​បេក្ខភាព​​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិ​ក្រោយ​ៗ​ទៀត។

បើមានពាក្យចចាមអារ៉ាម...

សេចក្ដីថ្លែងការណ៍នោះ បានសរសេរខ្លួនឯងថា បន្ទាប់ពីសន្និបាតជ្រើសរើស​ប្រធាន និង​អនុប្រធានគណបក្ស​ប្រជាជនកម្ពុជា​ «ក៏មានលេច​ឭ ពាក្យ​ចចាម​អារ៉ាម​បំពុល ​ក្នុង​សាធារណមតិ​ថា សម្តេច​ អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នឹង​ឈប់​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៀតហើយ»។

ហើយការកាន់តំណែង ជានាយករដ្ឋមន្ត្រី និងបន្តបេក្ខភាពជានាយកមន្ត្រី សម្រាប់អណត្តិក្រោយៗទៀត របស់​លោក ហ៊ុន សែន នោះ ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ [...]

នៅ​លោក​ខាង​លិច ជា ស៊ីម ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ម្នាក់

ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបាន​មនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុម​ខ្មែរ​ក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ​១៩៧៥ មកដល់​ឆ្នាំ១៩៧៩។

សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាម​គេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែល​បាន​ទទួលអនិច្ចកម្ម នៅ​​អាយុ​៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក [...]

ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

ជម្លោះ​​ព្រំដែន៖ «ហេង សំរិន ដឹក​នាំ​រដ្ឋសភា​បែប​កុម្មុយនីស»

«រដ្ឋសភាពុំបានចេញ លិខិតបេសកកម្មឲ្យឯកឧត្តម ចុះធ្វើកិច្ចការនេះទេ។ ដូច្នេះខ្ញុំមិនអនុញ្ញាត ឲ្យធ្វើសន្និសីទ​កាសែត នៅវិមានរដ្ឋសភាទេ។» នេះជាអ្វី ដែលគេអាចអានបាន នៅលើចំណារ ដោយផ្ទាល់ដៃ របស់លោក ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបដិសេធតំណាងរាស្ត្រកម្ពុជា មិនឲ្យធ្វើសន្និសីទការសែត នៅវិមានរដ្ឋសភា ទាក់ទងនឹងករណីព្រំដែនកម្ពុជា-វៀតណាម។ ការបដិសេធរបស់លោក ហេង សំរិន ពីការប្រើប្រាស់​ផ្នែកណា​មួយ នៃរដ្ឋសភាជាតិ ដោយអ្នកតំណាងរាស្ត្រ ដើម្បីបញ្ហា«ជាតិ»នេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រ មកពី​គណបក្ស​សង្គ្រោះជាតិប្រតិកម្មខ្លាំងៗ ដោយបានចាត់ទុកការសម្រេចចិត្តនោះ ថាជាការយកវិមានរដ្ឋសភា ធ្វើ​ជា​កម្មសិទ្ធិផ្ទាល់ខ្លួន ឬជារបស់បក្សពួកខ្លួន។

លោកតំណាងរាស្ត្រ ម៉ៅ មុនីវណ្ណ អនុប្រធានគណកម្មការទី៧ នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បាន​ថ្លែង​ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរដ្ឋសភាប្រជាធិបតេយ្យ [...]

នរោត្តម រណឫទ្ធិ៖ ត្រូវ​មាន​ច្បាប់ NGO តែ NGO ក៏​ជា​អ្នក​សម្រេច​ដែរ

នរោត្តម រណឫទ្ធិ៖ ត្រូវ​មាន​ច្បាប់ NGO តែ NGO ក៏​ជា​អ្នក​សម្រេច​ដែរ

ប្រសិនបើសេចក្ដីព្រាងច្បាប់ ស្តីពី«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» កំពុងត្រូវបានរដ្ឋសភាកម្ពុជា ទទួល​យកមកពិនិត្យ បន្ទាប់រងនូវភាពចម្រូងចម្រាស រវាងរដ្ឋាភិបាល និងក្រុមអង្គការសង្គមស៊ីវិលនោះ ស្រាប់តែ​ពេលនេះ គេបានឮប្រតិកម្មជាលើកដំបូង រស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ្វុនស៊ីនប៉ិច ដោយព្រះអង្គបានគាំទ្រ ឲ្យមានច្បាប់នេះ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែប្រធានគណបក្សហ្វុនស៊ីនប៉ិចអង្គ​នេះ បានមានបន្ទូលថា ក្រុមអង្គការសង្គមស៊ីវិល ក៏គួរជាអ្នកសម្រេច ទៅលើច្បាប់នេះដែរ។

ការលើកឡើងរបស់ព្រះអង្គ ត្រូវបានធ្វើឡើង នៅចំពោះមុខ ក្រុមអ្នកសារព័ត៌មាន នាស្នាក់ការគណបក្ស​ហ្វុនស៊ីនប៉ិច កាលបីព្រឹកថ្ងៃទី១៨ ខេមិថុនា ឆ្នាំ២០១៥។ ព្រះរាជបុត្រ នៃអតីតព្រះមហារវក្សត្រ នរោត្ដម សីហនុ បានបង្ហាញ ពីការយល់ឃើញរបស់ទ្រង់ថា អង្គការក្រៅរដ្ឋាភិបាល មានតួនាទីធំធេង ក្នុងសង្គម​កម្ពុជា។ ព្រះអង្គបាន​លើក​ឡើង​ថា ដើម្បី ថែរក្សានូវអ្វី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...