Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ស៊ាំស្ស៊ុង​បង្ហាញ​ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ជា​មួយ​វីនដូ៨

ស៊ាំស្ស៊ុង​បង្ហាញ​ក្ដា​បញ្ជា (Tablet) ២​ប្រភេទ​ដើរ​ជា​មួយ​វីនដូ៨

ក្នុងឱកាសតាំងពិព័រណ៏ផលិតផលនៅទីក្រុងឡុងដ៏កាលពីម្សិលមិញ ក្រុមហ៊ុនស៊ាំស្ស៊ុង (Samsung) បានធ្វើការបង្ហាញ​ជាផ្លូវការមួយ នូវថេប្លិត២ម៉ូដែល ដែលមានឈ្មោះថា អេធីអាយវី ឃ្យូ (ATIV Q) និងអេធីអាយវី ថេប៣ (ATIV Tab 3)។ ឧបករណ៏ទាំង២ស៊េរីនេះ ដំណើរការដោយវីនដូ៨ (Windows 8 ) ខណៈដែលស៊េរី អេធីអាយវី ឃ្យូ អាចដំណើរបាន​ទាំង​អេនដ្រយ (Android) ផង និងវីនដូ៨ផង។

ស៊េរី «អេធីអាយវី ឃ្យូ» មានលក្ខណៈសម្បត្តិដូចជា៖
• អេក្រង់ទំហំ៖ ១៣.៣អ៊ីញ
• ទំហំបង្ហាញ (resolution)៖ ៣២០០ X ១៨០០ ភិចស្ស៊ែល
• ម៉ាស៊ីនប្រភេទ៖ អ៊ីនថែល ខអាយ៥ (Intel Core i5)
• ក្រាហ្វិកទំហំ៖ ៤៤០០
• អង់ចងចាំ (RAM)៖ ៤ជីហ្គាបៃ
• អាចផ្ទុកបាន៖ ១២៨ជីហ្គាបៃ
• ប្រព័ន្ធដំណើរការ៖ វីនដូ៨ [...]

អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

អាយហ្វូន នឹង​មាន​ទំហំ​អេក្រង់​ខុស​គ្នា ហើយ​មាន​ឈ្មោះ​ថា «ហ្វាផ្លេត»?

ប្រភពមួយបានបង្ហើបប្រាប់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ថា ក្រុមហ៊ុនយក្សខាងព័ត៌មានវិទ្យាដ៏ល្បី របស់​អាមេរិក អ័បផល (Apple) កំពុងធ្វើការងារដែលទាក់ទងនឹង ទូរស័ព្ទអាយហ្វូន (iPhone) ដែលមានទំហំអេក្រង់ ៤,៧ និង៥,៧អ៊ីញ។


ទូរស័ព្ទអាយហ្វូ ជំនាន់ទីបី និងជំនាន់ទីបួន។

ក្រុមហ៊ុន អ័បផល ទំនងជាលែងចង់ឲ្យ ស៊ាំស៊ុង (Samsung) ឬក្រុមហ៊ុនផលិតទូរស័ព្ទដទៃទៀត ធ្វើការ«ពង្រីកទំហំ»​ទូរស័ព្ទស្រេចតែនឹងចិត្តទៀតហើយ។ បើតាមពាកចចាមអារាម ដែលធ្លាយចេញពីទ្វីបអាស៊ី ហើយត្រូវបានទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ ដកស្រង់មកផ្សាយបន្តនោះ បានឲ្យដឹងថា «ក្រុមហ៊ុនទូរស័ព្ទអាមេរិក កំពុងត្រៀមបញ្ចេញ​ទូរស័ព្ទ​អាយហ្វូន ជាច្រើនបែបរបស់ខ្លួន ដើម្បីយកមកប្រកួតប្រជែង ជាមួយនឹងទូរស័ព្ទទំនើបៗរបស់ក្រុមហ៊ុនផ្សេងទៀត»។

[...]
ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញ​លក់​នៅ​អ៊ឺរ៉ុប​ហើយ (VDO)

ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល លូមែ៩២៥ (Lumia 925) របស់ក្រុមហ៊ុនណូគៀ (Nokia) បានចេញលក់ជាផ្លូវការហើយ នៅក្នុង​ប្រទេសអង់គ្លេស នាសប្តាហ៏នេះ ដោយក្រុមហ៊ុនបានធ្វើការបង្ហាញនូវពត៌មានលំអិតបន្ថែមផងដែរ។


ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល ណូគៀ លូមែ៩២៥។

ណូគៀ លូមែ៩២៥នេះ ជាទូរស័ព្ទដៃដំបូងគេ ដែលក្រុមហ៊ុនណូគៀផលិតមកពីលោហៈធាតុ។ ផ្នែកខាងក្រោយរបស់វា មាន៣ពណ៌៖ ពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅ។ ប៉ុន្តែចំពោះសំបករបស់វា មានជាច្រើនពណ៌បន្ថែមទៀត សម្រាប់ឲ្យ​ជ្រើសរើសដូចជា ពណ៌ស ខ្មៅ លឿង និងពណ៌ក្រហម។

ចំពោះថ្ម អ្នកអាចសាកតាមប្រព័ន្ធគ្មានខ្សែក៏បាន (wireless charging) ហើយវាថែមទាំងស៊ីថាមពលកំរិតទាបបំផុត។

រីឯកាមេរ៉ារបស់វា មានភាពវ៉ៃឆ្លាតបំផុត ដែលអនុញ្ញាតឲ្យអ្នករចនារូបភាពបានយ៉ាងលឿន [...]

ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ស៊ាំស៊ុង​បង្ហាញ​ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម មាន​ម៉ាស៊ីន​ថត១៦ម៉េហ្គា​ភិចស្ស៊ែល

ក្រុមហ៊ុនស៊ាំស៊ុង (Samsung) បានបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីម៉ូដែល ហ្គាឡាក់ស៊ី អេស៤ហ្ស៊ូម ( Zoom) កាល​ពី​ថ្ងៃពុធ ដែលនាំមកនូវម៉ាស៊ីនថតទំហំ ១៦ម៉េហ្គាភិចស្ស៊ែល និងអាចទាញរូបភាពឲ្យធំបាន ១០តង់។


ទូរស័ព្ទដៃហ្គាឡាក់ស៊ីថ្មីរបស់ស៊ាំស៊ុង ដែលអាចថតរូបបានអស់ពីចិត្ត។

ហ្គាឡាក់ស៊ី អេស៤ហ៊្សូមនេះ ត្រូវបានគេហៅថា ជាកូនកាត់រវាង ហ្គាឡាក់ស៊ី អេស៤ម៉ីនី (Galaxy S4 Mini) និង​ហ្គាឡាក់ស៊ី កាមេរ៉ា (Galaxy Camera)។ ផ្នែកមួយរបស់វា ជាប្រភេទទូរស័ព្ទដៃវ៉ៃឆ្លាត និងមួយផ្នែកទៀត ជាកាមេរ៉ា​ប្រភេទស៊ីមូស (CMOS)។

ក្រុមហ៊ុនស៊ាំស៊ុង បានឲ្យដឹងថា «វាជាការរួមបញ្ចូលគ្នា រវាងទូរស័ព្ទដៃវ៉ៃឆ្លាត និងកាមេរ៉ា ដ៏មានឥទ្ធិពលមួយ។ ហើយ​វានឹងក្លាយជាឧបករណ៏មួយ ដែលនឹងមានតម្រូវការច្រើន [...]

«ផ្លេស្តេសិន៤» ឧបករណ៏​ហ្គេម​ថ្មី របស់​ក្រុមហ៊ុន​សូនី

«ផ្លេស្តេសិន៤» ឧបករណ៏​ហ្គេម​ថ្មី របស់​ក្រុមហ៊ុន​សូនី

ទីបំផុតក្រុមហ៊ុនសូនី (Sony) បានបង្ហាញពីឧបករណ៏ហ្គេមស៊េរីទំនើបរបស់ខ្លួន «ផ្លេស្តេសិន៤» (PlayStation 4) ហើយ ក្នុងឱកាសពិព័រណ៏ផលិតផល បច្ចេកវិទ្យាហ្គេមអន្តរជាតិ ដែលហៅកាត់ថាអ៊ី៣ (E3) កាលពីថ្ងៃច័ន្ទ នៅប្រទេសសហរដ្ឋ​អាមេរិកនោះ  ។


ការបង្ហាញផលិតផល ផ្លេស្ដេសិនទី៤ របស់សូនី។ (រូបថត Jae C. Hong/AP)

ក្រុមហ៊ុនសូនី បានប្រកាសប្រាប់រួចម្តងមកហើយ កាលពីខែកុម្ភះថា ពួកគេនឹងចេញនូវឧបករណ៏ហ្គេមនេះ។ នេះជា​ការកែ​ច្នៃ និងបង្កើត «ផ្លេស្តេសិន» លើកទី៤បន្តទៀត បន្ទាប់ពីបានចេញនូវ «ផ្លេស្តេសិន៣» កាលពីឆ្នាំ២០០៦មកនោះ ហើយ​មានការពេញនិយម និងជោគជ័យយ៉ាងខ្លាំងរួចមក។

ចំពោះលក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់វា មានដូចជា៖
• ម៉ាស៊ីនប្រភេទ៖ CPU : x86-64 AMD និង GPU : 1.84 TFLOPS
• អង់ចងចាំ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...