Posts in ‘សម្រាំងវិទ្យាសាស្ត្រ បច្ចេកវិទ្យា’ Category

ក្រុមហ៊ុនអិលជី បង្ហាញ​បន្ទះ​អេក្រង់​ទូរស័ព្ទ​ទំនើប ស្តើង​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុនអិលជី បង្ហាញ​បន្ទះ​អេក្រង់​ទូរស័ព្ទ​ទំនើប ស្តើង​បំផុត​លើ​ពិភពលោក

ក្រុមហ៊ុនអិលជី (LG) បានប្រកាសបង្ហាញនូវបន្ទះអេក្រង់ទូរស័ព្ទទំនើបមួយប្រភេទ កាលពីថ្ងៃពុធម្សិលមិញ ដែលមានទំហំ​អេក្រង់ ៥.២អ៊ីញ និងមានកម្រាស់ត្រឹមតែ ២.២មីលីម៉ែត្រ តែប៉ុណ្ណោះ។ ក្នុងកម្រាស់នេះ មានន័យថា វាជាបន្ទះអេក្រង់​ដ៏​ស្តើងបំផុត នៅលើពិភពលោក សម្រាប់បណ្ដាទូរស័ព្ទទំនើប នាពេលបច្ចុប្បន្ន។


រូបភាពបង្ហាញពីបន្ទះអេក្រង់នៃទូរស័ព្ទទំនើប ដែលស្ដែងជាងគេបំផុត។ (រូបភាព lgdnewsroom.com)

ក្រៅពីមានកម្រាស់ស្តើង បន្ទះអេក្រង់ទូរស័ព្ទទំនើបនេះ នាំមកនូវរូបភាពកាន់តែច្បាស់ជាងមុនបន្ថែមទៀត។ អ្នកប្រើប្រាស់​អាចចុចលើអេក្រង់បាន និងមានភាពរហ័សជាមុន (ងាយស្រួលក្នុងការចុចបញ្ជា)។ ជាពិសេសនោះ វាអាចជួយកាត់​បន្ថយ​នូវពន្លឺ ឬជួយការពារភ្នែករហូតដល់ទៅ៣០%។

នាយកក្រុមហ៊ុនអិលជី [...]

ទូរស័ព្ទ​ដៃ​អេចធីស៊ីវ័ន ប្រកាស​ចេញ​ពណ៌​«ក្រហម​ស្រស់» ១​ពណ៌​ទៀត

ទូរស័ព្ទ​ដៃ​អេចធីស៊ីវ័ន ប្រកាស​ចេញ​ពណ៌​«ក្រហម​ស្រស់» ១​ពណ៌​ទៀត

ក្រុមហ៊ុនអេចធីស៊ី (HTC) បានប្រកាសចេញនូវទូរស័ព្ទដៃអេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red) មួយពណ៌ទៀត ដើម្បីផ្តល់ជូនដល់អតិថិជន នូវជម្រើសច្រើនយ៉ាង ខណៈដែលការប្រកាសចេញ អេចធីស៊ីវ័នជាផ្លូវការ​លើកដំបូង មានចំនួន៣ពណ៌ ពោលគឺមានពណ៌ស, ទឹកប្រាក់ និងពណ៌ខ្មៅ។


អេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red)។ (រូបថត ក្រុមហ៊ុន)

ក្រៅពីមានភាពខុសប្លែកគ្នាត្រង់ពណ៌ អ្វីផ្សេងៗមានលក្ខណៈដូចគ្នាទាំងអស់ ដែលលក្ខណៈសម្បត្តិទាំងនោះ មាន​ដូច​ជា៖

• អេក្រង់៖ ៤.៧អ៊ីញ ចុចលើអេក្រង់ ទំហំ១០៨០ភិចស្យ៊ែល
• ម៉ាស៊ីន៖ ១.៧ជីហ្គាអែក ប្រភេទ Qualcomm Snapdragon 600 quad-core
• អង់ចងចាំ៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ជីហ្គាបៃ
• ទម្ងន់៖ ១៤៣ក្រាម
• វិមាត្រ៖ ១៣៧.៤ X ៦៨.២ X [...]

«វើទូទីខល័រ» ទូរស័ព្ទ​ដៃ​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លា ចេញ​លក់​ហើយ

«វើទូទីខល័រ» ទូរស័ព្ទ​ដៃ​តម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លា ចេញ​លក់​ហើយ

ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ប្រទេសអង់គ្លេស វើទូ (Vertu) បានប្រកាសចេញលក់នូវផលិតផលថ្មីរបស់ខ្លួន ប្រភេទ​ទូរស័ព្ទដៃពិសេស មានឈ្មោះថា «វើទូទីខល័រ» (Vertu Ti Color) ដែលមាន២ពណ៌ឲ្យជ្រើសរើស ក្នុងនោះមាន​ពណ៌​ខៀវ និងពណ៌ក្រហម។ ក្រុមហ៊ុនផលិតចំនួនតែ១០០០គ្រឿងប៉ុណ្ណោះ ហើយក្នុងមួយគ្រឿងតម្លៃ ១១៦០០ដុល្លា​សហរដ្ឋអាមេរិក។

ពណ៌ក្រហមមានរហ័សនាមថា «ព្រះអាទិត្យរៀបលិចពណ៌ក្រហម» (Sunset Red) រីឯពណ៌ខៀវមានរហ័សនាមថា «កណ្តាល​រាត្រីពណ៌ខៀវ» (Midnight Blue)។

អ្វីដែលធ្វើឲ្យទូរស័ព្ទដៃរបស់ក្រុមហ៊ុនវើទូ មានតម្លៃខ្ពស់ដាច់គេនេះ ដោយសារតែការរចនារបស់វា​មានភាព​ស្រស់​ស្អាត យ៉ាងប្រណិត និងទាន់សម័យ។ តួររបស់វើទូទីខល័រនេះ ត្រូវបានផលិតឡើងពីធាតុទីតាញ៉ូមថ្នាក់ទី៥ [...]

ហ្វេសប៊ុក ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​«គេហទំព័រ​ពត៌មាន» នៅ​លើ​ទូរស័ព្ទ​ដៃ

ហ្វេសប៊ុក ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​«គេហទំព័រ​ពត៌មាន» នៅ​លើ​ទូរស័ព្ទ​ដៃ

ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) កំពុងតែចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្លាយខ្លួនជា «គេហទំព័រ​ពត៌មាន​ដ៏សំខាន់មួយ» សម្រាប់ផ្តល់ជាសេវាកម្ម ដល់អ្នកប្រើប្រាស់តាមរយះទូរស័ព្ទដៃ។

ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៏ និងរចនាទ្រង់ទ្រាយបន្ថែមខ្លះៗ អស់រយៈ​ពេល​ជាង១ឆ្នាំហើយ។ ការរចនាទ្រង់ទ្រាយថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅលើទូរស័ព្ទដៃ ឬ​ថេប្លិត អាចដឹងពត៌មានបានទាន់ហេតុការណ៏បំផុត។

ហ្វេសប៊ុក នឹងក្លាយខ្លួនស្រដៀងទៅនឹង ហ្វីលីបបដ (Flipboard) ដែលទាញយកចំណងជើងពត៌មានសំខាន់ៗ មកពី​គេហទំព័រជាច្រើន ដើម្បីមកបង្ហាញជូនដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានដឹងថា [...]

ស៊ាំស្ស៊ុង ចេញ​​ម៉ាស៊ីន​ថត«ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ជំនាញ​ខាង​ប្តូរ​កាណុង (រូបភាព)

ស៊ាំស្ស៊ុង ចេញ​​ម៉ាស៊ីន​ថត«ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» ជំនាញ​ខាង​ប្តូរ​កាណុង (រូបភាព)

ក្រុមស៊ាំស្ស៊ុងបានប្រកាសចេញនូវ ប្រភេទកាមេរ៉ាថ្មី ដែលអាចប្តូរកាណុងបានច្រើនប្រភេទ លើកដំបូងបង្អស់ ដែល​ដំណើរ​ការដោយប្រព័ន្ធអេនដ្រយ (Android) មានឈ្មោះថា «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» (Galaxy NX)។ ឧបករណ៏នេះ ជាជំនាន់​ក្រោយ​ថ្មីមួយទៀត បន្ទាប់ពី «ហ្គាឡាក់ស៊ី កាមេរ៉ា» (Galaxy Camera) ដែលនាំមកនូវទំហំធំជាងមុន និងកាណុងគ្រប់​បែប។

ហ្គាឡាក់ស៊ី អ៊ិនអ៊ិចនេះ នឹងធ្វើឲ្យអ្នកប្រើប្រាស់មានការជាប់ចិត្ត ជាមួយនឹងគុណភាពរូបភាពយ៉ាងច្បាស់ល្អ ជាមួយ​នឹង​ទំហំ ២០.៣មេហ្គាភិចស្ស៊ែល និងអាចថតជាវីឌីអូ បានទំហំ១០៨០ភិចស្ស៊ែល។

អ្វីដែលជាលក្ខណៈពិសេសដ៏អស្ចារ្យបំផុតរបស់វានោះ ជាមួយនឹង «ហ្គាឡាក់ស៊ី អ៊ិនអ៊ិច» អ្នកអាចប្រើប្រាស់​ប្រភេទ​កាណុងណាមួយដែលអ្នកពេញចិត្តបានយ៉ាងអស់ដៃ ដែលមានជាច្រើនប្រភេទឲ្យជ្រើសរើសដូចជា៖ pancake [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...