ហ្វេសប៊ុក ចង់​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​«គេហទំព័រ​ពត៌មាន» នៅ​លើ​ទូរស័ព្ទ​ដៃ

Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក (Facebook) កំពុងតែចង់ពង្រីកឥទ្ធិពលរបស់ខ្លួន ដើម្បីក្លាយខ្លួនជា «គេហទំព័រ​ពត៌មាន​ដ៏សំខាន់មួយ» សម្រាប់ផ្តល់ជាសេវាកម្ម ដល់អ្នកប្រើប្រាស់តាមរយះទូរស័ព្ទដៃ។

ក្រុមហ៊ុនហ្វេសប៊ុក បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍន៏ និងរចនាទ្រង់ទ្រាយបន្ថែមខ្លះៗ អស់រយៈ​ពេល​ជាង១ឆ្នាំហើយ។ ការរចនាទ្រង់ទ្រាយថ្មីនេះ នឹងផ្តល់ឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅលើទូរស័ព្ទដៃ ឬ​ថេប្លិត អាចដឹងពត៌មានបានទាន់ហេតុការណ៏បំផុត។

ហ្វេសប៊ុក នឹងក្លាយខ្លួនស្រដៀងទៅនឹង ហ្វីលីបបដ (Flipboard) ដែលទាញយកចំណងជើងពត៌មានសំខាន់ៗ មកពី​គេហទំព័រជាច្រើន ដើម្បីមកបង្ហាញជូនដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុនបានដឹងថា អ្នកប្រើប្រាស់ភាគច្រើន ចំណាយ​ពេលច្រើននៅតាមទូរស័ព្ទដៃ ដូច្នេះការបន្ថែមមុខងារថ្មីនេះ ពួកគេសង្ឃឹមថានឹងកាន់តែមានប្រជាប្រិយភាព​បន្ថែម​ទៀត។

លោកម៉ាក ស្ស៊ាកឃឺបឺក (Mark Zuckerberg) បានបង្កើតហ្វេសប៊ុក កាលពីឆ្នាំ២០០៤ នៅក្នុងសាកលវិទ្យាល័យមួយ សម្រាប់ប្រើប្រាស់ទំនាក់ទំនងគ្នាជាមួយនឹងមិត្តភក្តិ និងមិត្តរួមថ្នាក់។ ប៉ុន្តែពេលនេះ វាក្លាយជាបណ្តាញសង្គមដ៏​មាន​ប្រជាប្រិយភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការចែករំលែករូបភាព ឬក៏បង្ហាញពីអារម្មណ៏​ផ្ទាល់ខ្លួន និងទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រូសារផងដែរ។

លោកស្ស៊ាកឃឺបឺក បាននិយាយថាគាត់ចង់ឲ្យហ្វេសប៊ុក ក្លាយជា «គេហទំព័រពត៌មានមួយដ៏ល្អបំផុត នៅក្នុង​ពិភពលោក»។

អ្នកមូលធន របស់ក្រុមហ៊ុនហ្គ្រេឡក់ ផាតណឺ (Greylock Partners) ដែលពីអតីតកាលគាត់ធ្លាប់ធ្វើការខាងផ្នែក​ផលិតផល នៅក្នុងក្រុមហ៊ុនហ្វេសប៊ុកដែរនោះ បាននិយាយថា «ឱកាសដែលធ្វើឲ្យមនុស្ស​កាន់តែមានភាពងាយ​ស្រួលក្នុងការអាននូវពត៌មាន ជាឱកាសដ៏ធំមួយ ជាពិសេសនឹងមានអ្នកផ្សាយពាណិជ្ជកម្មជាច្រើនចាប់អារម្មណ៏។»

អ្នកវិភាគនៅមន្ទីរស្រាវជ្រាវហ្វរែស្ទើរ (Forrester) លោកណាត់ អេលឡុត (Nate Elliot) បាននិយាយថា «ជាច្រើន​ឆ្នាំមកនេះ មានអ្វីៗជាច្រើនដែលអ្នកប្រើប្រាស់ហ្វេសប៊ុក មិនទាន់បានធ្វើ ប៉ុន្តែពេលនេះ ពួកគេនឹងដឹងនូវអ្វី​បន្ថែម​ទៀត។ ប៉ុន្តែចំពោះក្រុមហ៊ុន ខ្ញុំគិតថាវាប្រហែលជាជួបការលំបាកដែរ ខណៈដែលមានគូប្រជែងខ្លាំងៗ ដូចជា ធ្វីតថើ (Twitter) និងលីងអ៊ីន (LinkedIn)៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...