កែម ឡី៖ ជាតិមានផលចំណេញ៣យ៉ាង បើសិនការចរចាមានតម្លាភាព
វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅតែបន្ត និងអូសបន្លាយជិតមួយឆ្នាំ នៅតែរកច្រកចេញមិនបាន។ ករណីនោះ ត្រូវបានអ្នកវិភាគឯករាជ្យ លោក កែម ឡី លើកឡើងថា បញ្ហាស្តែងពីការ«ប្រជុំបិទទ្វា» ដែលគ្រប់ភាគីទាំងអស់ គិតតែពីប្រយោជន៍គណបក្ស និងបុគ្គល «មិន»គិតពីប្រយោជន៍ជាតិ និងប្រជារាស្រ្ត។ ស្តាប់យោបល់របស់លោកបន្តិចមើល៍ ថាតើមកពីមូលហេតុអ្វី?
គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)
កិច្ចប្រជុំបិទទ្វា - សាធារណៈជន តែងតែសង្ឃឹមថា នឹងមានភាពប្រសើរ ពីការដោះស្រាយភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ តាមរយៈជំនួបប្រជុំទាំងថ្នាក់កំពូល និងថ្នាក់បច្ចេកទេស។ [...]