កែម ឡី៖ ជាតិ​មាន​ផល​​ចំណេញ​​៣​យ៉ាង បើសិន​ការ​ចរចា​មាន​តម្លាភាព

វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅតែបន្ត និងអូសបន្លាយជិតមួយឆ្នាំ នៅតែរកច្រកចេញមិនបាន។ ករណីនោះ ត្រូវបានអ្នកវិភាគឯករាជ្យ លោក កែម ឡី លើកឡើងថា បញ្ហាស្តែងពីការ«ប្រជុំបិទទ្វា» ដែលគ្រប់ភាគីទាំងអស់ គិតតែពីប្រយោជន៍គណបក្ស និងបុគ្គល «មិន»គិតពីប្រយោជន៍ជាតិ និងប្រជារាស្រ្ត។ ស្តាប់លោកផ្តល់ជាយោបល់បន្តិចមើល ថាតើមកពីមូលហេតុអ្វី?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី១៣ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិបត្តិនយោបាយក្រោយការបោះឆ្នោតនៅតែបន្ត និងអូសបន្លាយជិតមួយឆ្នាំ នៅតែរកច្រកចេញមិនបាន។ ករណីនោះ ត្រូវបានអ្នកវិភាគឯករាជ្យ លោក កែម ឡី លើកឡើងថា បញ្ហាស្តែងពីការ«ប្រជុំបិទទ្វា» ដែលគ្រប់ភាគីទាំងអស់ គិត​តែពីប្រយោជន៍គណបក្ស និងបុគ្គល «មិន»គិតពីប្រយោជន៍ជាតិ និងប្រជារាស្រ្ត។ ស្តាប់យោបល់របស់លោកបន្តិច​មើល៍ ថាតើមកពីមូលហេតុអ្វី?


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

កិច្ចប្រជុំបិទទ្វា - សាធារណៈជន តែងតែសង្ឃឹមថា នឹងមានភាពប្រសើរ ពីការដោះស្រាយភាពជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ តាមរយៈជំនួបប្រជុំទាំងថ្នាក់កំពូល និងថ្នាក់បច្ចេកទេស។ តែ​អ្វីដែលសង្ឃឹមត្រូវបាន«បរាជ័យ» ព្រោះគ្រប់ជំនួបទាំងអស់ មិនថាថ្នាក់កំពូល ឬថ្នាក់បច្ចេកទេសទេ តែងតែ«បិទ»ទ្វា សូម្បីអ្នកសារព័ត៌មាន ក៏មិនអនុញ្ញាតិឲ្យយកព័ត៌មានដែរ។

បញ្ហាប្រជុំ«បិទទ្វា»នេះ ត្រូវបានលោក កែម ឡី អ្នកវិភាគឯករាជ្យចាត់ទុកថា ជាការបិទបាំងនូវធាតុពិតនៃអង្គប្រជុំ​ទាំងមូល និងក៏ដើម្បីតែប្រយោជន៍គណបក្ស និងបុគ្គលជារបស់បក្សដែរ មិនមែនជាប្រយោជន៍សម្រាប់ជាតិ និង​រាស្រ្តនោះទេ។

លោកបានបរិយាយថា គណបក្សទាំងពីរ (ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សសង្គ្រោះជាតិ) ជាស្ថាប័ន​សាធារណៈរបស់ប្រជាពលរដ្ឋ ដូច្នេះរាល់ជំនួនទាំងអស់ ឬយន្តការនៃការព្រមព្រៀង ចាំបាច់ត្រូវតែបង្ហាញ​នូវ​តម្លា​ភាព និងជាសាធារណៈ។ លោកបានរិគន់រាល់ជំនួបទាំងអស់ នៃគណបក្សទាំងពីរ ដែលធ្វើឡើងដោយបិទទ្វា មិន​មានមានការផ្សាយផ្ទាល់ នៃជំនួបទាំងនោះ បានទៅដល់យុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋទូទាំងប្រទេសនោះ ថាមានលក្ខណៈត្បិតត្បៀត និងលាក់សុំតែគ្នាឯង។

លោកបន្តថា ការប្រជុំ ឬជំនួបនានារបស់គណបក្សនយោបាយទាំងពីរ គួរណាស់ធ្វើឡើងជាសាធារណៈ តាមរយៈ​ការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ ឬវិទ្យុជាដើម។ លោកចាត់ទុកថាការផ្សាយផ្ទាល់នេះថា មានផលចំណេញបីយ៉ាង ទៅដល់ប្រជាពលរដ្ឋ។

សម្រាប់ផលចំណេញទី«មួយ»៖ គឺបានបង្ហាញនូវ«ចំណុច»ទាំងឡាយនៃគណបក្សទាំងពីរ ដែលនឹងត្រូវដាក់​បញ្ចូល​ពិភាក្សាគ្នា ព្រមទាំងការបង្ហាញពីសម្តីសម្តៅ និងកាយវិការនៃអ្នកត្រូវជជែករកគ្នាជាដើម។ «ខ្ញុំគិតថាបើមានការ Live (ផ្សាយ) ផ្ទាល់ មនុស្សម្នាក់ៗសុខចិត្តដាក់ការងារចោលសិន និងចង់ដឹងថា តើគេជជែករឿងអី អាកប្បកិរិយានៃការ​ជជែក​នោះយ៉ាងម៉េច?។»

សម្រាប់ផលចំណេញទី«ពីរ»៖ លោកបានលើកឡើងថា ការផ្សាយបន្តផ្ទាល់នេះ (វា) បាលផ្តល់ប្រយោជន៍ភ្លាមៗ ទៅ​ដល់ប្រជាពលរដ្ឋទាំងអស់។ ព្រោះថាប្រជាពលរដ្ឋ ដែលកំពុងតែទស្សនានោះ បានរៀនជាស្រេច និងបានដឹងជា​ស្រេច​នៃលទ្ធផលនៃកិច្ចប្រជុំនោះផងដែរ។

សម្រាប់ផលចំណេញទី«បី» គឺការកាត់បន្ថយនូវជម្លោះ។ លោកបានពន្យល់យ៉ាងដូចនេះថា «ប្រជុំបិទទ្វា និយាយ​ផ្សេង ដល់ពេលធ្វើសន្និសិទ្ធការសែតនិយាយផ្សេង។» លោកបានចាត់ទុកថា ទង្វើទាំងនេះ គឺជាការបង្កើតនូវបញ្ហា​ក្នុងសង្គមជាតិ ដែលបានបង្កឡើងដោយគណបក្សទាំងពីរ និងធ្វើការឈ្លោះគ្នាទៅវិញទៅមក។ អ្នកវិភាគរូបនេះ បាន​ពន្យល់ថា ការទាមទាកន្លងមក របស់គណបក្សប្រឆាំង ក៏ធ្លាប់ស្នើសុំឲ្យមានការផ្សាយផ្ទាល់នេះដែរ តែ​គណបក្ស​ប្រជាជនកម្ពុជាមិនព្រម។

លោកបានចាត់ទុកថា បើគណបក្សទាំងពីបន្តយន្តការ នៃការចចារដោយ«បិទទ្វា»ទៀតនោះ ប្រយោជន៍ពិតប្រាកដ ត្រូវបានធ្លាក់ទៅលើ«អ្នក»នយោបាយ មិនមែនធ្លាក់មកលើប្រជាពលរដ្ឋ និងប្រទេសជាតិទេ ព្រោះលោក កែម ឡី បានចាត់ទុកថា ការសម្រេចចិត្តផ្នែកនយោបាយ ឬច្បាប់ នឹងបានទៅដល់ការសម្រេចចិត្តផ្នែកសង្គម។ លោកបន្តថា បើកាលណាការអនុវត្តផ្នែកនយោបាយមិនល្អ នោះការអភិវឌ្ឍន៍ផ្នែកសង្គម ក៏មិនបានល្អទៅតាមនោះដែរ។ ដូច្នេះ​ត្រូវធ្វើយ៉ាងណាឲ្យមានការព្រមព្រៀងគ្នាដ៏ពិតប្រាកដមួយ ដែលផ្តល់នូវប្រយោជន៍សម្រាប់យុវជន ប្រជាជន និង​សម្រាប់បញ្ញាជន។

អ្នកវិភាគបញ្ហាសង្គមរូបនេះ បានលើកឡើងបន្ថែមថា បញ្ហាដែលត្រូវដោះស្រាយក្នុងតុចចារនោះ មិនមែនសម្រាប់​ប្រយោជន៍គណបក្សនយោបាយ ឬបុគ្គលនយោបាយទេ គឺបញ្ហាដែលប្រឈម និងត្រូវដោះស្រាយចំពោះមុខ ដែល​មានជាឧទាហរណ៍ ដូចជាភាពអយុត្តិធម៌សង្គមសម្រាប់អ្នកក្រីក្រ និងអ្នកងាយរងគ្រោះ។ «ទាល់តែកិច្ចព្រមព្រៀង​នយោបាយ ភ្ជាប់ទៅនិងបញ្ហាសង្គម នោះទើបអាចធ្វើការដោះស្រាយបាន។ បើមិនចឹងទេ គ្រាន់តែចុះហត្ថលេខា​ហើយ ចូលប្រជុំសភា ឯម្ខាងទៀតគេងលង់លក់។»

ការលើកឡើងខាងលើរបស់លោក កែម ឡី បានធ្វើឡើងក្រោយពីមានបញ្ហាមួយចំនួន បានកើតមាន បន្ទាប់ពីកិច្ច​ចរចា​រវាង​គណបក្សទាំងពីរ​កាលពី​ថ្ងៃទី១២ ខែមិថុនាម្សិលម៉ិញនេះ។ ព្រោះថាការបកស្រាយ ក្រោយជំនួននៃ​គណបក្សទាំងពីរតែងលើកឡើងខុសគ្នា បើទោះស្ថិតក្នុងកិច្ចពិភាក្សាលើបញ្ហាតែមួយក៏ដោយ។ បក្សប្រជាជនច្រឡំ​ថាធ្វើវិសោធនកម្មសំឡេងពីភាគច្រើនដាច់ខាត មក២ភាគ៣ សម្រាប់តំណាងរាស្រ្តក្នុងសភានេះ បានជានាំឲ្យ​ជាប់​គាំងនយោបាយ។ ឯខាងគណបក្សសង្គ្រោះជាតិថា ការធ្វើវិសោធនកម្មសំឡេង២ភាគ៣នេះ សម្រាប់តែសមាសភាព គ.ជ.ប ទេ មិនមែនជាចំនួនសម្រាប់តំណាងរាស្រ្តចូលប្រជុំ ដើម្បីបង្កើតរដ្ឋសភាដំបូងឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...