រដ្ឋសភា​ឯក​បក្ស​ អនុម័ត​ច្បាប់​ចំនួន​បួន ដោយ​«គ្មាន»​ការ​ពិភាក្សា

ដូចបានគ្រោងទុក និងគ្មានការពិភាក្សាអ្វីទាំងអស់ រដ្ឋសភាឯកបក្សនីតិកាលទីប្រាំ បានធ្វើការអនុម័តលើរបៀបវារៈចំនួនបួន រួមមានដូចជា សេចក្តីព្រាងច្បាប់ស្តីពី​ការ​បង្កើត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ និងការអនុម័តលើសេចក្រីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៤។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: November 12, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចបានគ្រោងទុក និងគ្មានការពិភាក្សាអ្វីទាំងអស់ រដ្ឋសភាឯកបក្សនីតិកាលទីប្រាំ បានធ្វើការអនុម័តលើរបៀបវារៈ​ចំនួន​បួនរួមមានដូចជា សេចក្តីព្រាងច្បាប់ស្តីពី​ការ​បង្កើត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សេចក្តីព្រាងច្បាប់ស្តីពីការ​បង្កើត​ក្រសួងរ៉ែ និងថាមពល សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ និងការអនុម័តលើសេចក្រីព្រាង​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ឆ្នាំ២០១៤។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

រាជធានីភ្នំពេញ - អង្គប្រជុំនៃរដ្ឋសភា ដែលមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកហេង សំរិន ប្រធាន​រដ្ឋសភា អនុប្រធានទីមួយ អនុប្រធានទីពីរនៃរដ្ឋសភា និងតំណាងរាស្រ្តទាំង៦៦រូប ក្នុងនោះមានលោក ហ៊ុន សែន ផង។ ដោយឡែកតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ ពុំមានវត្តមានក្នុងកិច្ចប្រជុំពិភាគ្សា និងអនុម័តច្បាប់នោះទេ។

ក្នុងរយៈពេលមួយព្រឹក រដ្ឋសភាជាតិកម្ពុជាបានសម្រេចអនុម័តទៅលើសេចក្តីព្រាងច្បាប់ចំនួនបួន ដែលមានសមាជិក តំណាងរាស្រ្តចូលរួមត្រឹមតែ៦៦រូប មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។ ក្នុងនោះដែរចំពោះការអនុម័តគាំទ្រ​លើ​សេចក្តីព្រាងច្បាប់នីមួយៗ ដោយគ្រាន់តែអាននូវអ្វី ដែលបានរៀបចំទុកជាមុន ក្នុងសេចក្តីព្រាងច្បាប់នោះតែប៉ុណ្ណោះ មិនមានការពន្យល់ ឬបកស្រាយលំអិតទៅលើមាត្រាទាំងនោះ ដោយតំណាងរាស្រ្តណាម្នាក់ ដែលមានវត្តមាននៅ​ក្នុង​អង្គប្រជុំសភានោះទេ។

ជាចុងក្រោយខ្លឹមសាររួម ឬខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំងបួន ក៏ត្រូវបានអនុម័តគាំទ្រដោយលើកដៃ​ដោយ​តំណាងរាស្រ្តទាំង៦៦រូប ដែលមានវត្តមានក្នុងរដ្ឋសភា។ ឯតំណាងនៃក្រសួងនីមួយៗវិញ ក៏បានត្រឹមតែឡើងអាន​បង្ហាញ​នូវអ្វីដែលបានគិតថាជាភាពចាំបាច់ នឹងសារៈសំខាន់ក្នុងការជម្រុញឲ្យមានការអនុម័ត ជាកិច្ចការប្រញាប់ ប៉ុណ្ណោះ​ដោយ​មិនបានបង្ហាញពីផលប៉ះនានានោះទេ។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងឧស្សាហកម្មនិងសិប្បកម្មដែលរដ្ឋាភិបាលបញ្ជូនមករដ្ឋសភា កាលពីថ្ងៃទី៤ ខែវិច្ឋិការ ឆ្នាំ២០១៣ មានចំនួន ប្រាំពីរមាត្រា។ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត​ក្រសួងរ៉ែ និង​ថាមពល​ដែលរដ្ឋាភិបាលបញ្ជូន មករដ្ឋសភាកាលពីថ្ងៃទី៤ ខែវិច្ឋិការ ឆ្នាំ២០១៣ មានចំនួនមានចំនួនប្រាំបីមាត្រា។ សេចក្តីព្រាង​ច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ ដែលរដ្ឋាភិបាលបញ្ជូនមករដ្ឋសភា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ មានចំនួនប្រាំមួយមាត្រា។ សេចក្រីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤ ដែលរដ្ឋាភិបាលបញ្ជូន​មក​រដ្ឋសភា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ មានប្រាំជំពូក និង១៤មាត្រា។

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...