សម្ភាសយ៉ែម ប៉ុញ្ញឫទ្ធិ ៖ សម រង្សី នៅឈរ​ឈ្មោះ​ជា​នាយក​រដ្ឋ​មន្រ្តី

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ត្រូវបាន គ.ជ.ប រុញលិខិតបញ្ជាក់ របស់បេក្ខជនចំនួនម្ភៃពីរនាក់ ឲ្យធ្វើការផ្លាស់ប្តូរ និងកែតម្រូវសារថ្មី។ ការបង្វិលឲ្យកែប្រែឡើងវិញ កាលពីថ្ងៃទី១៣ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃការទទួលចុះឈ្មោះគណបក្សនយោបាយ ក្នុងការចូលរួមការបោះឆ្នោតអណត្តិទីប្រាំ ដោយសារតែលិខិតទាំងនោះ ខ្លះសរសេរមិនបានច្បាស់ ខុសឈ្មោះ ខុសថ្ងៃខែឆ្នាំជាដើម។ ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ ជួបសម្ភាសតាមទូរសព្ទ័ជាមួយលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ជុំវិញការបញ្ជូនលិខិតនោះ ពី គ.ជ.ប និងកិច្ចដំណើរការមួយចំនួន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ ត្រូវបាន គ.ជ.ប រុញលិខិតបញ្ជាក់ របស់បេក្ខជនចំនួនម្ភៃពីរនាក់ ឲ្យធ្វើការផ្លាស់ប្តូរ និងកែ​តម្រូវសារថ្មី។ ការបង្វិលឲ្យកែប្រែឡើងវិញ កាលពីថ្ងៃទី១៣ ខែឧសភា ដែលជាថ្ងៃចុងក្រោយនៃការទទួលចុះឈ្មោះ គណបក្សនយោបាយ ក្នុងការចូលរួមការបោះឆ្នោតអណត្តិទីប្រាំ ដោយសារតែលិខិតទាំងនោះ ខ្លះសរសេរមិនបានច្បាស់ ខុសឈ្មោះ ខុសថ្ងៃខែឆ្នាំជាដើម។


គណបក្សសង្គ្រោះជាតិ បើកការប្រជុំសមាជិករបស់ខ្លួន នៅតាមខេត្ត។

ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូ ជួបសម្ភាសតាមទូរសព្ទ័ជាមួយលោក យ៉ែម ប៉ុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ជុំវិញការបញ្ជូនលិខិតនោះ ពី គ.ជ.ប និងកិច្ចដំណើរការមួយចំនួនដូចខាងក្រោម៖

មនោរម្យព័ងអាំងហ្វូ៖ កាលពីថ្ងៃទី១៣ ឧសភា នេះ គ.ជ.ប បានឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការកែតម្រូវលើលិខិត​បញ្ជាក់របស់បេក្ខជន។ តើលោកអាចបញ្ជាក់ ពីចំណុចដែលត្រូវកែតម្រូវទាំងនោះបានទេ?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ គ.ជ.បសុំឲ្យមានការកែតម្រូវខ្លះ ដោយសារលិខិតឃុំ សង្កាត់ បញ្ជាក់លើបេក្ខជនសរសេរមិនសូវច្បាស់។

មនោរម្យព័ងអាំងហ្វូ៖ លោកគិតថា ការបញ្ជូនឲ្យកែតម្រូវលើលិខិតបញ្ជាក់ និងសេចក្តីប្រកាសរបស់បេក្ខជន ជាកិច្ចការ​មួយស្របនឹងច្បាប់ ឬមានលក្ខណៈផ្សេងពីនេះ?។ តើបេក្ខជនដែលត្រូវកែសម្រួលនោះ មានចំនួនប៉ុន្មាននាក់?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ លិខិតទាំងនោះ ពិតជាខុសដូច គ.ជ.ប បានលើកឡើងមែន។ ហើយនេះ ក៏ជាការកែតម្រូវទៅតាមនីតិវិធី ដែលយើងត្រូវនាំគ្នាគោរពច្បាប់ដែរ។ លិខិតបញ្ជាក់ និងសេចក្តីប្រកាសរបស់បេក្ខជន ដែលត្រូវធ្វើការកែរសម្រួលនោះ មានចំនួនម្ភៃពីរនាក់។

មនោរម្យព័ងអាំងហ្វូ៖ រយៈពេលដែលគ.ជ.ប ទុកសម្រាប់ការកែសម្រួលលើ លិខិតបញ្ជាក់ និងសេចក្តីប្រកាសរបស់​បេក្ខជនតែប្រាំថ្ងៃប៉ុណ្ណោះ។ ឥឡួវនៅសល់ពេលពីរថ្ងៃទៀត តាមគម្រោង តើគណបក្សលោកនឹងយកលិខិតទាំងនោះ ទៅដាក់នៅគ.ជ.ប ថ្ងៃណាដែរ?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ លិខិតបញ្ជាក់ និងសេចក្តីប្រកាសរបស់បេក្ខជនបានប្រមូលរួចរាល់ហើយ។ គណបក្ស នឹងបញ្ជួនទៅ​គ.ជ.ប ប្រហែលជាម៉ោងជិតដប់នៅព្រឹកនេះតែម្តង។

មនោរម្យព័ងអាំងហ្វូ៖ តើលោកអាចបញ្ជាក់បានទេថា បេក្ខជនដែលត្រូវឈរឈ្មោះមានប៉ុន្មានមណ្ឌល? ហើយ​បេក្ខជន​ពេញសិទ្ធិមានប៉ុន្មាននាក់? បេក្ខជនបម្រុងមានប៉ុន្មាននាក់? ស្រ្តីប៉ុនន្មាននាក់? និងយុវជនប៉ុន្មាននាក់?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ បេក្ខជនដែលត្រូវឈរឈ្មោះ មានម្ភៃបួនមណ្ឌល។ ក្នុងនោះមានបេក្ខជនពេញសិទ្ធិចំនួន ១២៣នាក់ បេក្ខជនបម្រុងមាន ១៤១នាក់។ សរុប ២៦៤នាក់ មានស្រ្តី ៣១នាក់ និងយុវជន (យុវជននិងយុវនារី) ចំនួន ៤៥នាក់។

មនោរម្យព័ងអាំងហ្វូ៖ លោកសង្ឃឹមថា រាល់ការកែតម្រូវនេះ នឹងបានទទួលយកដោយ គ.ជ.ប និងមិនមានការរុញឲ្យមាន​ការកែតម្រូវ សារជាថ្មីទៀតនោះ?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ បាទ! យើងបានធ្វើការកែតម្រូវ ទៅតាមអ្វីដែល គ.ជ.ប ស្នើសុំមក។ ដូច្នេះគ.ជ.ប យកទៅពិនិត្យ លើចំនួន​បេក្ខជនទាំងម្ភៃពីររូបនេះ គ្មានអ្វីជាបញ្ហាទៀតទេ។

មនោរម្យព័ងអាំងហ្វូ៖ ក្នុងបញ្ជីឈ្មោះ ដែលបានដាក់ទៅគ.ជ.ប តើមិនមានឈ្មោះលោកសម រង្សីទេ មានន័យថាលោក នឹងមិនមែនជាបេក្ខជន​តំណាងរាស្រ្ត​ នៅខេត្តណាមួយទេឬ?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ ក្នុងបញ្ជីឈ្មោះបានដាក់ទៅគ.ជ.ប នោះ មិនបានដាក់ឈ្មោះលោក សម រង្សីទេ ដោយសារតែរកលិខិត បញ្ជាក់ ពីសាលាឃុំ សង្កាត់មិនបាន ក៏ប៉ុន្តែលោកនៅជាបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សសង្គ្រោះជាតិដដែល។

មនោរម្យព័ងអាំងហ្វូ៖ ចំពោះគម្រោងធ្វើមហាបាតុកម្មជាលើកទីពីរ របស់គណបក្សសង្គ្រោះជាតិ តើនឹងគ្រោង​ធ្វើនៅ​ថ្ងៃ​ណា មានអ្នកចូលរួមប៉ុន្មាននាក់ និងក្នុងគោលបំណងអ្វី?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ បាទ! គម្រោងធ្វើមហាបាតុកម្មអហិង្សា ជាលើកទីពីរនេះ នឹងធ្វើនៅថ្ងៃទី២០ ឧសភា ខាងមុខនេះវេលា​ម៉ោងប្រាំពីរព្រឹក នៅទីលានប្រជាធិបតេយ្យ។ អ្នកចូលរួមយ៉ាងតិច ប្រាំពាន់នាក់។ គោលបំណងសំខាន់ ឲ្យ គ.ជ.ប គោរព​ទៅតាមអនុសាសន៍របស់អង្គការជាតិ និងអន្តរជាតិ ពិនិត្យលើបញ្ជីឈ្មោះ ដែលមានបញ្ហាដូចជាមានឈ្មោះខ្មោច ឈ្មោះ​ស្ទួន និងបាត់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតជាដើម។ និងសុំឲ្យមានការរៀបចំ នូវបញ្ជីឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវ តម្លាភាព ច្បាស់លាស់ ដែលជាបញ្ជីមួយអាចនឹងយកធ្វើជាមួលដ្ឋាន សម្រាប់អណត្តិបោះឆ្នោតឆ្នាំ២០១៣ ខាងមុខ។ នឹង​ក៏សុំឲ្យមានការវិលត្រឡប់ របស់អ្នកនយោបាយនៃបក្សប្រឆាំង លោក សម រង្សី បានចូលមកស្រុកខ្មែរវិញ មុនថ្ងៃបោះ​ឆ្នោតខាងមុខ ដោយឥតលក្ខខ័ណ្ឌឡើយ។

មនោរម្យព័ងអាំងហ្វូ៖ ជាលទ្ធផល បាតុកម្មអហិង្សារបស់បក្សប្រឆាំងលើកទីមួយ ត្រូវបានបដិសេធន៍ចោលដោយ គ.ជ.ប។ សារជាថ្មីនេះ លោករំពឹងថា តើអ្នកណាអាចជម្រុញ ដល់គ.ជ.ប ឲ្យមានការផ្លាស់ប្តូរបាន បើជានិច្ចកាល គ.ជ.ប តែងសំអាងថា អ្វីដែលខ្លួនបានធ្វើ និងត្រូវធ្វើនោះ ជារឿងត្រូវច្បាប់ទាំងអស់?

យ៉ែម ប៉ុញ្ញឫទ្ធិ៖ ជាលើកទីពីរនេះ មិនមានការដាក់ញត្តិទៅគ.ជ.ប ទៀតទេ។ យើងនឹងដាក់ទៅ អង្គការសហប្រជាជាតិ ដាក់ទៅសហគមអ៊ឺរ៉ុប ដើម្បីបានជ្រាបពីដំណើរការបោះឆ្នោតនៅកម្ពុជា។ បើលទ្ធផលនៃការបោះឆ្នោតនេះ គណបក្ស កាន់អំណាចនៅបន្តរអណត្តិរបស់ខ្លួនទៀត នោះបក្សប្រឆាំងនឹងមិនឈរនៅស្ងៀមឲ្យជាតិខ្មែរស្លាប់ទេ។ ការបោះឆ្នោត​មួយត្រូវមានភាពស្មើគ្នា ឯការគ្រប់គ្រងការបោះឆ្នោតទាល់តែសហគមជាតិ និងអន្តរជាតិ គេទទួលស្គាល់ផងដែរ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...