ពេជ្រ សោភា មិនខ្វល់នឹងការរិះគន់ ថាចម្លង«Style»តាមតារាផ្សេង
តារាចម្រៀង ពេជ្រ សោភា របស់ផលិតកម្មហង្សមាស បានស្លៀកសំលៀកបំពាក់មួយឈុត ដូចគ្នាទៅនឹងតារាចម្រៀងកូរ៉េ នាង ស៊ីអ៊ិល (CL) ក្នុងក្រុម 2NE1។ រូបថតរបស់ ពេជ្រ សោភា និងនាង CL ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក កាត់មកដាក់ទន្ទឹមគ្នា ហើយចែកចាយគ្នា ដោយនាំគ្នាដាក់ពិន្ទុថាតើមួយណាស្អាតជាង?
ចំពោះការយកស្តាយ (Style) ស្លៀកពាក់ តាមតារាកូរ៉េដ៏ល្បីឈ្មោះនោះ ពេជ្រ សោភា ក៏ត្រូវទទួលរងការរិះគន់ ពីទស្សនិកជនមកវិញផងដែរ។ កន្លងមក មិនមែនតែតារាចម្រៀង របស់ផលិតកម្មហង្សមាសតែម្នាក់នេះទេ ដែលតែងតែចម្លងស្តាយស្លៀកពាក់ ឬម៉ូតសក់តាមតារាបរទេស តែតារាខ្មែរមួយចំនួនទៀត ក៏ធ្លាប់រងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជន និងប្រិយមិត្តអ្នកស្រឡាញ់សិល្បៈផងដែរ។
ស្រង់សម្តី ដោយគេហទំព័រក្នុងស្រុកមួយ កញ្ញាពេជ្រ សោភា [...]