កំណើនគ្រោះថ្នាក់ចរាចរណ៍៖ កុំថាតែអ្នកស្រវឺងសុរា សូម្បីអ្នកញៀនថ្នាំ
ជាការពិតហើយ ដែលមានការលើកឡើង ថាមានជនរងគ្រោះជាច្រើនជួបគ្រោះថ្នាក់ កំឡុងពេលស្រវឹងសុរា។ ប៉ុន្តែស្ថានភាពស្រដៀងគ្នានេះ ក៏ត្រូវបានជួបច្រើនដូចគ្នា ចំពោះជនដែលប្រើប្រាស់ថ្នាំញៀន ឬកញ្ឆា ហើយមកកាន់ចង្កូតរថយន្ដនោះដែរ។
ការសិក្សាជាច្រើន បានបង្ហាញថា នៅពេលអ្នកស្រវឹងគ្រឿងញៀនស្រវឹង ស្ថានភាពនឹងក្លាយជាបែបនេះ។ (រូបថត ឯកសារ)
សុខភាព - អ្នកស្រាវជ្រាវមួយចំនួន បានស្តង់ស្ថិតិតាមទូរស័ព្ទ លើនិស្សិតមហាវិទ្យាល័យ នៅសហរដ្ឋអាមេរិក ចំនួន ៣១៥នាក់ ក្នុងនោះបុរសមានចំនួន ច្រើនជាង៤៤ភាគរយ បាននិយាយថា ពួកគេមានជក់កញ្ឆាក្នុងម៉ាត់ នៅពេលពួកគេបើកបរ។ និស្សិត ១២ភាគរយទៀត និយាយថា ពួកគេបានបើកបរ បន្ទាប់ពីផឹកស្រា។ សម្រាប់និស្សិតស្រីវិញ ការបើកបរ [...]