បក្សសង្រ្គោះជាតិ៖ ស្វាគមន៍ការចុះចូល របស់អ្នកគាំទ្របក្សប្រជាជន
គណបក្សសង្រ្គោះជាតិបានអះអាងថា គណបក្សខ្លួនស្វាគមន៍ចំពោះសកម្មជន ឬអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានបំណងចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។ តែការថ្លែងសារនយោបាយ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានមន្រ្តីគណបក្សប្រជាជនកម្ពុជា ចាត់ទុកថាមិនអាចទៅរួច ហើយវាគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ។

លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)
នយោបាយ - «អ្វីដែលសំខាន់នាំឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស គឺសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជូនគណបក្សសង្រ្គោះជាតិ»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅចំពោះមុខអ្នកគាំទ្រ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៤ [...]



