Posts in ‘កម្ពុជា’ Category

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ភាពអន្ទះសារ និងខ្លាចមានការផ្លាស់ប្តូរ ដោយប្រកាណាមួយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ បន្ទាប់ពីបញ្ចប់ជំនួប នាវិមានរដ្ឋសភា ក៏បានប្រកាសភ្លាមៗថា នឹងមានសភា​ពេញអង្គ នាព្រឹកស្អែកថ្ងៃទី៩ ខែមេសា ក្នុងការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត លើប្រធាន និងអនុប្រអាន គ.ជ.ប ថ្មី ដោយ​មិនរង់ចាំ ដល់ថ្ងៃទី១៣ ខែមេសាខាងមុខនេះឡើយ។

នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៩ ខែមេសា រដ្ឋសភាក៏បានបើក សម័យប្រជុំពេញអង្គ ដូចការសន្យា។ សម្រាប់បេក្ខភាព និង​បេក្ខជន ដែលឈរឈ្មោះ ជាសមាជិក គ.ជ.ប ទាំង៩រូបនោះ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក ស៊ិក ប៊ុនហុក ក៏​ត្រូវ​បានគណបក្សប្រជាជនកម្ពុជាសម្រេច ឲ្យឈរឈ្មោះ ជាប្រធាន គ.ជ.ប តាមលិខិតរបស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃ​ទី៨ ខែមេសាម្សិលម៉ិញ ដោយគ្មានការតវ៉ា ពីគណបក្សសង្គ្រោះជាតិឡើយ។

សម្រាប់បេក្ខភាព ជាអនុប្រធាន គ.ជ.ប ថ្មី [...]

កឹម សុខា ថា​ព្រះ​រាជ​អាជ្ញា នាំ​លោក​រៀន​អក្ខរកម្ម ជាង​៧​ម៉ោង​នៅ​តុលាការ

កឹម សុខា ថា​ព្រះ​រាជ​អាជ្ញា នាំ​លោក​រៀន​អក្ខរកម្ម ជាង​៧​ម៉ោង​នៅ​តុលាការ

ការបញ្ចប់ទៅ នៃការសាកសួររបស់តំណាងអយ្យការ បានបន្សល់ទុក នូវនិតិវិធីសួរនាំ ដ៏ចម្លែក សម្រាប់លោក កឹម សុខា កាលពីថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ ក្នុងការចូលខ្លួនរបស់លោក ទៅកាន់តុលាការ តាមការណាត់ក្នុងដីកាកោះមួយ។ លោកមិនបានដឹងថា ព្រះរាជអាជ្ញា របស់សាលាដំបូង រាជធានីភ្នំពេញ ចង់ដឹងពីរឿងអ្វី ចង់បានរឿងអ្វី និងចង់ឲ្យ​និយាយ​រឿងអ្វី ឲ្យពិតប្រាកដនោះទេ។ នេះបើតាមការអះអាង របស់លោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភា បន្ទាប់ចាក​ចេញ​ពី​តុលាការ (បន្ទប់សាកសួរ)។

លោក កឹម សុខា បានលើកឡើងថា ស្ថាប័នតុលាការជាស្ថាប័នមួយ ស្វែងរក និងផ្តល់យុត្តិធម៌ ជាមួយនឹងការស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរកភស្តុតាងនានា «ពាក់ព័ន្ធ»រឿងក្តី ។ លោកថា តុលាការមិនមែនជាកន្លែង ដែលត្រូវធ្វើការបកស្រាយ ឬពន្យល់ពាក្យ«ពិបាក» ជាភាសារខ្មែរនោះឡើយ។ តែផ្ទុយទៅវិញ នៅក្នុងរយៈពេល ស្ទើរពេញមួយថ្ងៃ អត់បាយ​ក្រហាយ​ទឹក ទាំងព្រះរាជអាជ្ញា ទាំងលោក កឹម សុខា មិនបានចាកចេញទៅណាទេ [...]

ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់​ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹង​ដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅពីក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍​ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយ​វីដេអូ​មួយ​ថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ [...]

បែក​ធ្លាយ​ថា​ស្ត្រី​សមាជិក គ.ជ.ប ថ្មី ជា​ប្អូន​ស្រី សម រង្ស៊ី?

បែក​ធ្លាយ​ថា​ស្ត្រី​សមាជិក គ.ជ.ប ថ្មី ជា​ប្អូន​ស្រី សម រង្ស៊ី?

បន្ទាប់ពីបំណង ក្នុងការបញ្ចូលកូនស្រី របស់លោក កឹម សុខា គឺកញ្ញា កឹម មនោរវិទ្យា ទៅក្នុងសមាសភាព នៃសមាជិក​គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានអាក់ខាននោះមក ប្រភពមួយ ដែលស្និតនឹង​គណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹង ក្នុងថ្ងៃនេះថា សមាជិកជាស្ត្រីមួយរូប ក្នុងចំណោមសមាជិកទាំងបួន មកពី​គណបក្ស​ប្រឆាំង មានជាប់សាច់ឈាម ជាមួយប្រធានគណបក្ស។

សមាជិកជាស្ត្រីម្នាក់នេះ អាចនឹងធ្វើឲ្យ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើសកម្មភាពតស៊ូមតិ សុំឲ្យមានវត្តមានស្ត្រី នៅក្នុង គ.ជ.ប នោះ ទំនងជាបានសប្បាយចិត្ត នឹងឃើញវត្តមានអ្នកស្រី តែ ម៉ានីរ៉ុង នៅក្នុងសមាសភាពទាំងបួននាក់ ដែលតំណាងឲ្យគណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា ដែលខុសពីសមាសភាព ទាំងបួននាក់ផ្សេងទៀត មកពី​គណបក្ស​កាន់អំណាច។ នេះបើគេយោង ទៅលើលិខិត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី៥ ចុះថ្ងៃ​ទី០៧ ខែមេសាម្សិលម៉ិញ និងលិខិតរបស់លោក សម រង្ស៊ី [...]

សមាជិក​ទាំង៩ របស់ គ.ជ.ប ថ្មី ​ត្រូវ​បាន​បក្ស​ទាំង​ពីរ​សម្រេច​ជា​ផ្លូវ​ការ

សមាជិក​ទាំង៩ របស់ គ.ជ.ប ថ្មី ​ត្រូវ​បាន​បក្ស​ទាំង​ពីរ​សម្រេច​ជា​ផ្លូវ​ការ

ជាមួយនឹងការសម្រេចទទួលស្គាល់ លើសមាជិក គ.ជ.ប ថ្មីនេះ គណបក្សប្រជាជនកម្ពុជា បានកំណត់បេក្ខភាពម្នាក់ ក្នុង​ចំណោមបេក្ខភាព ទាំងបួនរូប ដែលខ្លួនគាំទ្រ មានម្នាក់ អាចជាបេក្ខភាព ប្រធាន គ.ជ.ប ថ្មី ដែលមកពីគណបក្ស​ប្រជាជន​កម្ពុជា។ ឯបេក្ខភាព មកពីខាងសង្គមស៊ីវិល លោក ហង្ស ពុទ្ធា ដែលគណបក្សទាំងពីរ បានឯកភាពគ្នានោះ មិន​បាន​បញ្ជាក់​ថា ជាប្រធានឡើយ។

តាមលិខិតផ្លូវការមួយ របស់គណបក្សប្រជាជនកម្ពុជា ដែលចុះហត្ថលេខា ដោយលោក ហ៊ុន សែន ជំនួសមុខ​ឲ្យ​គណអចិន្ត្រិយ៍ (អនុប្រធានគណបក្ស) និងជានាយករដ្ឋមន្រ្តីកម្ពុជា បានគាំទ្រ ទៅលើបេក្ខភាពចំនួន៤រូប របស់​គណបក្ស​ខ្លួន ឲ្យធ្វើជាសមាជិក គ.ជ.ប ថ្មីនោះ ពីក្នុងចំណោមបេក្ខជន ទាំង២៤រូប ដែលបានដាក់ពាក្យ និងជាប់ជាផ្លូវការ ដែល​សម្រេច​ដោយរដ្ឋសភា កាលពីថ្ងៃទី៧ ខែមេសា ម្សិលម៉ិញនេះ។ លោកនាយករដ្ឋមន្រ្តី បានសម្រេចជ្រើសរើសលោក ស៊ិក ប៊ុនហុក ដែលបានសរសេរក្នុងលិខិតនោះថា ជាប្រធាន ឯលោក មាន សទិ - លោក ឌុច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...