ចង់ថតរូបជាមួយឧបនាយករដ្ឋមន្ត្រី ស្រាប់តែ... ជ្រុះខោ!
តើជាការធ្លាក់ខោ ដោយចៃដន្យ ឬជាការត្រៀមបំរុងទុក ដើម្បីឲ្យអ្នកផង បានឃើញ ហើយផ្ទុះសំណើច? ឬក៏ការរបូតខោនេះ ចង់បង្កឲ្យរូបភាពអាក្រក់ ដល់អ្នកនយោបាយនោះ ឲ្យធ្លាក់ទៅតាមខោ របស់ខ្លួនដែរ? ពិបាកឆ្លើយណាស់! ប៉ុន្តែរូបភាព នៃការរបូតខោ បានអណ្ដែត ពាសពេញបណ្ដាញសង្គមហើយ ក្នុងពេលនេះ។
នៅក្នុងកាយវិការភ្លាមៗ យុវជនម្នាក់នេះ ចង់ថតរូបជាមួយ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក និក ក្លេជ (Nick Clegg) ដោយប្រើទូរស័ព្ទដៃរបស់ខ្លួន។ ប៉ុន្តែនៅពេលដែលយុវជន បានឈានជំហាន ទៅបង្អាក់ដំណើរលោក ក្លេជ ហើយក៏ត្រូវបានលោកទទួល ដើម្បីថតរូបជាមួយលោកដែរនោះ ស្រាប់តែខោរបស់យុវជន បានរបូតធ្លាក់ ដល់ត្រឹមជង្គង់។
តើត្រូវបន្តថតរូបទៀត ឬត្រូវងាកមកលើកខោសិន? ជម្រើសទីពីរ មានភាពប្រសើរជាង ហើយលោក និក ក្លេជ ក៏បានទុកឲ្យយុវជនធ្វើកិច្ចការនេះ ដោយស្រួលដែរ។ នៅក្នុងបណ្ដាញសង្គមទ្វីសធើ លោកឧបនាយករដ្ឋមន្ត្រី បានយកហេតុការណ៍នេះ មកសរសេរ [...]