Posts in ‘ជុំវិញជីវិត’ Category

កីឡាការិនី​​ជំទង់ កាហ្សាស្ដង់ ស្អាត​ពេក ឡើង​ល្បី​ពេញ​តៃវ៉ាន់ (pic)

កីឡាការិនី​​ជំទង់ កាហ្សាស្ដង់ ស្អាត​ពេក ឡើង​ល្បី​ពេញ​តៃវ៉ាន់ (pic)

កីឡាការិនីវ័យជំទង់មួយរូប ជាតិកាហ្សាស្ដង់ ជំនាញខាងបាល់ទះ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា (Sabina Altynbekova) ទំនងជាទទួលភាពជោគជ័យ យ៉ាងសម្បើមមួយ​ដែលធ្លាប់មាន ពីមុនមក។ ប៉ុន្តែមិនមែនដោយសារ មកពីនាងពូកែលេងបាល់ទះនោះទេ ... ជោគជ័យបណ្ដាលមកពី «រូបសម្ផស្ស»របស់នាង។


កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា អង្គុយនៅលើទីលានប្រកួត។

សម្ផស្ស - ក្នុងវ័យ១៧ឆ្នាំ កញ្ញា សាប៊ីណា អាទីនប៊ែកូវ៉ា ទំនងជាធ្វើឲ្យអ្នកដែលចូលចិត្តបាល់ទះ ពេញចិត្ត​ពេញថ្លើម​ខ្លាំងណាស់។ នៅមុនការប្រកួត ក្នុងរដ្ឋធានីតៃប៉ិ នៃប្រទេសតៃវ៉ាន់ សម្រាប់ការដណ្ដើមជើងឯក ខាងបាល់ទះផ្នែក​អាយុក្រោម១៩ឆ្នាំ នាង សាប៊ីណា ជានារីធម្មតាដូចកីឡាការិនីដទៃទៀតដែរ។ ប៉ុន្តែបន្ទាប់ពីនាងបានចូលប្រកួត [...]

និស្សិត​ស្រី​ម្នាក់​បង្ហោះ​រូប​«ក្តៅ​សាច់»​ជា​មួយ​សង្សា បាន​ល្បី​ដូច​បំណង!

និស្សិត​ស្រី​ម្នាក់​បង្ហោះ​រូប​«ក្តៅ​សាច់»​ជា​មួយ​សង្សា បាន​ល្បី​ដូច​បំណង!

និស្សិតស្រីម្នាក់ ទំនងជាចង់ល្បីខ្លាំងណាស់ហើយមើលទៅ ទើបបានយករូបភាពក្តៅសាច់ ថតគ្មាន​សំលៀក​បំពាក់​នៅក្នុងបន្ទប់ មកផ្សព្វផ្សាយក្នុងបណ្ដាញសង្គម បង្កឲ្យមានប្រតិកម្មផុលផុស។


រូបភាពពិសេស ជាមួយនឹងចំណងជើងថា៖ «រូបឈុតឆាកក្ដៅសាច់ជាមួយ Huny nob»។ (រូបថតហ្វេសប៊ុក)

សីលធម៌ - វាជារឿងមួយគួរហួសចិត្តនៅពេល និស្សិតស្រីម្នាក់ បានបង្ហោះរូបថតស្រើបស្រាល (ថតស្រាត) របស់​ខ្លួន​ជាមួយគូស្នេហ៍ក្នុងបន្ទប់ យកទៅផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឱ្យប៉ះពាល់​យ៉ាង​ខ្លាំងដ៏​ប្រពៃណី​របស់ខ្មែរ។

ព្រមជាមួយការរិះគន់យ៉ាងខ្លាំក្លា ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក រូបថតគ្មានសំលៀកបំពាក់​របស់​និស្សិតរូបនេះ ត្រូវបាន [...]

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ទទួល​ទាន​ទឹក ពី​៦​ដល់​១០​កែវ ក្នុង​មួយ​ថ្ងៃ ជួយ​សុខភាព

ឯកសារស្រាវជ្រាវមួយ បានផ្សាយឲ្យដឹងថា ការទទួលទឹកឲ្យបានពី៦ ទៅដល់១០កែវ ក្នុងមួយថ្ងៃ នឹងជួយដល់​សុខភាព របស់មនុស្សក្នុងជីវិតប្រចាំថ្ងៃ។ សូមតាមដានអត្ថបទ ស្ដីពីអំពីផលប្រយោជន៍នៃការទទួលទានទឹក និង​សារធាតុរាវមួយចំនួន ដូចខាងក្រោម។


រូបកែវដាក់ទឹក ជាមួយនឹងទឹកកក។ (រូបថតឯកសារ)

សុខភាព - ទឹកគឺជាវត្ថុរាវមួយ ដ៍មានសារៈសំខាន់ ដែលមនុស្សម្នាក់ៗត្រូវការមិនអាចខ្វះបាន ដើម្បីទ្រទ្រង់​សុខភាព​ប្រចាំថ្ងៃ។ តម្រូវការប្រចាំថ្ងៃរបស់មនុស្ស ក្នុងការប្រើប្រាស់ទឹក ដោយខានមិនបាននោះ មានដូចជា សំរាប់ញ៉ាំ សំរាប់​ងូត។ល។ ពោល ប្រសិនបើមនុស្សគ្មានទឹកប្រើប្រាស់ មនុស្សនឹងមិនអាចរស់នៅបានឡើយ។

ការទទួលទានទឹក បានឲ្យបានសមល្មមជាការសំខាន់ [...]

ផៃ ស៊ីផាន កូន​កម្លោះ​រៀប​ចូល​រោង​ដ៏​ទាក់​ទាញ នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ផៃ ស៊ីផាន កូន​កម្លោះ​រៀប​ចូល​រោង​ដ៏​ទាក់​ទាញ នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ

ជីវិត- រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យសម្បូរវោហារ ដ៏ឆ្នើមមួយរូបរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នឹងក្លាយជាកូនកម្លោះក្នុងពេលឆាប់នេះ ដែលលោកនឹងចូលរោងការជាមួយកូនក្រមុំដ៏ស្រស់ស្អាត នៅថ្ងៃ​សៅរ៍​ទី​២៦ កក្កដា ចុងសប្តាហ៍នេះ នៅភោជនីយដ្ឋានពិភពថ្មី អគារ D ។ លោក រស់ ចន្ត្រាបុត្រ ជាទេសរដ្ឋមន្ត្រី និង​ភរិយា គឺជាមេបារបស់លោក។

អនាគតភរិយា របស់លោក ផៃ ស៊ីផាន គឺកញ្ញា ង៉ែត ពត ត្រូវបានគេដឹងថា គឺបុគ្គលិកនៅធនាគារ ហើយកញ្ញាជា​កូនស្រីរបស់គ្រួសារសាមញ្ញ មិនមែនជាគ្រួសាររបស់អ្នកធំមានអំណាចណានោះឡើយ។

លិខិតអញ្ជើញ ដែលមានឈ្មោះកូនកម្លោះឈ្មោះ ផៃ ស៊ីផាន និងកូនក្រមុំឈ្មោះង៉ែត ពត ដែលត្រូវបានគេបង្ហោះ​ក្នុងទំព័រហ្វេសប៊ុក កំពុងបានក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង របស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ ចាប់​អារម្មណ៍ដោយសារតែ គេសង្កេតឃើញថា [...]

ខ្វាក់​ព្រោះ​ទុក​កែវ Contact lens នៅ​ជាប់​ភ្នែក ៦ខែ មិន​ដោះចេញ

ខ្វាក់​ព្រោះ​ទុក​កែវ Contact lens នៅ​ជាប់​ភ្នែក ៦ខែ មិន​ដោះចេញ

និស្សិតស្រីជាតិតៃវ៉ាន់មួយរូប បានខ្វាក់ភ្នែក បន្ទាប់ពីបានទុកកែវដាក់ភ្នែក ខនថេកឡេន (Contact lens) នៅក្នុង​ភ្នែក អស់រយៈពេល៦ខែ។ ទុកកែវភ្នែក នៅជាប់នឹងភ្នែកជាប្រចាំបែបនេះ បានបង្កឲ្យមានសត្វកណ្ដៀរមួយប្រភេទ ហើយ​បានស៊ីកែវភ្នែករបស់នាង អស់មួយផ្នែក។


ដាក់កែវ ខនថេកឡេន ទៅក្នុងភ្នែក។ (រូបថតឯកសារ)

សុខភាព - មិនមែនព្រោះតែឃើញស្អាត និងចង់ឲ្យល្អ គេត្រូវធ្វើអ្វី ទៅតាមចំណង់ចំណូលចិត្ត ស្រេចតែខ្លួនឯងគិត​ឃើញ​នោះទេ។ ព្រោះជាលទ្ធផលចុងបញ្ចប់ នឹងអាចធ្វើឲ្យស្ដាយក្រោយអស់មួយជីវិត។ នេះជាករណីរបស់​និស្សិត​ស្រី​ជាតិតៃវ៉ាន់មួយរូប ដែលបានរក្សាកែវ ខនថេកឡេន ដាក់ជាប់នៅក្នុងភ្នែក រយៈពេល៦ខែ ហើយបានធ្វើឲ្យនាង​ខ្វាក់ភ្នែក នៅថ្ងៃនេះមើលអ្វីទៀតលែងឃើញ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...