Posts in ‘ជុំវិញជីវិត’ Category

«ជីវិត​កើត​មក... គ្មាន​កោះ​គ្មាន​ត្រើយ»

«ជីវិត​កើត​មក... គ្មាន​កោះ​គ្មាន​ត្រើយ»

នារសៀលថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ ផ្ទៃមេឃកំពុងស្រទុំ រកកល់ចង់ភ្លៀង នៅតាមផ្លូវ គេឃើញមានមនុស្សម្នាកកកុញ កំពុងរួតរះធ្វើដំណើរ ទៅតាមគោលដៅរៀងៗខ្លូន។ ខ្លះបារម្ភពីសុខទុក្ខកូន ខំទៅយកកូនពីសាលា ឱ្យបានមុនភ្លៀង ព្រោះមេឃស្រទុំ អ្នកខ្លះទៀត កំពុងជិះម៉ូតូជាមួយកូនតូច ព្យាយាម​បាំងបិទ ដោយខ្លាចភ្លៀងទទឹកកូន។ ក្រសោបបីក្រកងកូន ទាំងក្តីបារម្ភខ្លាចកូនរងារ ព្រោះមេឃទំនង ជាភ្លៀង​ខ្លាំង។

តែផ្ទុយមកវិញ បើក្រឡេកមកមើល កុមារាទាំងពីរនាក់នេះវិញ គ្មានកោះគ្មានត្រើយ ឈររេរាទាំង​មុខ​ស្រពោន ព្រោះឃ្លានចំណី ក្រឡេកមើលទៅរទះសម្រាម ទាំងអារម្មណ៍ក្តុកក្តួល នៅពេលគេអួសយកមកដាក់ចោល នៅ​ក្បែរ​របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នៅតាមដងវិថីម៉ៅសេទុង កណ្ដាលរាជធានីភ្នំពេញ។

កុមារាជាបង បានស្ទុះគ្មានបង្អង់ ឡើងលើរទះ ដើម្បីរើសអាហារណា នៅសេសសល់យកមកបរិភោគ រួច​រំលែក​ឱ្យប្អូនប្រុស។ ទឹកមុខរបស់កុមារទាំងពីរនាក់បងប្អូន [...]

លិង្គ​ងើប​រឹង​៥ថ្ងៃ បន្ទាប់​ពី​លេប Viagra ៣៥គ្រាប់​ដើម្បី​លេង​សើច

លិង្គ​ងើប​រឹង​៥ថ្ងៃ បន្ទាប់​ពី​លេប Viagra ៣៥គ្រាប់​ដើម្បី​លេង​សើច

ជាបទពិសោធន៍ជូរចត់មួយ ដែលចេញពីរឿងមួយ ដែលគ្រាន់តែ ជាការលេងសើចសប្បាយប៉ុណ្ណោះ។ បុរស​ជាតិអង់គ្លេស អាយុ៣៦ឆ្នាំ លោក ដានៀល មេដហ្វ័ដ (Daniel Medforth) បានសម្ដែងការលេងសើច ជា​មួយ​មិត្តភ័ក្ររបស់ខ្លួន នៅក្នុងការជប់លៀងមួយ កាលពីសប្ដាហ៍កន្លងទៅ។ ប៉ុន្តែការលេងសើចនោះ បែរជាបាន​បង្ក ឲ្យមានទុក្ខទោស ដល់ខ្លួនឯងទៅវិញ។ លោក ដានៀល បានលេបថ្នាំ សម្រាប់តម្លើងកម្លាំង រួមភេទដ៏ល្បី ឈ្មោះ Viagra អស់មួយកញ្ចប់ ទាំង៣៥គ្រាប់ នៅក្នុងរយៈពេល តែមួយម៉ោងប៉ុណ្ណោះ។

ប្រសិនជាថ្នាំនេះ ជួយតម្លើងឥទ្ធិពល ដល់ការរួមភេទ សម្រាប់មនុស្សបាក់កម្លាំង ឬមនុស្សបស្ចិមវ័យនោះ តែ​ថ្នាំនេះ ក៏មានឥទ្ធិពល ទៅដល់សុខភាពមនុស្ស ដែលបានប្រើវាជ្រុលហួសហេតុ នោះដែរ។ ជាពិសេស ការ​លេបថ្នាំ ទាំង៣៥គ្រាប់នេះ បានធ្វើឲ្យលោក ដានៀល មានអាការៈចង់ក្អួត ឈឺក្បាលវិលមុខ និងបង្កឲ្យភ្នែក មើល​​ឃើញ​រឿងចម្លែកៗជាច្រើន។ លោក ដានៀល ដែលមានប្រពន្ធមានកូនរួចហើយនេះ បានថ្លែងឲ្យ​ដឹង​ថា៖ [...]

ក្រីក្រ​ពេក សម្រេច​ទុក​កូន រហូត​សម្រាល​នៅ​លើ​រ៉ឺម៉ក​កង់​បី​តាម​ផ្លូវ

ក្រីក្រ​ពេក សម្រេច​ទុក​កូន រហូត​សម្រាល​នៅ​លើ​រ៉ឺម៉ក​កង់​បី​តាម​ផ្លូវ

ហេតុការណ៍ភ្ញាក់ផ្អើល បានកើតឡើង កាលពីវេលាម៉ោង ៤ និង៣០ នាទីទៀបភ្លឺថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២០០៥ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នោះ គឺស្ត្រីម្នាក់ បាន​សម្រាល​បុត្រ នៅលើរ៉ឺម៉កកង់បីមួយ យ៉ាងអណោចអធ័ម។ ទារកតូច ដែលទើបនឹងកើត ត្រូវអ្នកម្តាយប្រាប់ថា ជា​កូនស្រី ហើយនេះជាកូនទីបី សម្រាប់អ្នកស្រី ជាមួយនឹងស្វាមី ដែលជាកម្មករសំណង់ រកព្រឹកខ្វះល្ងាច។ បន្ទាប់​ពីដឹង ពីហេតុការណ៍នេះ អ្នកដំណើរនៅជិតរ៉ឺមកកង់បី បានរូតរះជួយស្រ្តីជាម្តាយ យកទៅសង្គ្រោះភ្លាមៗ នៅ​មណ្ឌល​សុខភាព ទឹកថ្លា។

តាមប្រសាសន៍ របស់អនុប្រធានមណ្ឌលសុខភាពទឹកថ្លា លោក ប៉ាន ជ្រឹង ប្រាប់នៅថ្ងៃទី០៤ ខែកញ្ញានេះថា ស្ត្រីជាម្តាយ និងទារកដែលទើបនឹងកើត បានឆ្លងផុតពីគ្រោះថ្នាក់ហើយ នៅក្នុងពេលនេះ។ លោកថា អ្វីជាបញ្ហា គឺគ្រួសារដែលមាន តែពីរនាក់ប្ដីប្រពន្ធនេះ គ្មានប្រាក់ សម្រាប់បង់ថ្លៃសេវា មើលសុខភាពឡើយ សូម្បីតែសេវា​សម្រាល [...]

«សង់​ផ្ទះ​ប្រក់​ក្បឿង ចេញ​ពី​បាត​ដៃ​ទទេ» អាច​ទៅ​រួច​ឬ​ទេ?

នៅក្នុងសម័យកំព្យូទ័រដ៏ទំនើបនេះ តើគេអាចមានលទ្ធភាពសាងសង់លំនៅដ្ឋាន ជាមួយនឹងតែបាតដៃទទេ បាន​ឬទេ? គ្មានពូថៅ គ្មានកាំបិត... គ្មានអ្វីទាំងអស់ មានតែធម្មជាតិនៅជុំវិញ តើអាចសាងសង់ ជម្រកមួយ​សមរម្យ សម្រាប់ស្នាក់អាស្រ័យបានឬទេ? យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានបង្ហាញថាទោះ​ជាស្ថិត​ក្នុង​ស្ថានភាព​បែបណាក៏ដោយ ក៏មនុស្សនៅតែមានលទ្ធភាព អាចធ្វើការឆ្នៃប្រឌិត បង្កើតជាគេហដ្ឋានមួយ ដើម្បី​បញ្ជៀស​ខ្លួន ពីភាពហាលក្ដៅហាលភ្លៀង និងអាចមានកម្ដៅ ជួយបង្កើតភាពកក់ក្ដៅ នៅពេលធាតុអាកាស ចុះត្រជាក់​នោះទៀត។

នៅកណ្ដាលព្រៃ គ្វីនស្លេន (Queensland) នៃកោះអូស្ត្រាលី យុវជនម្នាក់នេះ បានសង់កូនផ្ទះនេះ​ឡើងជាថ្មី​ទៀត ដោយប្រើពេលជាង៣ខែ បន្ទាប់ពីខ្លួនបានសង់​កូនផ្ទះជាច្រើន លើកមុនៗ ដែលធ្វើឡើងត្រឹមតែ ពី​ស្លឹក​ឬពីចំបើងប៉ុណ្ណោះ។ ចេញពីបាតដៃទទេ យុវជនបានយកដុំថ្មមកធ្វើជាពូថៅ ហើយបានកាប់ឈើជាច្រើន​កំណាត់ ដើម្បីរៀបជាគ្រោងផ្ទះឡើង។ បន្ទាប់មក [...]

អំណោយ​ដ៏​ពិសេស​ថ្ងៃ​បុណ្យ​ខួប​កំណើត... ព្រោះ​នាង​ក្បត់​ចិត្ត!

សម្រាប់លោក រ៉េ បាយហ្វ័រ (Ray Byford) ភាពផិតក្បត់ ត្រូវតែសងសឹកវិញ ឲ្យចាស់ដៃ។ ការជម្រះបញ្ជីគ្នានេះ បានកើតឡើងបន្ទាប់ពីលោក រ៉េ បានសងំស្ងៀម ក្នុងរយៈពេលមួយ បើទោះជាបានដឹងថា សង្សារួមរស់ជា​មួយ​គ្នា នាងបានលួចទៅផិត ជាមួយអ្នកថ្មី តាំងពីយូរមកហើយក្ដី។ លោក រ៉េ រង់ចាំដល់ថ្ងៃបុណ្យខួបកំណើត​មក​ដល់ ដើម្បីធ្វើការសងសឹកនេះ និងជាការបញ្ជាក់ទៅនាងថា អ្វីទៅជាការឈឺចាប់។

វីដេអូដែលថតពីការជម្រះបញ្ជីជាមួយសង្សានេះ ត្រូវបានបង្ហោះ​នៅលើគេហទំព័រយូធូប កាលពីពាក់​កណ្ដាល​ខែកក្កដា តែបានទាក់ទាញមនុស្សម្នា ទូទាំងពិភពលោកឲ្យបានដឹង និងបានចុចចូលទៅទស្សនា ប្រមាណជា​ជាង១១លានដង គ្រាន់តែក្នុងរយៈពេល ១សប្ដាហ៍ដំបូងប៉ុណ្ណោះ។ នៅក្នុងវីដេអូ ដែលមានរយៈពេល ១នាទី​និង៣៥វិនាទីនេះ គេបានស្ដាប់ឮលោក រ៉េ បាយហ្វ័រ និយាយពីសេចក្ដីស្នេហារបស់ខ្លួន ទៅកាន់សង្សារបស់​ខ្លួន មុននឹងសុំឲ្យនាងបិតភ្នែក ដើម្បីទទួលយកនូវ«អំណោយពិសេស» ដែលលោកបានរៀបចំឲ្យនាង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...