«សង់ផ្ទះប្រក់ក្បឿង ចេញពីបាតដៃទទេ» អាចទៅរួចឬទេ?
នៅក្នុងសម័យកំព្យូទ័រដ៏ទំនើបនេះ តើគេអាចមានលទ្ធភាពសាងសង់លំនៅដ្ឋាន ជាមួយនឹងតែបាតដៃទទេ បានឬទេ? គ្មានពូថៅ គ្មានកាំបិត... គ្មានអ្វីទាំងអស់ មានតែធម្មជាតិនៅជុំវិញ តើអាចសាងសង់ ជម្រកមួយសមរម្យ សម្រាប់ស្នាក់អាស្រ័យបានឬទេ? យុវជនជាតិអូស្ត្រាលីម្នាក់នេះ បានបង្ហាញថាទោះជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏មនុស្សនៅតែមានលទ្ធភាព អាចធ្វើការឆ្នៃប្រឌិត បង្កើតជាគេហដ្ឋានមួយ ដើម្បីបញ្ជៀសខ្លួន ពីភាពហាលក្ដៅហាលភ្លៀង និងអាចមានកម្ដៅ ជួយបង្កើតភាពកក់ក្ដៅ នៅពេលធាតុអាកាស ចុះត្រជាក់នោះទៀត។
នៅកណ្ដាលព្រៃ គ្វីនស្លេន (Queensland) នៃកោះអូស្ត្រាលី យុវជនម្នាក់នេះ បានសង់កូនផ្ទះនេះឡើងជាថ្មីទៀត ដោយប្រើពេលជាង៣ខែ បន្ទាប់ពីខ្លួនបានសង់កូនផ្ទះជាច្រើន លើកមុនៗ ដែលធ្វើឡើងត្រឹមតែ ពីស្លឹកឬពីចំបើងប៉ុណ្ណោះ។ ចេញពីបាតដៃទទេ យុវជនបានយកដុំថ្មមកធ្វើជាពូថៅ ហើយបានកាប់ឈើជាច្រើនកំណាត់ ដើម្បីរៀបជាគ្រោងផ្ទះឡើង។ បន្ទាប់មក [...]