Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ទំនាស់​ពាក្យ​សំដី​រហូត​ដល់... ជះ​ខ្លាញ់​ដាក់​គ្នា

ហេតុការណ៍ឈ្លោះទាស់ទែងគ្នាមួយ បានកើតឡើង នៅម៉ោង ១៦ ល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ រវាង​បុរស​អ្នករត់កង់បីពីរនាក់ ដែលបានឈាន ដល់ការវាយតប់ និងជះខ្លាញ់​របស់អ្នកលក់នំ​នៅក្បែរនោះ​ដាក់គ្នា បណ្តាលឲ្យរងរបួស ដល់គូជម្លោះ រួមទាំងអ្នកធ្វើដំណើរ អស់ចំនួន ៥នាក់ នៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនបង្កហេតុឈ្មោះ ចាន់ សឿន មានអាយុ ៣២ឆ្នាំ មុខរបរជាអ្នករត់កង់បី មានទីលំនៅផ្ទះលេខ ៤២E សង្កាត់​ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ចំណែកជនរងគ្រោះ ដែលជាគូជម្លោះ ឈ្មោះ សំ ម៉ាលីន អាយុ ៣២ឆ្នាំ និង​មាន​មុខរបររត់កង់បី មានផ្ទះជួលនៅមុខផ្សារដេប៉ូ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រសាសន៍ របស់មន្ត្រីនគរបាលមួយរូប បានឲ្យដឹងថា ដើមហេតុដំបូងកើតចេញពី ឈ្មោះ ចាន់ សឿន ដែល​បានគប់កែវកាហ្វេជ័រ រំលងក្បាល លោក សំ ម៉ាលីន បណ្តាលឲ្យជនរងគ្រោះខឹង ក៏បានជជែក និង​ប្រតាយ​ប្រតប់គ្នា ហើយនាំឲ្យជនបង្ក ទាញខ្ទះខ្លាញ់កំពុងក្ដៅ [...]

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

ក្រឡាប់​រថយន្ត​ក្រុង​ធ្លាក់​ពី​ភ្នំ​ដង​រែក​ ស្លាប់​១៦នាក់ របួស​២០នាក់

នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១១ និង ៣០ នាទីព្រឹក មានរថយន្តក្រុងដឹកប្រជាពលរដ្ឋក្នុង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ៣៦ នាក់ ដែលនាំគ្នាទៅធ្វើបុណ្យ នៅវត្តក្នុងតំបន់ជាយដែន នៃខេត្តឧត្តរមានជ័យ បានក្រឡាប់ពីលើភ្នំដងរែក។ ហេតុការណ៍នេះ ​កើតឡើងនៅភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុក​អន្លុងវែង បណ្តាលឲ្យស្លាប់ ១២ នាក់ និងរងរបួស ២៤ នាក់ (អ្នករបួសបួននាក់​បានស្លាប់ ពេលទៅដល់​មន្ទីរពេទ្យ។

តាមលោក ម៉ែន លី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ដែលបានថ្លែង នៅក្រោយពេលកើតហេតុ បានឲ្យ​ដឹងថា ប្រជាពលរដ្ឋរងគ្រោះទាំងអស់នេះ មានទីលំនៅក្នុងសង្កាត់ព្រៃសរ រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើ​បុណ្យ​តាមវត្តរួច ពលរដ្ឋទាំងនោះ បាននាំគ្នាហួសទៅលេង ច្រកជំាស្រងំា ក៏ស្រាប់តែជួបគ្រោះថ្នាក់នេះតែម្តង។

ក្រោយពេលកើតហេតុភ្លាមៗលោក សរ ថាវី អភិបាលខេត្តឧត្តមមានជ័យ ក្នុងនាមជាគណៈបញ្ជាការ កង​ឯកភាពខេត្ត [...]

វាយ​ឲ្យ​របួស រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ

វាយ​ឲ្យ​របួស រួច​ប្លន់​យក​ម៉ូតូ​មួយ​គ្រឿង នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ

ហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចទល់មុខ អគ្គាធិការដ្ឋាន ពុទ្ធិក​សិក្សាជាតិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូ (មិនស្គាល់ម៉ាក) ម្នាក់ឯង តាមបណ្តោយផ្លូវខាងលើ ស្រាប់តែមកដល់កន្លែងកើតហេតុ មានក្រុមជនសង្ស័យ០៤នាក់ ជិះម៉ូតូ​០២គ្រឿង ម៉ាក Nex ពណ៌ស និង Dream ពណ៌ខ្មៅមិនស្គាល់ស្លាកលេខ មកពីក្រោយ រួចឈប់ម៉ូតូវាយ​ជន​រងគ្រោះ រហូតមានរបួសជាទម្ងន់។

បន្ទាបប់ពីប្រតាយប្រតប់គ្នារួច ក្រុមចោរមានគ្នា០៤នាក់នេះ បានយកម៉ូតូជនរងគ្រោះ​ជិះគេចខ្លួន​បាត់​ស្រមោល បន្សល់តែម្ចាស់ម៉ូតូ ដេកស្តូស្តឹងនៅលើផ្លូវ។

ករណីវាយម្ចាស់ម៉ូតូ រួចប្លន់យកម៉ូតូនេះ ត្រូវបានមន្រ្តីសមត្ថកិច្ចសង្កាត់ចតុមុខ ចុះជួយអន្តរាគមន៍ភ្លាមៗ តែ​មិនបានឃាត់ខ្លួនជនបង្ក ទាន់នោះទេ។ ក្រោយពេលធ្វើការពិនិត្យរួចរាល់ អ្នកដំណើរ [...]

វីដេអូ​ដ៏​រន្ធត់ៗ ពី​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​សម្បើម​នៅ​ធានជីង​ប្រទេស​ចិន

វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅ​ក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹក​នៃ​ការ​ផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។

ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែង​កើត​ហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជា​ការផ្ទុះ​មួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់​ទីភ្នាក់ងារ​សារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯ​ការ​ផ្ទុះ​លើក​ទី​ពីរ មានកម្លាំងស្មើរនឹង ២១តោន។