វីគីលីគ្ស (WikiLeaks)៖ ជូលៀន អាសហ្ស នឹងត្រូវចាប់បញ្ជូនខ្លួន ពីអង់គ្លេស
តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធនេះ ការចាប់បញ្ជូនខ្លួន អ្នកបង្កើត វីគីលីគ្ស WikiLeaks លោក ជូលៀន អាសាហ្ស។ ប៉ុន្តែមេធាវីរបស់ ជនជាប់ចោទ ជនជាតិអូស្រ្តាលីរួបនេះ បាន ទទួលពេលវេលាបន្ថែមចំនួន ១៤ថ្ងៃទៀត ក្នុងការស្នើសុំអោយ សើរើសុំនុំរឿងនេះឡើងវិញ។ គឺជារឿងមួយថ្មី ទៀត ដែលគេមិនបានរងចាំ ពីមុនមកទេ។
តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធទី៣០ខែឧសភានេះ នូវការចាប់បញ្ជូនខ្លួន លោក ជូលៀន អាសហ្ស ហើយបានដាក់អោយចប់ នូវសំនុំរឿងក្ដីក្ដាំ ដែលមានរយះពេលតាំងពី ១៨ខែមកហើយ មួយនេះ។ ជាការសំរេចចិត្ត ដែលជនជាប់ចោទ នាយកអង្គការ វីគីលីគ្ស មួយនេះ មិនអាចមានផ្លូវណាផ្សេង អាចបន្តការតវ៉ាបានទៀត ឡើយ [...]