វីគីលីគ្ស (WikiLeaks)៖ ជូលៀន អាសហ្ស នឹងត្រូវចាប់បញ្ជូនខ្លួន ពីអង់គ្លេស

តុលាការកំពូលអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធនេះ ការចាប់បញ្ជូនខ្លួន អ្នកបង្កើត វីគីលីគ្ស WikiLeaks លោក ជូលៀន អាសាហ្ស។ ប៉ុន្តែមេធាវីរបស់ ជនជាប់ចោទ ជនជាតិអូស្រ្តាលីរួបនេះ បានទទួលពេលវេលាបន្ថែមចំនួន ១៤ថ្ងៃទៀត ក្នុងការស្នើសុំអោយ សើរើសុំនុំរឿងនេះឡើងវិញ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធនេះ ការចាប់បញ្ជូនខ្លួន អ្នកបង្កើត វីគីលីគ្ស WikiLeaks លោក ជូលៀន អាសាហ្ស។ ប៉ុន្តែមេធាវីរបស់ ជនជាប់ចោទ ជនជាតិអូស្រ្តាលីរួបនេះ បាន ទទួលពេលវេលាបន្ថែមចំនួន ១៤ថ្ងៃទៀត ក្នុងការស្នើសុំអោយ សើរើសុំនុំរឿងនេះឡើងវិញ។ គឺជារឿងមួយថ្មី ទៀត ដែលគេមិនបានរងចាំ ពីមុនមកទេ។

តុលាការកំពូលរបស់ប្រទេសអង់គ្លេស បានសំរេចចូលជាធរមាននៅថ្ងៃពុធទី៣០ខែឧសភានេះ នូវការចាប់បញ្ជូនខ្លួន លោក ជូលៀន អាសហ្ស ហើយបានដាក់អោយចប់ នូវសំនុំរឿងក្ដីក្ដាំ ដែលមានរយះពេលតាំងពី ១៨ខែមកហើយ មួយនេះ។ ជាការសំរេចចិត្ត ដែលជនជាប់ចោទ នាយកអង្គការ វីគីលីគ្ស មួយនេះ មិនអាចមានផ្លូវណាផ្សេង អាចបន្តការតវ៉ាបានទៀត ឡើយ ហើយក៏ជាសាលក្រមដែលនឹងចូលជាធរមានភ្លាម បន្ទាប់ពីសវនាការ ដែលធ្វើយ៉ាងប្រញាប់ប្រញាល ប្រហែលជា ១០នាទី ប៉ុណ្ណោះនោះ បានចាប់ផ្ដើមបើក កាលពីព្រឹកម៉ោង៨ម៉១៥នាទី នៅទីក្រុងឡុងដ៍។

បន្ទាប់ពីត្រូវបានឃាត់ខ្លួន កាលពីអំឡុងខែធ្នូឆ្នាំ២០១០ កន្លងទៅ នៅលំនៅដ្ឋានរបស់លោក នាទីក្រុងឡុងដ៍ លោក ជូលៀន អាសហ្ស​ បានរិះរកតាមគ្រប់មធ្យោបាយ បញ្ជាក់ពីភាពគ្មានទោសកំហុសរបស់លោក ដើម្បីបញ្ចៀសការចាប់បញ្ជូនខ្លួន លោក ដោយអាជ្ញាធរអង់គ្លេស ទៅប្រទេសស៊ុយអ៊ែដ ដែលនៅទីនោះ តុលាការរបស់ប្រទេសនេះ បានចោទលោក ពីបទ រំលោភសេពសន្ធវៈ។

សន្លឹកប៊ៀរចុងក្រោយ នៅចក្រភពអង់គ្លេស

នៅក្នុងសវនាការ ចៅក្រមបានប្រកាសឡើងថា៖ «ការស៊ើបអង្កេតដ៏ត្រឹមត្រូវ បានចាត់ទុក ការចាប់បញ្ជូនខ្លួន លោក ជូលៀន អាសហ្ស  ជាបានការ ហើយ សិទ្ធក្នុងការប្ដឹងឧទរណ៍របស់ លោក ត្រូវបានចាប់ផ្ដើមពីពេលនេះ។» ដូច្នេះ ការចាប់បញ្ជូនខ្លួន នឹងអាចធ្វើនៅក្នុង១០ថ្ងៃខាងមុខ វៀលែងតែលោក ជូលៀន អាសហ្ស បានសំរេចចិត្ត នឹងប្ដឹងរឿងនេះទៅតុលាការសិទ្ធិ មនុស្សរបស់អ៊ឺរ៉ុប ដែលស្ថិតនៅឯទីក្រុង ស្រ្តាស្បួរ Strasbourg ប្រទេសបារាំង។ សាលក្រម បានទុករយះពេល ១៤ថ្ងៃ ដើម្បីអោយតុលាការសិទ្ធមនុស្សនេះ ធ្វើសេចក្ដីសំរេចលើសំនុំរឿងនេះ។ ក្នុងករណី ដែលសំនុំរឿងត្រូវទទួលយក ដោយ តុលាការអ៊ឺរ៉ុបនោះ លោក ជូលៀន អាសហ្ស អាចសុំអោយផ្អាកក្នុងការចាប់បញ្ជូនខ្លួនលោក ដើម្បីរងចាំការសំរេចចិត្តជាថ្មី ទៀត របស់ចៅក្រមនៅទីក្រុង ស្រ្តាស្បួរ។

ប៉ុន្តែរឿងថ្មីមួយដែលគេ មិនបានដឹងទុកជាមុននោះ គឺមេធាវីរបស់ លោក ជូលៀន អាសហ្ស បានទទួលពីតុលាការកំពូល ប្រទេសអង់គ្លេស នូវរយះពេល១៤ថ្ងៃ ដើម្បីស្នើសុំអោយបើកសើរើ សំនុំរឿងនេះឡើងវិញ។

រឿងមួយទៀត ដែលអាចចោទជាបញ្ហាដល់លោក ជូលៀន អាសហ្ស ដែរនោះ គឺការចេញបញ្ជាអោយចាប់ខ្លួន របស់អ៊ឺរ៉ុប ដែល មិនមែនជាបញ្ជាពីតុលាការទេ តែជាបញ្ជារបស់រដ្ឋអាជ្ញាតំណាងអោយ ប្រទេសស៊ុយអ៊ែត។ ហើយការបដិសេធណា មួយ នៃការចាប់បញ្ជូនខ្លួន ឆ្លើយតបទៅនឹង បញ្ជានេះ អាចនឹងជាបញ្ហាទូទៅមួយ សំរាប់បទដ្ឋាន នៃការបញ្ជាអោយចាប់ខ្លួន របស់រាល់ប្រទេសផ្សេងៗទៀត នៅសហគមន៍អ៊ឺរ៉ុប។

លោក ជូលៀន អាសហ្ស រងគ្រោះនឹង ឆាកល្ខោនយុត្តិធម៌ ?


លោក អាសហ្ស បាន បញ្ជាក់ហើយបញ្ចាក់ទៀ ថាទំនាក់ទំនងផ្លូវភេទ រវាងលោក និង ស្រ្តីទាំងពីរជនជាតិ ស៊ុយអ៊ែត ដែលជាអ្នកចោទប្រកាន់លោកនោះ ជាទំនាក់ទំនង ដោយមានការព្រមព្រៀងគ្នា មិនមែនជាការចាប់បង្ខំអ្វីឡើយ។ ហើយអ្នកដែលគាំទ្រលោក ជាច្រើន បានជំទាស់ ទៅនឹងរឿងអស់ទាំងនេះ ដោយនិយាយបកស្រាយថា លោក ជូលៀន អាសហ្ស ជាជនរងគ្រោះនឹងឆាកល្ខោនយុត្តិធម៌មួយ ដែលបានរៀបចំឡើង ក្នុងគោលបំណងទប់ប្រឆាំង នឹងការចេញផ្សាយ កាលពីឆ្នាំ២០១០ របស់ វីគីលីគ្ស នូវឯកសារសំងាត់ជាច្រើន ដែលបានធ្វើអោយរំជួយយ៉ាងខ្លាំង ដល់ទីក្រុងវ៉ាស៊ីនតោន និង វិស័យការទូតក្នុងពិភពលោក៕

---------------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១២
ប្រភពពត៌មាន៖ ទីភ្នាក់ងារពត៌មាន បារាំង AFP
Crédit Photo : wikimedia.org

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...