កូនប្រសារមេគុក វាយនគរបាលស្ត្រី នៅសៀមរាប៖ លុយឬច្បាប់?
លុយ ឬច្បាប់? ចម្លើយមានតែមួយទេ នៅពេលនេះ គឺច្បាប់ ដោយសារតែ ក្រុមអាជ្ញាធរខេត្តសៀមរាប បានបញ្ជូនខ្លួនបុរសម្នាក់ ជាកូនប្រសារប្រធានពន្ធនាគារខេត្តនេះ ឈ្មោះ លឹម ស្នេហ៍គំនិត ទៅកាន់តុលាការ កាលពីព្រឹកថ្ងៃសៅរ៍ ទី៨ ខែសីហានេះដើម្បីចាត់វិធានការ ទាក់ទងនឹងករណីប្រើអំពើហិង្សាវាយតប់ ទៅលើភ្នាក់ងារនគរបាលចរាចណ៍ ជាស្ត្រីមួយរូប។ ប៉ុន្តែនៅមុននិយាយពីច្បាប់ ការសម្របសម្រួល ផ្នែកលុយកាក់មួយ ទំនងជាត្រូវបានធ្វើឡើង រួចហើយ។ នេះបើតាមការអះអាង របស់ជនសង្ស័យខ្លួនឯង កាលពីថ្ងៃទី៦ ខែសីហាកន្លងមក។
ស្រង់សម្ដីដោយទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ បាយ័ន ជនសង្ស័យ លឹម ស្នេហ៍គំនិត បានអះអាងថា លោកបានព្រមព្រៀង បង់ថ្លៃជំងឺចិត្ត ដល់ភ្នាក់ងារនគរបាល ជាស្ត្រីនោះ ចំនួន៥០០ដុល្លារអាមេរិក កាលពីថ្ងៃទី៦ ខែសីហា ដើម្បីលុបលាងកំហុស ដែលខ្លួនបានប្រព្រឹត្តិ កាលពីថ្ងៃទី៤ ខែសីហា (មុនពីរថ្ងៃ) ទៅលើនាង ខណៈនាងកំពុងបំពេញតួនាទី [...]